លោក​ថូ​ម៉ាក់​ប្រធាន​ផ្សារ​ប្រសូត្រ​អា​ជីករ​ក្ដៅក្រហាយ​ដោយសារ​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​

ខេត្ត​ស្វាយរៀង ៖ ក្រុម​អា​ជីករ​ផ្សារ​ប្រសូត្រ​បាន​សម្ដែង​ការ​ខឹងសម្បារ​ទៅលើ​លោក​ថូ​ម៉ាក់ ប្រធាន​ផ្សារ​ប្រសូត្រ ដែល​បាន​បណ្ដោយ​អោយ​កូនចៅ​ធ្វើ​ផ្គរ​ព្យុះ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្ត ដោយ​បាន​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​មួយ​ទ្វេ​ជា​ពីរ ។

​យោង​តាម​ក្រុម​អា​ជីករ​បាន​អោយដឹងថា ក្រុម​អ្នក​យក​ភាស៊ី​ដែល​ក្រោម​ការបញ្ជារ​ពី​លោក ថូ ម៉ាក់ តម្រូវ​អោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​អា​ជីករ​បង់​ភាស៊ី​ដោយ​ម៉ូតូ​១​គ្រឿង​តម្លៃ​៥០០​រៀល អ្នក​ភាស៊ី​យក​១ ០០០​រៀល អ្នកលក់​បន្លែ​មួយ​ល្អី​ក្នុង​សៀវភៅ​បន្ទុក ឲ្យ​យក​តម្លៃ​២០០​រៀល  ជាក់ស្តែង​អ្នក​ភាស៊ី​យក​តម្លៃ ១ ០០០​រៀល​ត្រី​មួយ​កញ្ជ្រែ​ងឬ​កម្ពឹស​កន្លះ​ចានដែក​តូចយក​១៥០០​រៀល​ថ្លៃ​ដី​១០០ រៀល ឆាត់​៥០០​រៀល ដែល​សរុប​មក​អាជីវករ​ក្នុង​ម្នាក់ ត្រូវ​ចំណាយ​អស់​២៦០០​រៀល ក្នុង​មួយ​ព្រឹក ធ្វើឲ្យ​ពួកគាត់​អ្នកសាង​យកមក​លក់​បន្ត​គឺ​ចំណេញ​ត្រឹមតែ​បន្តិចបន្តួច​ថ្ងៃ​ខ្លះ ខាត​ចូល​ដើម​ក៏​មាន​ដែរ​។​

​អាជីវករ​បាន​លើកឡើង​បន្តទៀតថា ការ​យក​តម្លៃ​ភាស៊ី​ថ្លៃ គឺជា​រឿង​មួយ ប៉ុន្តែ​ពួកគាត់​នៅ​មាន​ចំងល់​ថា​ថ្លៃ​ភាស៊ី​ដែល​ពួកគាត់​បាន​បង់​ជា​រៀងរាល់ថ្ងៃ ដែល​ក្នុងនោះ មាន​រួមទាំង​ថ្លៃ​អនាម័យ​ផង​នោះ តែ​ហេតុ​អ្វី​បានជា​ទុក​គំនរ​សំរាម​គរ​ស្អុយ​តាម​ដងផ្លូវ និង​ជុំវិញ​ផ្សារ និង​ក្នុង​ផ្សា​មួយចំនួន​ផងដែរ ខណៈ​ដែល​អ្នក​យក​ភាស៊ី​មិន​ជួយ​សម្អាត​ឱ្យ​ស្អាត​ផង​នោះ​ទេ ។

​ជាមួយគ្នានេះដែរ ក្រុមអាជីវករ​បាន សំណូមពរ​សុំឲ្យ អាជ្ញាធរ​ខេត្ត​មេត្តាជួយ​អន្តរាគមន៍​ដោៈស្រាយ​ឲ្យ​ម្ចាស់​ផ្សារលោក ថូ ម៉ាក់ និង​លោក និច សុន យក​ភាស៊ី​ផ្សារ​យក​សេវា​តាម​សៀវភៅ​បន្ទុក ! កុំ​ប្រើ​ហិង្សា​លើ​អ្នកលក់ដូរ​មួយ​កញ្ច្រែង​មួយ​ល្អី សម្រាប់​ក្រពះរស់ មួយថ្ងៃៗ ។​

​ក្រុម​អា​ជីករ​ក៏បាន​លើកឡើង​ទៀតថា រាជ​រដ្ឋភិបាល​ដែល​បាន​ដឹកនាំ​ដោយស​ម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បាន​ខិតខំ​កសាង​ប្រទេស​តាំង​ពី​បាតដៃ​ទទេ អោយមាន​ការរីកចំរើន និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​បាន​មួយផ្នែកធំ ប៉ុន្តែ​អ្នក​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ និង​កាន់តែ​ក្រ​នោះ គឺ​លោក ថូ ម៉ាក់ ប្រធាន​ផ្សារ​ប្រសូត្រ បាន​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​ជញ្ជក់​ឈាម ប្រជាពលរដ្ឋ តាមរយៈ​គៀប​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក ។

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ លោក ថូ ម៉ាក់ ប្រធាន​ផ្សា​ប្រសូត្រ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា លោក​ពិតជា​ទទួល​ស្គាល់​ថា កូនចៅ​របស់​លោក​ពិត​ជា​បាន​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​មែន ដោយ​លោក​បាន​សំអាងថា តំលៃ​ទំនិញ​លើ​ទីផ្សារ​មាន​តំលៃ​ថ្លៃ ហើយ​ណា​មួយ​ក្រុម​អា​ជីករ​ខ្លះ​បាន​យក​ទំនិញ​ដាក់​លក់​នៅ​ខាង​មុខ​ផ្សារ ធ្វើអោយ​គ្មាន​របៀបរៀបរយ ហើយ​សុខចិត្ត​អោយ​លុយ​អ្នក​ទារ​ភាស៊ី​លើស ព្រោះ​លក់​កន្លែង​ខាងក្នុង​មិនសូវ​ដាច់ ។ ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា អោយតែ​ផ្សារ​វិនិយោគ​របស់​លោក ថូ ម៉ាក់ មាន​ភាព​រញែ​ររ​ញៃ​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់ យក​ផ្លូវ​សាធារណៈ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ និង​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​ជាដើម មិន​ត្រូវបាន​ស្ថាប័ន​ដែល​ពាក់​ពន្ធ័​ក៏ដូចជា​អាជ្ញាធរ​ខេត្ត​បើលភ្នែក​មើល​នោះ​ទេ ឬ​មួយ​លោក ថូ ម៉ាក់ មាន​ខ្នងបង្អែក​ក្រាស់ឃ្មឹក​ហើយ​មើលទៅ ?៕

 

IMG-20160222-WA0002 IMG-20160222-WA0001

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!