រថយន្ត​ដឹក​ស្រា​បៀ​កម្ពុជា​បុក​រថយន្ត​ដឹក​ដី​ពី​ក្រោយ​កៀប​ដៃ​កុង​នឹង​ព្រូ​រង​បួស​ស​ស្រាល​

ព្រៃវែង ៖ រថយន្ត​ដឹក​ស្រា​បៀ​កម្ពុជា​មួយ​គ្រឿង ម៉ាក​កូរេ ពណ៌​ក្រហម បាន​បុក​រថយន្ត​ដឹក​ដី​ពី​ក្រោយ​ពេញទំហឹង​បណ្តាល​ឲ​ខ្ទេច​ក្បាល​រថយន្ត កៀប​អ្នកបើកបរ នឹង​ព្រូ​ជាប់​សំណាង​ណាស់​រងរបួស​សសស​ស្រាល​ទាំង​ពីរ​នាក់ ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០១៦ វេលា​ម៉ោង ១៣ និង ៣០ នាទី នៅលើ​កំណាត់​ផ្លូវជាតិ​ល​លេខ ១ ត្រង់​ចំណុច​លើ​ស្ពាន​ស្ទឹង​ស្លូត​ស្ថិតក្នុង​ភូមិ​ស្ទឹង​ស្លូត​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ។

​សាក្សី​បាន​ឃើញ​ហេតុការណ៍​បានឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា នៅវេលា​កើតហេតុ​ខាងលើ គេ​ឃើញ​រថយន្ត​ស្រា​ដឹក​ស្រា​បៀរ​កម្ពុជា​ម៉ាក​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ 3D 0694 ភ្នំពេញ បើកបរ​ពី​ទិសខាងកើត​ទៅ​ល​លិច​ដោយ​បើក​ពីក្រោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ធន់​ធំ មិន​ស្គាល​ម៉ាក​ពេល​ដែល​មក​ដល់​ចំណុចកេីតហេតុ​រថ​យន្ត​ដឹក​ដី​បាន​វា​កអេ​ី​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​មក​ពី​មុខ​រថយន្ត​ដឹក​ដី​បាន​ចាប់​ហ្វាំង​ពេល​នោះ​រថយន្ត​ដឹក​ស្រា​ចាប់​ហ្វាំង​មិនទាន់​ក៏​បុក​រថយន្ត​ដឹក​ដី​ពី​ក្រោយ​បណ្តាលឲ​ឡាន​ដឹក​ស្រាបៀ​រនោះ​ខ្ទេច​ផ្នែក​ខាង​មុខ កៀប​ជាប់​អ្នកបើកបរ​នឹង​ព្រូ​ជាប់ តែ​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​យក​ដែកគាស់​ទ្វារ​ឡាន ទើប​យក​អ្នក​ទាំង​ពីរ​ចេញ​មក​បាន​ហើយ​សំណាង​ណាស់ ដែល​អ្នក​ទាំង​ពីរ​ងរ​បួស​ស្រាល ។​

​អ្នកបើកបរ​មានឈ្មោះ គង់ វណ្ណា​រ៉ា ភេទ​ប្រុស​អាយុ ៣៥ ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ភោគ ស៊ី​ណន ភេទ​ប្រុស​អាយុ ៣៦ ឆ្នាំ អ្នក​ទាំង​ពីរ​ជា​បុគ្គលិក​ស្រា​បៀរ​កម្ពុជា ។ រីឯ​រថយន្ត​ដឹក​ដី ដែល​ជា​ឧបសគ្គ​នោះ ក្រោយ​ពី​ដឹង​ថា មាន​រថយន្ត​បុក​ពីក្រោយ​ហើយ​នោះ ក៏​បាន​ដាក់​មេ​ផាយ​បាត់ស្រមោល​បាត់ ៕
​វិចិត្រ​

 

IMG-20160122-WA0010 IMG-20160122-WA0011

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 7593 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.