ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​កំពង់ចាម បាន​ចាត់​ឲ្យ​ក្រុមការងារ ចុះសួរសុខទុក្ខ និង នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ស្ត្រី​មេម៉ាយ ១​គ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ រស់នៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់​

អភិបាលខេត្ត​កំពង់ចាម បាន​ចាត់​ឲ្យ​ក្រុមការងារ ចុះសួរសុខទុក្ខ និង នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ស្ត្រី​មេម៉ាយ ១​គ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ រស់នៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាម បាន​ចាត់​ឲ្យ​លោក ប៉ែន ម៉ារ​ឌី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា អមដំណើរ​ដោយ ទូច ឆៃ លោក​នាយក​ប្រតិបត្តិ​សាខា មន្ត្រី​អនុសាខា​ស្រុក ក្រុម​កាកបាទក្រហម​កម្ពុជា​ឃុំ និង​អ្នកស្ម័គ្រចិត្ត​ភូមិ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង នាំយក​អំណោយ​មនុស្សធម៌ ទៅ​ផ្តល់ជូន​ស្ត្រី​មេម៉ាយ ១​គ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ រស់នៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ។ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​ម៉ោង ១​រសៀល ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយសារ​តែ​ឆ្លង​ចរន្ត​អគ្គិសនី ស្របពេល​ដែល​ផ្ទះ​គ្រួសារ​នេះ នៅ​ផ្លូវ​ក្រោយ​ឆ្ងាយ​ពី​គេ ហើយ​គ្មាន​ប្រភពទឹក មិន​អាច​ជួយ​អន្តរាគមន៍​បាន ទើប​បណ្តាលអោយ​ផ្ទះ ១​ខ្នង ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី ទំហំ ៥​ម ×៧​ម ត្រូវ​ភ្លើង​ឆាបឆេះ អស់​ទាំងស្រុង ។​

​លោក ប៉ែន ម៉ារ​ឌី បាន​ចូលរួម​សម្តែង​ការ​សោក ស្តាយ​ជា​ពន់ពេក ជាមួយ​ក្រុម​គ្រួសារ​រង​គ្រោះ ចំពោះ​ឧប្បត្តិហេតុ មិន​នឹកស្មាន​ដល់​នេះ ដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ អស់​គ្មាន​សល់ ។ លោក​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ដោយ​ក្តី​អាណិតអាសូ​របំ​ផុត​ពី​សំណាក់ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា និង​ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល សម្តេច​តែងតែ​គិតគូរ បារម្ភ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង រួមទាំង ជនរងគ្រោះ ជន​ងាយ​រងគ្រោះ​ដោយ​មិន​ប្រកាន់វណ្ណៈ​ជាតិ​សាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​តែង​បាន​ចាត់​តំណាង នាំយក​ជំនួយ​សង្គ្រោះ​បន្ទាន់ ជួយ​សម្រាល​ទុក្ខ​លំបាក ជូន​ជនរងគ្រោះ ទាន់ពេលវេលា តាម​ទិស​ស្លោក ” កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល ” ។​

​អំណោយ​មនុស្សធម៌ ដែល​បាន​ផ្តល់ជូន រួមមាន ៖
​អង្ករ ៥០ គ​ក្រ​, មី​ជាតិ ១​កេស​, ត្រីខ ១​យួរ , ទឹកត្រី ១​យួរ ,​ទឹកស៊ីអ៊ីវ ១​យួរ​, ឃី​ត (​មុង ភួយ សារុង ក្រ​ម៉ា ) ១​កញ្ចប់​, តង់ ១, អាវយឺត ៨, សម្ភារ ផ្ទះបាយ ១ សម្រាប់ ព្រមទាំង ថវិកា ចំនួន ១,០០០,០០០ រៀល ។​

Filed in: ព័ត៌មានជាតិ