ឡិច​ស៊ី​ស RX៣០០ ដឹកឈើ​គ្រញូង ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង​ចាប់​បាន​ថ្ងៃមិញ​

​កំពង់ឆ្នាំង​៖​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​បង្ក្រាប​ចាប់​បាន​រថយន្ត​ឡិច​ស៊ី​ស មួយ​គ្រឿង​បង្កប់​ដឹកឈើ​គ្រញូង​ចំនួន​៩១​ដុំ ស្មើនឹង​២៦៣​គីឡូក្រាម ស្មើ​០,២១៩​ម៉ែត្រគូប  ឆ្លងកាត់​ទឹកដី​ខេត្ត​កំពង់ឆ្នាំង ។​

​សមត្ថ​នគរបាល​បានអោយដឹងថា មុន​ពេល​បង្ក្រាប​បានរ​ថយ​ន្ត​ខាងលើនេះ ដោយ​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ខេត្ត​ពោធិសាត់ ថា​មាន​រថយន្ត​បាន​ធ្វើ​សដ​កម្ម​ភាព​បង្កប់​ដឹកឈើ​គ្រញូង​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ពេល​ទទួលបាន​សេចក្តីរាយការណ៍​ក៍​បាន​ដាក់​ផែនការ​ចុះបង្ក្រាប ។ ពេល​រថយន្ត​ខាងលើ​បាន​មកដល់​ចំណុច​ព្រលាន​យន្តហោះ​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​រថយន្ត​ខាងលើ​បាន​ដេញ​រហូតមកដល់​ចំណុច​ស្ទឹង​ជ្រៃ​បាក់ ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ទើប​បង្ក្រាប​ឃាត់​ចាប់បាន ។ រថយន្ត​បង្កប់​ដឹកឈើ​គ្រញូង​ខាងលើនេះ ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2J-0678  បើកបរ​ដោយ​ឈ្មោះ អ៊ុក ខេមរា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ជប៉ុន សង្កាត់​រលាប ក្រុង​-​ខេត្ត​ពោធិសាត់  និង​មាន​មនុស្ស​២​នាក់​ទៀត​ជា​អ្នករួមដំណើរ ។​

​បច្ចុប្បន្ន​រថយន្ត និង​ឈើ​គ្រញូង​បង្ក្រាបបាន​ត្រូវ​បញ្ជូន​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចំណែក​អ្នកបើកបរ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​រងចាំ​ដោះស្រាយ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់  ដោយឡែក​អ្នករួមដំណើរ​២​នាក់​ទៀត​សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ ៕

 

 

IMG-20160221-WA0004 IMG-20160221-WA0005

Filed in: ខេត្តកំពង់ឆ្នាំង

Recent Posts

Bookmark and Promote!

© 7672 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.