​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​អន្ទរ​មាន​ទំនុកចិត្ត​ទៅលើ​លោក​អភិបាលស្រុក​នឹង​លោក​អ​ធិ​​ការ ​អ៊ុង ​ផាន ​ដែល​ទើប​ដូរ​មក​ពី​ស្រុក​ពោធិ​រៀង​

ព្រៃវែង​៖  ក្រោយពី​មាន​ការដោះដូរ​អធិកា​ស្រុក កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ ២០១៦ កន្លងមក​ថ្មីៗ​នេះ  ដែល​នឹង​ត្រូវ​មក​ចូល​ជំនួស​ដោយ​លោក​អធិកា អ៊ុង​ផាន ផ្លាស់​មក​ពី​ស្រុក​ពោធិ​រៀង  ដែល​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពោធិ​រៀង​មាន​ការសោកស្ដាយ​ទៅលើ​ការដូ​ទីតាំង​នេះ​ណាស់ ពីព្រោះ​លោក​អធិកា អ៊ុង ផាន បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​នេះ​មាន​ជំនឿ​ជឿជាក់​ទៅលើ​ការដឹកនាំ​ដែល​មាន​ទេព​កោសល​ខ្ពស់  ។ ជាក់ស្ដែង​ដូច​ជា​ការ​ចុះសួរសុខទុក្ខ​ដោយ​មិន​រើសអើង​ជាតិ​សាសន៍ ឬ​និន្នាការ​អ្វី​ទាំងអស់ នៅតាម​មូលដ្ឋាន​របស់​ខ្លួន ហើយ​លោក​អធិកា​រូបនេះ​បាន​ពង្រឹងកម្លាំង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ឲ្យ​ចេះ​គោរព​ស្រលាញ់ ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​រើសមុខ ។

​ទាំងនេះ​សបញ្ជាក់​ឲ្យឃើញ​ថា ស្មារតី​សាមគ្គីភាព​រវាង​អាជ្ញាធ៌ នឹង​ប្រជាពលរដ្ឋ​បាន​កៀក​ស្មា តែ​មួយ​ហើយ​ក៏​សម​តាម​បំណង​ដែល​ថ្នាក់​ជាតិ បាន​ដាក់ឲ្យ​ប្រើប្រាស់​នឹង​អនុវត្ត​ទាំង​9​ចំនុច​ស្ដីពី​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ។​

​ចំណែកឯ​វិស្ស័យ​ហេ​ដ្ឋា​រច្ចនា​វិញ​លោក​អធិកា​បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន ក្នុង​ការសាងសង់​ធ្វើ​របង​អធិការដ្ឋាន​ន​គរ​បាល​ស្រុក​ពោធិ​រៀង​អស់​ចំនួន ១០០០០ ដុល្លា​ ។ ទង្វើ​ដ៏​ល្អ​ទាំង​នេះ បាន​ដក់​ជ្រៅ​ចូល​ក្នុង​ក្រអៅបេះដូង​ប្រជាពលរដ្ឋ​គ្រប់ៗ រូប​នឹង​ថ្នាក់ដឹកនាំ​ដែល​ចេះ​ជួយ​ដោះ​ទុក្ខលំបាក​ខ្លួន ហើយ​ប្រជាពលរដ្ឋ​តែងតែ​ពោល​មិន​ដាច់​​ពី​មាត់​ថា លោក​អធិការ អ៊ុង ផាន គាត់​ធ្វើ​ល្អ​ឲ្យ​រាស្ត្រ​ចងចាំ​ល្អ​ជាង​សាង​កម្ម​ឲ្យ​រាស្ត្រ​
​ឈឺចាប ។​

​ការ​ល្បី​រន្ទឺ​នេះ វា​បាន​ក្លាយជា​ពត៌មាន​ទាន់​ហេតុការណ៍​មួយ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្វាយ​អន្ទរ  ទន្ទឹង​រងចាំ​ស្វាគមន៍​ដោយ​ក្ដី​រីករាយ  ក្រោយពី​មាន​ការអភិវឌ្ឍន៍​ជា​បណ្តើៗ​រ របស់​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្វាយ​អន្ទរ ដឹកនាំ​ឯកឧត្តម ឌុ​ច គន្ធា   អ្វីៗ​គ្រប់​យ៉ាង​បាន​រីក​ធំ​ធាត់​ជា​និរន្តរ៍ នូវ​រាល់​ហេដ្ឋារច្ចនាសម្ព័ន​មាន ដូចជា​សាងសង់​ទីផ្សារ​យ៉ាង​ធំ​ទូលាយ បាន​ធ្វើឲ្យ​អាជីវក​លក់ដូរ​មាន​ទឺកមុខ​ស្រស់ថ្លា​ប្រកប​ទៅ​ដោយ​ផាសុខភាព និង​បរិស្ថាន​ស្អាត  ។ បើ​យើង​ក្រលេក​ទៅ​មើល​អាគារ​កាកបាទក្រហម​ដែល​ទើបនឹង​សាងសង់​ហើយ​ថ្មីៗ​នេះ​ក៍​ជា​ស្ថាប​នា​កម្ម ជា​ស្នាដៃ​របស​លោក់​អភិបាល​ស្រុក​ផង​ដែ​នៅ​មាន​ហេ​ដ្ឋា​រច្ចនា​ជាច្រើន​ទៀត​ដែល​សុទ្ធសឹង​ជា​ស្នាដៃ​នៃ​ថ្នាក់ដឹកនាំ​ស្រុក​របស់​យើង​។​

​ក្រោយពី​មាន​ការដោះដូរ  លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក  ឌុ​ច គន្ធា  និង​លោក​អធិកា​ដែល ទើបនឹង​មក​កាន់​តំណែង​ថ្មី អ៊ុង ផាន លោក​ទាំង​ពីរ បាន​កៀក​ស្មា​គ្នា ប្ដេជ្ញា​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​នាំ​ឆ្ពោះទៅ​រក​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​ថោង មុនី ព្រៃវែង​

 

IMG-20160223-WA0011 IMG-20160223-WA0005 IMG-20160223-WA0006 IMG-20160223-WA0007 IMG-20160223-WA0008 IMG-20160223-WA0010

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!