​សមត្ថកិច្ច​ចម្រុះ​ស្រុក​ត្រញំង​ប្រាសាទ​រឹបអូស​ឈើ​គ្រញូង​កំពុង​ចរាចរណ៍​ឆ្លង​ព្រំដែន​មកពី​ប្រទេស​ថៃ​

ខេត្ត​ឧត្តមានជ័យ ៖ កាលពី​ថ្ងៃ​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ច្រករបៀង​ឈើទាល​ជ្រំជើង​ភ្នំ​ដង​រែង ក្នុង​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រញំង​ប្រាសាទ ខណៈ​ដែល​ពលករ​ជា​ច្រើន​នាក់ កំពុងតែ​ស្ពាយ​ឆ្លងដែន​មកពី​ប្រទេស​ថៃ ត្រូវបាន​សមត្ថកិច្ច ចម្រុះ​ស្រុក​ត្រញំង​ប្រាសាទ​ដឹកនាំ​ដោយ​លោក ប៊ូ សា​ខន អភិបាលរង​ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​បង្រាប​ឈើ​គ្រញូង កំពុងតែ ចរាចរណ៍​ឆ្លងដែន​មកពី​ប្រទេស​ថៃ រឹ​ប អូស​បាន​ចំនួន ៣២​ដុំ ស្មើ​៤១៦​គីឡូក្រាម ។ ក្រោយពី​សមត្ថកិច្ច​បង្ក្រាប យក​ឈើ គ្រញូង​តែ​មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​និង​ជន​ពាក់ព័ន្ធ​ណា​ម្នាក់ ដោយ សារ​តែ​ជន​ទាំងនោះ​ដឹងខ្លួន​មុន​រួច​រត់ គេចខ្លួន​ចូល​ព្រៃ បាត់​ស្រមោល​អស់ ។​

​បើ​យោង​តាម​សមត្ថកិច្ច​ដែល​ចូលរួម​បង្ក្រាប​ឱ្យដឹងថា ច្រករបៀង​ឈើទាល​ជ្រំ​ជា​ច្រក មួយ​ដែល​សំបូរ​ទៅដោយ​ពលករ ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ទឹកដី ថៃ​ដោយ​មាន​ការប្រមូលផ្តុំ​ពី​ក្រុម​ឈ្មួញ​និង​មាន​ការឃុបឃិត​គ្នា​ជាមួយនឹង កងកម្លាំង​យោធា​សឹក​រង​ស្រុក​ត្រញំង ប្រាសាទ ។

​ប្រភព​ដដែល​បាន​បន្តថា​ការ ចុះបង្ក្រាប​ឈើ​គ្រញូង​នេះ​ប្រព្រឹត្តទៅ​ក្នុង​រោង​យាម​មួយកន្លែង​ជិត នឹង​ជើងភ្នំ​ដង រែក ដោយ​មាន​មន្ត្រី​យោធា​សឹក​រង​ស្រុក ត្រញំង​ប្រាសាទ​ប្រចាំការ​នៅ​ទីនោះ ផងដែរ ។​

​ប្រភព​បាន​ឱ្យដឹងថា​ដោយសារតែ មាន​ការឃុបឃិត​ជាមួយ​កងកម្លាំង មួយចំនួន​តូច​ដែល​ឈរជើង​នៅតាម បន្ទាត់​ព្រំដែន​ទើប​គេ​ឃើញ​មាន​ពលករ​ជាច្រើន​នាក់​ក្នុង​មួយ​ថ្ងៃៗ​ចូល កាប់​ឈើ គ្រញូង​យ៉ាង​អនាធិបតេយ្យ​និង​ប្រព្រឹត្ត ទៅ​យ៉ាង​រលូន​ទាំង​ការ​ឆ្លងដែន​ចូល​និង ដឹកជញ្ជូន​ឈើ​គ្រញូង​ត្រឡប់មកវិញ ដោយ​គ្រាន់តែ​បង់លុយ​ឱ្យ​សមត្ថកិច្ច ជា​ការ​ស្រេច ។ ដោយឡែក ចំពោះ​ឈើ​គ្រញូង​ដែល សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ខាងលើ​ត្រូវបាន​បញ្ជូន​ទៅ​រក្សារ​ទុក​នៅ​ឯ ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ខេត្ត​ឧត្តមានជ័យ ៕

 

20160218r1 (2)

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.