​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ២ នាក់ រង​បួស​ធ្លន់​ចំនួន​៦​នាក់ ស្រាល​ចំនួន ៩ នាក់​

​ព្រៃវែង ៖ មាន​ករណី​គ្រោះថ្នាក់​បាន​កើតឡើង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​8A​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​ លេខ​68​ដែល​ស្ថិតនៅ​ភូមិ​ទ្រា ឃុំ ក​ញ្ចំ ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​

​ករណីនេះ​បាន​បង្ក​ឡើង​រវាង​រថ​យន្ត​និង​រថយន្ត កាលពី​ព្រឹក​ថ្ងៃទី​០៦ កុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ០៦ ៖ ១០​នាទី​ព្រឹក បើកបរ​ពី​កើត​ទៅ​លិច​។ រថយន្ត​ដែល​បង្ក​ម៉ាក​បឺស ប្រភេទ​ទេ​សចណ៍ ២៥ កៅអី​ពណ៌​ស ផ្លាកលេខ ភ្នំពេញ 3B 3970 បាន​ទៅ​បុក​រថយន្ត​ឈប់​ចត​ខាង​មុខ​ម៉ាក​ហ៊ី​ហិន​ដាយ ពណ៌​ស​វៀវ ផ្លាកលេខ​ភ្នំពេញ​3A1895 ដែល​ចត​នៅ​ខាងស្ដាំ​ពេញទំហឹង បណ្ដាល​ឲ​ម្ចាស់​រថយន្ត​ដឹក​កម្មករ​ម្ចាស់​ឈ្មោះ ភាព ស្លាប់​ភ្លាមៗ និង​យក​ទាំង​ជីវិត​កម្មករ​ស្រី​វ័យក្មេង​ទៅ​ជាមួយ​ផងដែរ ។​

​បើ​តាម​ការអះអាង​ពី​បង​បង្កើត​កម្មករ​ស្លាប់​ថា​ប្អូនស្រី​គាត់ ឈ្មោះ ចក់ លិន ស្រី​អាយុ ១៧ ឆ្នាំ​នៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ជា​កម្មករ បម្រើការ​ឲ្យ​រោងចក្រ​សេវិន​អិន​ជី ។ ហើយ​តៃកុង​រថយន្ត​ដែល​បើក​បុក​សម្លាប់ខ្លួន​នឹង​ឲ្យគេ​ស្លាប់​ជា​មួយ​ដែរ​នោះ មានឈ្មោះ ភាព ប្រុស​អាយុ ៣៦ នៅ​ភូមិ​រាប ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​

​បច្ចុប្បន្ន អ្នករងរបួស​ស្រាល​នឹង​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ពារាំង​ភ្លាមៗ​​ផងដែរ  ចំណែក​រថយន្ត​ត្រូវបាន​សម្ថ​កិច្ច​បញ្ជូន​ទៅ​កាន់​អ​ធី​ការដ្ឋាន​នគ​បាល​ស្រុក​ដើម្បី កសាង​សុំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ។ រីឯ សព្វ​ជនរងគ្រោះ​និង​សព​ជនបង្ក សមត្ថកិច្ច​ ​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​មក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ព្រះពុទ្ធសាសនា​រៀងៗ​ខ្លួន​

​ពី​ថោង​មុនី  រាយការណ៍​ពី​ខេត្ត​ព្រៃវែង​

 

acident2016_02_05a (3) acident2016_02_05a (1) acident2016_02_05a (2)

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.