​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កំពង់ធំ យកចិត្តទុកដាក់​លើ​ការងារ​សង្គមកិច្ច​

ខេត្ត​កំពង់ធំ ៖ ក្នុង​ឆ្នាំ ២០១៥ កន្លងមកនេះ​លោក អ៊ាប ឈុន​ស្រ៊ាង ជា​អនុប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត កំពង់ធំ និង​ជា​អនុប្រធាន​សមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ​ផង នោះ ព្រមទាំង​ក្រុម​សមាជិក​គណៈ ក​ម្មការ សមាគម អតីតយុទ្ធជន កម្ពុជា​ខេត្ត​កំពង់ធំ​បាន​ចុះ​ទៅ​បើក ផ្តល់ប្រាក់​មរណៈ​សង្គ្រោះ​ជូន​ដល់ សមាជិកសមាគម​អតីតយុទ្ធជន ដែល​បាន​ទទួលមរណភាព​ក្នុង​ឆ្នាំ ២០១៥ ដល់​គ្រួសារ​ចំនួន ៤.០០០ .០០០​រៀល នៅ​ស្រុក​សន្ទុក ។​

ជាមួយគ្នា​នោះ​ដែរ លោក អ៊ាប ឈុន​ស្រ៊ាង ជា​អនុប្រធាន​មន្ទីរ សង្គមកិច្ច​និង​ដែល​មាន​លោក ជា គឿន ជា​ប្រធាន​ការិយាល័យ​សង្គម កិច្ច​ក្រុង​ស្ទឹងសែន និង​លោក ចាន់ សំអុន ជា​ប្រធាន​ការិយាល័យ​សុខុមាលភាព​សង្គម​នៃ​មន្ទីរ​សង្គមកិច្ច ខេត្តកំពង់ធំ​ដែរនោះ បាន​ចុះ​ទៅ សាកសួរ​សុខទុក្ខ​យុវជន​ចំនួន​៣​នាក់ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដែល មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ធំ យកទៅ ផ្ញើ​ទៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៥ កន្លងមកនេះ ។ នៅ​មាន​ការងារ ជាច្រើន​ទៀត ដែល​មន្ទីរ​សង្គមកិច្ច ខេត្តកំពង់ធំ​សម្រេចបាន ៕

 

2016_02_05ret (1) 2016_02_05ret (2)

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.