​ករណី​អសន្តិសុខ​សង្គម​ស្ដីពី​ភូមិ​ឃុំ​ស​វត្ថិ​ភាព​ទាំង ៩ ចំណុច​

ព្រៃវែង ៖ កាលពី​យប់​ថ្ងៃ​ទី ១៦ មករា ២០១៦ មាន​ក​រិណី​ចោរ​មួយក្រុ​មបាន​បំពុល​ឆ្កែ​ប្រជាពលរដ្ឋ​ចំនួន ៤ ខ្នង​ផ្ទះ ងាប់​ឆ្កែ​ចំនួន ៩ ក្បាល វេលា​ម៉ោង ០៤ ទាបភ្លឺ ដែល​ករណី​នេះ​បាន​កើតឡើង នៅ​ភូមិ​សា​គុណ ឃុំ​ជ្រៃ​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។​

​បើ​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​ដែល​ឆ្កែ​ងាប់ ៤ ក្បាល ឈ្មោះ ថោ សុខុម អាយុ ៤០ ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ី​ម ចាន់​លី បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​ថា យប់មិញ មាន​ល្ខោន​លេង​នៅ​វត្ត​ជ្រៃ ភូមិ​ខាងកើត ភូមិ​ខ្ញុំ លុះ​ត្រឡប់​មក​មកពី​មើលល្ខោន​វិញ ក៏​ឃើញ​មាន​ឆ្កែ​ងាប់​រួច​អ្នកជិតខាង​ក៏​មាន​ឆ្កែ​ងាប់​រូបខ្ញុំ​ថោ​សុខុម​ ​ក៏​តេ​ទៅ​ប្រាប់​មេ​ប៉ូស្ដិ ហើយ​ក៏​តេទៅ​អេ​ប៊ីស៊ី ក៏ប៉ុន្តែ​ជា​អកុសល ការផ្ដល់​ពត៌មាន​នេះ​ពុំ​មាន​ឃើញ​មាន​សម្ថ​កិច្ច ឬ​អាជ្ញាធរ​ណា​មក​ជិត​ឡើយ សូម្បីតែ​លោក​មេភូមិ ក៏​មិន​ឃើញ​ផង ។​

​ទាំងនេះ​សបញ្ជាក់​ឲ្យឃើញ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ក្នុង​ឃុំ ពុំ​ដែល​គិត​ដល់​ប្រជាពលរដ្ឋ​ទេ​ឯណា ។ ពាក្យ​ដែល​ថា ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​ប្រាំបួន​ ​ចំនុច របស់​រាជរដ្ឋាភិបាល ដែល​ដាក់​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត​នោះ បើ​ក្នុង​ភូមិ​និមួយៗ​របស់​ឃុំ​មាន​​សុទ្ធ​ល្បែងស៊ីសង បៀ​អាប៉ោង កន្ទុយលេខ ។ ជាក់ស្ដែង​នៅក្នុង​ឃុំ​ជ្រៃ​នេះ​ជា​គំរូ​ស្រាប់ ដែលមាន​​ភស្តុតាង​ក្នុង​រូបថត​អាវ​ពណ៌​ក្រហម​ពាក់មួក ជា​ប្រពន្ធ​អនុ​ប៉ុស្ដិ៍​រដ្ឋបាល​ជ្រៃ ជា​អ្នក​កាង​ល្បែង​​ស៊ីសង និង​ជា​អ្នក​ប្រមូល​លុយ យក​ឲ្យ​អធិការ ម្ល៉ោះហើយ ឃុំ​មាន​ល្បែងស៊ីសង​ខ្លាំងជាងគេ​​ត​ជំនាន់​ជាង ២០ ឆ្នាំ​មកហើយ ។ សព្វថ្ងៃនេះ​គ្រាន់តែ​មេ​កញ្ច្រែង​កន្ទុយលេខ​មាន​ជាង ៥០ នាក់​ក្នុង​​ឃុំ​មួយ​នេះ ដែល​មាន​ឯកសារ​ខាងក្រោម ៕
​ថោង មុនី រាយការណ៍​ពី​ព្រៃវែង​

 

IMG-20160118-WA0033 IMG-20160118-WA0032

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!