​លោក តាន់ តៃ​ជ្រាន់ ប្រធាន​មន្ទីរ​ធម្មការ និង សាសនា​ខេត្តកំពង់ធំ យកចិត្តទុកដាក់​ទៅលើ​ការងារ​ផ្សព្វផ្សាយ​អប់រំ​ស្តី​ពី​សីលធម៌​ក្នុងសង្គម​

ខេត្ត​កំពង់ធំ ៖ កន្លង​ក​នេះ លោក តាន់ តៃ​ជ្រាន់ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​បាន​យកចិត្តទុកដាក់​ជា សំខាន់​ទៅលើ​ការងារ​ផ្សព្វផ្សាយ អប់រំ​ស្តី​ពី​សីលធម៌​ក្នុងសង្គម ការ ងារ​ជាក់ស្តែង​មានដូចជា បានធ្វើ ការផ្សព្វផ្សាយ អប់រំ​អំពើ​ហិង្សា លើ​កុមារ​របស់​សាសនា​ទាំងអស់ មនុស្ស​ចូលរួម​ចំនួន ២,១៩៣ នាក់ ប្រុស ៩២៧ នាក់ ស្រី ១.២៦៦ នាក់ ក្នុងនោះ​កុមារ​មាន​ចំនួន ១. ៧៩៦​នាក់ ។​ ក្រៅពីនេះ មន្ទីរ​ក៏​បាន​រៀបចំ អប់រំ​ដល់​សិស្សានុសិស្ស​នៅ​សាលា បឋមសិក្សា​ប្រាសាទ ឃុំ​ប្រាសាទ ដឹកនាំ​ដោយ​ព្រះគ្រូ​ចៅអធិការ​វត្ត ប្រាសាទ​ប្រធានបទ​“​មាន​វិន័យ​” មាន​អ្នកចូលរួម​ចំនួន​១.០៣២​អង្គ /​នាក់ ក្នុង​នោះ​ព្រះសង្ឃ​ចំនួន​១២ អង្គ​, និង​ស្ត្រី​ចំនួន ៥០៥​នាក់ ។

មន្ទីរ​ក៏​បាន​ចុះ​សួរសុខទុក្ខ​ដល់ ចាស់ជរា​ផង​ដែរ នៅ​ភូមិ​គគី​ជួរ​, ឃុំ​តាំងក្រសាំង ដោយ​បាន​ជួយ ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ចំនួន ១០០.០០០​រៀល និង​បាន​ចុះ​សាកសួរ​សុខទុក្ខ​យោធិន ទីទ័លក្រ​ចំនួន ០៣​គ្រួសារ នៅ​ឃុំ ប្រាសាទ​បាន​ជួយ​ឧបត្ថម្ភ​ជា​គ្រឿង ឧបភោគ​បរិភោគ និង​ថវិកា​ចំនួន ៣៤៥.០០០​រៀល ។

មន្ទីរ​ក៏​បាន​ធ្វើ​ការអប់រំ​ដល់​ព្រះ សង្ឃ អាចារ្យ គណៈកម្មការ​វត្ត​និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​និង​អាស្រម និង​បាន​ផ្សព្វផ្សាយ​ឯកសារ​ផ្សេងៗ មានដូចជា សេចក្តីណែនាំ ស្តី​ពី​ទី អ​គោចរ​(​ទី​ដែល​មិនគួរ​ទៅ​របស់ សង្ឃ​)​និង​ការឃោសនា​រៃអង្គាស នៅ​ទី​សាធារណៈ​និង​សេចក្តីណែនាំ ស្តី​ពី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​កឋិនទាន​បាន​ចំនួន ០៨​ស្រុក​- ក្រុង​, មាន​អ្នកចូលរួម​ប្រមាណ​ជា ៣.៦៧៣​អង្គ​/​នាក់ ក្នុងនោះ​ស្ត្រី ១.៥៤៥​នាក់ និង​មាន​ព្រះសង្ឃ​ចំនួន ៦២៣​អង្គ ។​

ក្នុងនោះដែរ សមាគម​អប់រំ ផ្សព្វផ្សាយ​និង​បោះពុម្ព​បានធ្វើការ អប់រំ​សិស្សានុសិស្ស​នៃ​វិទ្យាល័យ និង​អនុវិទ្យាល័យ ចំនួន ១០ អំពី គុណ​មាតាបិតា​នៅ​វិទ្យាល័យ​តាំង ក្រសាំង និង​វិទ្យាល័យ​កំពង់ថ្ម ស្ថិត នៅ​ស្រុក​សន្ទុក​មាន​អ្នកចូលរួម​ចំនួន ៣.៥៩៨​នាក់ ក្នុងនោះ​ស្ត្រី​មាន ១. ៨៥០​នាក់ លោកគ្រូ ១២៩​នាក់ អ្នកគ្រូ ១២៦​នាក់ ។

ដោយឡែក​មន្ទីរ​បាន​ប្រជុំ​អប់រំ និង ផ្សព្វផ្សាយ​សារាចរ​លេខ ០៤ ដល់​អាចារ្យ​គណៈកម្មការ​វត្ត​បាន ចំនួន ៨​ស្រុក​-​ក្រុង មាន​អ្នក​ចូល រួម​ចំនួន ១.៤៥៥៧ អង្គ​/​នាក់ ក្នុង នោះ​ស្ត្រី ៦២៥​នាក់ និង​ព្រះសង្ឃ ៧៣​អង្គ ៘​

ការងារ​ក្រៅពីនោះ លោក ប្រធាន​មន្ទីរ​ក៏​បាន​យកចិត្ត​ផងដែរ ដែល​ជា​ផលប្រយោជន៍​របស់​ប្រជា ពលរដ្ឋ គឺ​បាន​បញ្ចូន​អាចារ្យ​ទៅ រៀនសូត្រ​ក្នុង​វគ្គ​បណ្តុះបណ្តាល ស្តីពី​តួនាទី​ភារកិច្ច​និង​ក្រមសីលធម៌ អាចារ្យ​ខ្មែរ នៅ​ក្រសួង​ធម្មការ និង សាសនា បាន​ចំនួន ៣២​រូប ។

ក្នុងនោះដែរ បាន​អប់រំ​ផ្លូវចិត្ត ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺ អេដស៍​បាន​ចំនួន ៦​លើក នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​កំពង់ធំ ដែលមាន អ្នកចូលរួម​ចំណួន ៤៥៥​នាក់ ក្នុង នោះ​ស្ត្រី​ចំនួន ៣០២​នាក់ ។ និង បាន​ចុះ​ត្រូតពិនិត្យ​វិហារ ស្នាក់ការ ស៊ូ​រ៉ាវ សមាគម​ដើម្បី​អនុវត្ត​ឱ្យបាន ត្រឹមត្រូវ​តាម​សារាចរ​ណែនាំ​របស់ ក្រសួង​ធម្មការ និង​សាសនា ជៀស វាង​មាន បញ្ហា​ក្នុង​សង្គម បាន​ចំនួន ៣១​កន្លែង ចំនួន ៨​ក្រុង​-​ស្រុក ។​

គួររំលឹកថា វត្ត​នៅ​ទូទាំង​ខេត្ត កំពង់ធំ​មាន​ចំនួន ២៦២​វត្ត (​ធម្មយុត្តិ​មាន ២​វត្ត​ក្នុងស្រុក​កំពង់ស្វាយ​) ។ អាស្រម​មាន ចំនួន ២៦ ព្រះសង្ឃ​ទូទាំង​ខេត្ត​មាន​ចំនួន ៣. ៤៦៣​អង្គ ក្នុងនោះ​ភិក្ខុ​ចំនួន ៧៤៩ អង្គ សាមណេរ​ចំនួន ២.៧១៤​អង្គ​។ មន្ត្រី​សង្ឃ​ខេត្ត​មាន​ចំនួន ០៦​អង្គ​, មន្ត្រី​សង្ឃ​ស្រុក​ចំនួន ៣៧​អង្គ និង មន្ត្រី​សង្ឃ​វត្ត​មាន​ចំនួន ៤១៥​អង្គ​, អាចារ្យ​មាន​ចំនួន ៨៦៨​នាក់​, គណៈកម្មការ​វត្ត​មាន​ចំនួន ២.៣២១ នាក់​, តាជី​ចំនួន ១៣៥​នាក់​, ដូនជី ចំនួន ៣៣៦​នាក់ សិស្ស​ស្នាក់នៅ ក្នុង​វត្ត មាន​ចំនួន ៣៣៨​នាក់ ៕

 

2016_02_03k01 (6) 2016_02_03k01 (5)

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!