លោក ស ប៊ុន​សឿង និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ​បាន​នាំ​អំណោយ ទៅ​ជូន​សព​ម្តាយ​លោក សាំង ភិរម្យ អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​

ខេត្ត​បន្ទាយមានជ័យ ៖ លោក ស ប៊ុន​សឿង មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ បាន​នាំ​អំណោយ​ទៅ​ជូន​សព​ម្តាយ​លោក សាំង ភិរម្យ អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ ​នៅ​ព្រឹក ថ្ងៃទី​១៩ ខែ មករា ឆ្នាំ​២០១៦ ។​

​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្ត​បន្ទាយមានជ័យ តំណាងឲ្យ​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​នាយ​នាយរង​អាវុធហត្ថ​ជាច្រើន​នាក់ បាន​នាំយក​អំណោយ​ជា​អង្ករ​ចំនួន​១៥០​គីឡូក្រាម និង​ថវិកា​របស់​អង្គភាព និង​សប្បុរសជន​ចំនួន ៣ លាន ៣ សែន ៨ ម៉ឺន​រៀល ជូន​ដល់​ក្រុមគ្រួសារ​សព​ម្តាយ​លោក ព្រិនបាលឯក សាំង ភិរម្យ សមាជិក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ដែល​ម្ដាយ​លោក បាន​ទទួល​មរណ​:​ភាព កាលពី​វេលា​ម៉ោង​៦​និង​៤៣​នាទី ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៦ ដោយ​រោគាពាធ ក្នុង​ជន្នាយុ ៦២ ឆ្នាំ ។​

​សព​បានតំ​កម្កល់​ទុក​នៅ​គេហដ្ឋាន​របស់​សព ក្នុង​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​នៅក្នុង​ពិធី​បុណ្យសព​ម្តាយ​លោក សាំង ភិរម្យ នោះ​លោក​វរ​:​សេនី​យ៍ ស ប៊ុន​សឿង បាន​និយាយថា ថវិកា ចំនួន​៣.៣៨០.០០០​រៀល នោះ​បាន​មក​ពី អង្គភាព របស់​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​សប្បុរសជន​ជាច្រើន​នាក់​ទៀត ដើម្បី​យក​ទៅ​ចូលរួម​រំ​លេក​ទុក្ខ របស់​ក្រុម​គ្រួសារ​នៃ​សព ។​

​លោក វរ​:​សេនីយ៍​ឯក ស ប៊ុន​សៀង បាន​បញ្ជាក់ទៀតថា រយ​:​ពេលកន្លងមក​អង្គភាព​របស់​កង​រាជ​អាវុធ​ខេត្ត​បន្ទាយមានជ័យ តែងតែ​យកចិត្តទុកដាក់​ទាំង​សមាជិក​អាវុធហត្ថ​ទាំង​ក្រុម​គ្រួសារ​ទាំងអស់​បើ ​ក្រុមគ្រួសា​រណា​ជួបប្រទះ និង​ទុក្ខ​លំបាក​អ្វីមួយ​គឺ​អង្គភាព កងរាជអាវុធហត្ថ​តែងតែ​យកចិត្តទុកដាក់​ដល់​ក​ង​កំ​ម្លាំង​ទាំងអស់និង​ចែក​ អំណោយជូន​ទាំងអស់ ៕

 

2016_01_20r2-1 2016_01_20r2-2

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!