ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​ព្រះសីហនុ លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ បណ្តាក់ទុន​លើ​ការកែច្នៃ​សំរាម និង​ឡ​ដុត​បំ​លែង​សំរាម​ទៅជា​ថាមពល​អគ្គិសនី

អភិបាលខេត្ត​ព្រះសីហនុ លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ បណ្តាក់ទុន​លើ​ការកែច្នៃ​សំរាម និង​ឡ​ដុត​បំ​លែង​សំរាម​ទៅជា​ថាមពល​អគ្គិសនី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អភិបាលខេត្ត​ព្រះសីហនុ លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ បណ្តាក់ទុន​លើ​ការកែច្នៃ​សំរាម និង​ឡ​ដុត​បំ​លែង​សំរាម​ទៅជា​ថាមពល​អគ្គិសនី

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យ​ទីលាន​ទុកដាក់​សំរាម និង​សំណល់​រឹង​ទីប្រជុំជន ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលក្រុង​ព្រះសីហនុ លោក​អភិបាលស្រុក​ព្រៃនប់ និង​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើងថា កំណើន​ប្រជាពលរដ្ឋ អ្នកវិនិយោគ និង​អាជីវកម្ម​ផ្សេងៗ ដែល​ធ្វើឱ្យ​កាកសំណល់​ក៏មាន​ការកើនឡើង​ដូចគ្នា ដូច្នេះ​យើង​ត្រូវ ប្រមូល​ព័ត៌មាន ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រជាពលរដ្ឋ​ក្នុងការ​គ្រប់គ្រង​សំរាម​។

​សូមបញ្ជាក់ថា​ទីលាន​ទុកដាក់​សំរាម និង​សំណល់​រឹង​ទីប្រជុំ​ជននេះ គឺ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ១៧​ហិកតា នៃ ផ្ទៃដី​សរុប​ប្រមាណ ៥០​ហិតា ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ នៅពេល​ដាក់​ដំណើរការ​ទីលាន ថ្មី​នេះ គឺ​ធ្វើឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម មាន​ភាពងាយស្រួល ក្នុងការ​គ្រប់​គ្រ កាកសំណល់​បានល្អ និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​នៅ​ជុំវិញ​ទីលាន​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​បន្ថែមថា ទីលាន​ទុកដាក់​សំរាម និង​សំណល់​រឹង​ទីប្រជុំ​ជននេះ គឺជា ទីលាន​គំរូ​មួយ សម្រាប់​ការគ្រប់គ្រង​សំរាម ដើម្បី​លើកកម្ពស់​បរិស្ថាន​សម្រាប់​ខេត្ត​ព្រះសីហនុ​។

​ក្នុងនោះ ឯកឧត្តម​អភិបាលខេត្ត បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ ឱ្យមក​បណ្តាក់ទុន​លើ​ការកែច្នៃ​សំរាម និង​ឡ​ដុត​បំ​លែង​សំរាម​ទៅជា​ថាមពល​អគ្គិសនី ។​ល​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​លោក​អភិបាលស្រុក​ព្រៃនប់ និង​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត រៀបចំ​ឯកសារ​ធ្វើ​ប្លង់​ទីតាំង​ទុកដាក់​សំរាម​នេះ ដើម្បី​គ្រប់គ្រង​ជា​ដី​សាធារណៈ​របស់​រដ្ឋ និង​ការប្រើប្រាស់​រយៈពេល​យូរអង្វែង​។

ទីលាន​ទុកដាក់​សំរាម និង​សំណល់​រឹង​ទីប្រជុំជន នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង​នេះ គឺអាច​ទទួលយក​សំរាម​ចេញពី​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ទន្ទឹមនេះ​រដ្ឋបាលខេត្ត គ្រោង​សិក្សា​ទីតាំង​សម្រាប់​ទុកដាក់​សំរាម និង​សំណល់​រឹង​នៅ​ស្រុក​ស្ទឹងហាវ ស្រុក​កំពង់សីលា និង​ក្រុង​កោះរ៉ុង​បន្តទៀត​៕​

  

 

Filed in: ព័ត៌មានជាតិ