កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប ទីតាំង​ហ្គេម​ចំនួន​២​កន្លែង ចំនួន ៤៦ គ្រឿង និង​សិស្ស​២៤​នាក់​អប់រំ​ឲ្យចូល​សិក្សា​វិញ​

​កំពង់ធំ​. ៖ កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ លោក  អ៊ិត  សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ  ចុះបង្ក្រាប ទីតាំង​ហ្គេម​ចំនួន​២​កន្លែង​ដែល​ពង្វក់ស្មារតី​សិស្ស​ខាតបង់​ការសិក្សា និង​ដកហូត​ទូរ​ហ្គេម​កុំព្យូទ័រ​ចំនួន ៤៦ គ្រឿង និង​សិស្ស​២៤​នាក់​អប់រំ​ឲ្យចូល​សិក្សា​វិញ​។​

​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែ កុម្ភៈ ឆ្នាំ ២០១៦ ចំនួន​២ កន្លែង​ទី​១ ឈ្មោះ អ៊ុង​រ៉ែ​ម​មី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ភូមិ​បាល័​ង្គ​លិច សង្កាត់​ដំរី​ជាន់ខ្លា មាន​ហ្គេម​Computer. ចំនួន ៣០​គ្រឿង និង ទីតាំង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ភូមិ​.​កំពង់ធំ  សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ  មាន​ហ្គេម ១៥​គ្រឿង មាន​ម្ខាស់​ឈ្មោះ  ផេង រតនះ​.  អាយុ​២៥. វត្ថុតាង​ទាំងអស់​ត្រូវបាន​ប្រមូល យកទៅ​រក្សាទុក​នៅ អធិការនគរបាល ក្រុង​ស្ទឹងសែន ។​

​ប្រជាពលរដ្ឋ​បាន​អ​បងរ​សារ​ទរ ចំពោះ​ចំពោះ​ចំណាត់ការ របស់​សមត្ថកិច្ច ដែល​បាន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​ទាំងនេះ ដោយសារ​តេ​កន្លងមក​កូនចៅ​របស់​ពួកគាត់ នាំគ្នា​គេច​សាលារៀន និង​មិន​ចូល​សាលា​បង្ករ​ភាព​ក្តៅក្រហាយ​យា់ង​ខ្លាំង មិន​តែ​ប់ុណ្ណោះ​បាន​លួច​លុយ​ឪពុក​ម្តាយ​ជា​ញឹកញាប់ ដើម្បី​យក​មក​លេង​ហ្គេម ដែល​នៅក្នុង​ទីតាំង បើក​បន​ល្បែង ហ្គេម​អុិន​ធើ​នេត​នេះ មាន​ទាំង​ល្បែងស៊ីសង​ផងដែរ សម្រាប់​តម្រូវការ​របស់​អ្នកលេង ចំពោះ​ក្មេង​តូចៗ អាច​លេង ហ្គេម​ធម្មតា​តែ​ចំណែក​ក្មេង​ធំ​អាច​ឈាន​ដល់​ការលេង​ល្បែងស៊ីសង​ផ​ងែ​ដ​រ លោក​បាន​បន្តថា ចំពោះ​ការបង្ក្រាប នេះ​ចង់ឲ្យ​មាន​ការបង្ក្រាប​ជា​ញឹកញាប់​ផងដែរ​។​

​លទ្ធផល​ដែល​បាន​ចុះ​បង្ក្រាប​ហ្គេម​អិន​ធើ​នេ​តទាំង​២​ទីតាំង​នេះ សរុប​បាន​ហ្គេម​អ៊ិន​ធើ​នេត​ចំនួន ៤៦ គ្រឿង ម៉ូតូ​៥​គ្រឿង កង់​១០​គ្រឿង សិស្សសាលា​តាំង​តូចធំ ចំនួន​២៤​នាក់ ត្រូវបាន​នាំយកទៅ​អធិការ​ក្រុង​ស្ទឹងសែន  ចំណែក​សិស្ស​ទាំងអស់​ធ្វើការ​អប់រំ និង​ប្រកួល ឲ្យ​អាណាព្យាបាល ៕

 

20160224r6 (1)

20160224r6-2

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.