​សប្បាយ​ក្លាយជា​ទុក្ខ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​! នាំគ្នា​ទៅ​លេង​ទឹក​នៅ តំបន់ឆ្នេរ​កោះ​ប៉ែន លង់​ស្លាប់​កូនស្រី​ម្នាក់​

​កំពង់ចាម ៖ សប្បាយ​ក្លាយជា​ទុក្ខ​បាន​កើត​ទៅ​លើ ក្រុម​គ្រួសារ​មួយ​រស់នៅ ភូមិ​គម​មហា ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដោយសារ​តែ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ ជន​គ្រោះ​មួយក្រុម បាននាំគ្នា​ទៅ​លេង​ទឹក​នៅ​តំបន់ឆ្នេ​រកោះ​ប៉ែន ប៉ុន្តែ​គួរឲ្យ​អាសូរ​កូនស្រី របស់​ខ្លួន​កំពុង​ពេញវ័យ​អាយុ​១៧​ឆ្នាំ បាន​លង់ទឹក​ស្លាប់់ បន្សល់​ទុក្ខ​ដ៏​មហាសាល​មិន​អាច​ប្រៀបផ្ទឹម​បាន​។​

​នៅវេលា​ម៉ោង​ប្រមាណ​៣៖១៥​នាទី រសៀល​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​ករណី​ក្មេងស្រី​ម្នាក់ បាន​ត្រូវ​បាន​ទឹក​ហូរ​គួច​យកទៅ​បាត់ ខណៈ​ដែល​ជនរងគ្រោះ​បាន និង​កំពុង ហែល​លេង​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្លួន​។​

​ភ្លាមៗ​នោះ ក្រុមគ្រួសារ ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​បាន​ចេញ ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​រក​សព​មិន​ឃើញ លុះដល់​ម៉ោង​ប្រមាណ​៤៖១៤​នាទី រសៀល​ថ្ងៃ​ដដែល​នេះ សព​ត្រូវបាន​រកឃើញ​ទាំង​ដាច់ខ្យល់​បាត់ទៅហើយ​។ បើ​សាច់ញាតិ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​មានឈ្មោះ ស៊ាន សុខ​ធានី អាយុ​១៧​ឆ្នាំ បាន​មកលេង​ជាមួយ​ក្រុម​គ្រួសារ​នៅ​តំបន់​កំសាន្ត​ខាងលើ​។​
​ក្រោយ​រកឃើញ សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី យ៉ាង​អាឡោះអាល័យ​ជាទីបំផុត​៕

 

IMG-20160208-WA0000 IMG-20160208-WA0001 IMG-20160208-WA0002

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.