ប្រជាកសិករ​រិះគន់ អាជ្ញាធរ​ឃុំ​មេ​លំ និង​ប្រធាន​សហគមន៍​ទំនប់​២០​ឧសភា​ឃុបឃិត​គ្នា​យក​ទំនប់​អាងទឹក​២០​ឧសភា ធ្វើ​អាជីវកម្ម​

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់ និង​ចោទ​ថា​អាជ្ញាធរ​ឃុំ​មេ​លំ ស្រុក​បរិបូរណ៍ និង​ប្រធាន​សហគមន៍​ឃុបឃិត​គ្នា​យក​ទំនប់​អាង​ស្តប់ទឹក​២០​ឧសភា​ដែល​កសាង​ដោយ ​គំរោង​ថវិការ​របស់​រាជរដ្ឋាភិបាល​ដែល​ហៅថា​ប្រព័ន្ធធារាសាស្ត្រ​តេជោ​សែន​ ២០​ឧសភា យក​ធ្វើ​អាជីវកម្ម និង​បាន​សំណូមពរ​ដល់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ជួយ​ត្រួតពិនិត្យ​និង​មាន​វិធានការណ៍​ផង ។​

​ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ស្រែប្រាំង​នៅ​តំបន់​ទំនប់​ ២០​ឧសភា​បាន​រិះគន់​និង​រអ៊ូរទាំ​ថា​ពួកគាត់​ស្ទើតែ​រត់​មិន​រួច​លើ​ ការចំណាយ​សោហ៊ុយ​ធ្វើ​ស្រែប្រាំង​ក្នុង​១​រដូវៗ​ដោយ​ពួកគាត់​ត្រូវ​ចំណា​ ថវិការ​បង់​ថ្លៃ​ទឹក​និង បង់​ថ្លៃ​ដី និង​ជួល​គោយន្ត​ភួរ​ដោយ​ក្នុង​១​ហិច​តា​ត្រូវ​បង់ថ្លៃ​ទឹក អោយ​ខាង​សហគមន៍​ចំនួន​ចាប់ពី​៧​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ក្នុង​១​រដូវៗ និង​ថ្លៃ​ដី​ត្រូវ​បង់​អោយ​ម្ចាស​ដី​របស់​គេ​ក្នុង​មួយ​ហិច​តា​ចំនួន​៥០០​ គីឡូ​ស្រូវ​ក្នុង​១   រដូវ​និង​ត្រូវ​ចំណាយ​លុយ​ជួល​គោយន្ត​គេ​ភ្ជួរ​និង​ជួល​ម៉ាស៊ីន​ច្រូត​អស់​ លុយ​ជាច្រើន​ទៀត​។​

​ប្រភព​ខាងលើ​បាន​បន្តថា ក្រុមមន្ត្រី​សហគមន៍ លោក ខ្មូ​រ សា​រួម និង​ឈ្មោះ​តា​-​មន ជា​ប្រធាន​និង​អនុប្រធាន​សហគមន៍​ទំនប់​២០​ឧសភា កំពុង​ត្រូវប៉ាន់់ និង​សប្បាយ​កើប​លុយ ពី​ការយកថ្លៃ​ទឹក ដែល​បង្ហូ​រដាក់​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០០​ហិកតា ដែល​ក្នុង​១​ហិកតា​តម្លៃ​ចាប់ពី​៧​ម៉ឺន​រៀល​ឡើងទៅ​ក្នុង​១​រដូវៗ ក្នុង​១​ឆ្នាំ ចំណូល​ពី​ថ្លៃ​លក់​ទឹក​មិន​ក្រោម​ពី​ជាង​៤០​ទៅ​៥០​លាន​រៀល និង​យក​លុយ​ពី​ម៉ាស៊ីន​ច្រូតស្រូវ ក្នុង​មួយ​ហិកតា​១​ម៉ឺន​រៀល​សំរាប់​ម៉ាស៊ីន​ច្រូត​មួយ​គ្រឿង​ក្នុង​១​រដូវ​ មិន​ក្រោម​១០​លាន​រៀនោះ​ទេ ក្រៅពីនោះ នៅ​មាន​ខាង​អ្នក​ចិញ្ចឹម​ទា គេ​សុំ​ដាក់​ទា តាម​ក្រោម​ទំនប់​២០​ឧសភា​នោះ គេ​បង់​អោយ​សហគមន៍​ក្នុង​១​ឆ្នាំ​១៥០០​ដុល្លា​អា​មេ​រិច​ទៀត សរុប​ក្នុង​១​ឆ្នាំៗ មិន​ក្រោម​ចាប់ពី​៥០​លាន​ទៅ​៦០​លាន​រៀល​នោះឡើយ​។​

​ ប្រភព​បាន​បញ្ជាក់​អោយដឹង​ផង​ដែរ​ថា បើសិន​សរុប​ទឹក​លុយ​ដែល​សហគមន៍​ប្រមូលបាន​ចាប់តាំងពី​ទំនប់​អាងទឹក​២០​ឧសភា​ ចាបផ្ដើម​កសាង​រយៈពេល​៣​ឆ្នាំ ឬ​៤​ឆ្នាំ​មកនេះ​មិនតិច​ជាង​ពី​១៥០​លាន​ទៅ​២០០​លាន​នោះទេ​។​

​ ប្រជាពលរដ្ឋ​ឆ្ងល់​ហើយ​សួរថា តើ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ តើ​លោក កេត សុឃា មេឃុំ មេ​លំ និង​លោក​ប្រធាន​សហគមន៍​ទំនប់​២០​ឧសភា លោក​ខ្មូរ  សា​រួន និង​លោកតា​-​មន​យកលុយ​ទៅ​កសាង​បាន​អ្វីខ្លះ​បើ​១​ឆ្នាំៗ​មិនឃើញ​មាន​កសាង​ អ្វី​ជា​ដំ​កំភួន​នោះ​សោះ​ឬ​មួយ​យកលុយ​នេះ​ចែ​គ្នា​ដាក់​ហោប៉ៅ​ចែកគ្នា​ អស់ហើយ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ អ្នកយកព័ត៌មាន​យើង​មិនទាន់​អាច​សុំ​ការបំភ្លឺ​ណាមួយ​ពី លោក កេត សុឃា មេឃុំ​មេលំស្រុក​បរិបូណ៌​បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៦​នេះ ។

​បើ​ទោះ​យ៉ាងណា ប្រជាពលរដ្ឋ សំណូមពរ​អោយ ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង លោ​កឈួរ ច័ន្ទ​ឌឿ​ន​មេត្តាជួយ​ត្រួតពិនិត្យ​និង​អង្កេត​ស្រាវជ្រាវ​រក​ថវិការ​ដែល​ សហគមន៍​ប្រមូលបាន​នេះ​មក​វិញ​ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍​ជូន​ប្រជាពលរដ្ឋ​ ក្នុង​តំបន់​នោះ និង​ស្នើសុំ​អោយ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​បែបនេះ​មកលើ​ប្រជាកសិករ ផងដែរ ៕

Filed in: ខេត្តកំពង់ឆ្នាំង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!