​លោក សួង ថេន អធិការនគរបាល​ស្រុក​បារាយណ៍ មាន​ចំណាត់ការ​ល្អ​ក្នុង​ការចាត់តាំង​កម្លាំង​អនុវត្ត​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​សង្គម​

ខេត្ត​កំពង់ធំ ៖ អនុវត្ត​តាម​ការ​ឯក ភាព​ពី​លោក ហាក់ ម៉ុង​ហួត ជា គណៈបញ្ជាការ​ឯកភាព​ស្រុក​បារាយណ៍​ផង​នោះ លោក សួង ថេន អធិការនគរបាល​ស្រុក​បារាយណ៍ ព្រមទាំង​នាយ​នគរបាល​ពល​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​បាន​យក ចិត្ត​ទុកដាក់​ជាសំខាន់​ទៅលើ​ការ ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជ រដ្ឋាភិបាល ដោយ​បាន​ប្រើប្រាស់​នូវ វិធានការ​បង្កា​រទប់​ស្កាត់​និង​បង្ក្រាប បទល្មើស​ផ្សេងៗ​ដែល​កើតមាន ឡើង​ជា​យថាហេតុ ។​

វិធានការ​ដែល​ត្រូវ​អនុវត្ត​មាន ដូចជា វិធានការ​មហាជន វិធាន ការ​រដ្ឋបាល​, វិធានការ​ជំនាញ​, វិធានការ​ច្បាប់​ឈរ​លើ​មូលដ្ឋាន គ្រប់គ្រង​មនុស្ស​, មុខរបរ​, មធ្យោ បាយ​,​អាវុធជាតិផ្ទុះ​ឱ្យបាន​ម៉ត់ចត់​។ ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ​វិញ គឺ​ការ ប្រើប្រាស់​កម្លាំង ដោយ​បែងចែក កម្លាំង​ប្រចាំ​បញ្ជា​,​ត្រៀម​អន្តរាគមន៍ ២៤​ម៉ោង លើ ២៤​ម៉ោង​និង កម្លាំង​ចុះ​ប្រចាំ​តាម​គោលដៅ​សំខាន់ៗ​ផ្អែក​តាម​សភាពការណ៍​ក្នុង ភូមិសាស្ត្រ​ជាក់ស្តែង​នី​មួយៗ ។​
​ក្រៅពីនោះ លោក​អធិការ បានឱ្យដឹងថា បានធ្វើការ​ល្បាត ចល័ត​ត្រួតពិនិត្យ​សភាពការណ៍ ជាពិសេស​គឺ​សមាសភាព​អាក្រក់ (​មុខសញ្ញា​)​ដោះលែង​ពី​ពន្ធនាគារ​, មុខសញ្ញា​មាន​ដីកា​,​មុខសញ្ញា កំពុង​ធ្វើ​សកម្មភាព​និង​មាន​បា​តុ ភាព​សង្ស័យ ។ ក្នុងនោះដែរ​កម្លាំង នគរបាល​យើង​បាន​ទំនាក់ទំនង ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដែល​មាន​ព្រំប្រទល់ ភូមិសាស្ត្រ ភូមិ​-​ឃុំ ស្រុក​-​ខេត្ត ជាប់​គ្នា​ជា​ប្រចាំ​ផង​ដែរ ។​

ការអនុវត្ត​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​នេះ បាន​អនុវត្ត​តាម ច្បាប់​លិខិតបទដ្ឋាន​,​គោលការណ៍ បទបញ្ជា​របស់​ថ្នាក់ លើ​ជាប្រចាំ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ឱ្យមាន របៀបរៀបរយ​និង​សុវត្ថិភាព​ក្នុង សង្គម ៕

 

 

2016_02_03k01 (1)

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!