ឃាត់​ខ្លួន​អភិបាលស្រុក​ពាម​រក៍​ក​រិណី​បើករថយន្ដ​បុក​មនុស្ស​ស្លាប់ ដោយ​ស្រវឹងស្រា​

​ព្រៃវែង ៖ ឯកឧត្តម​អ​ភី​បាល នៃ​គណៈ​អភិបាលខេត្ត​ដែល​ទើប​ប្រកាស់​ទទួល​តំណែង​ថ្មី​ឯកឧត្តម ជា សុ​មេធី បាន​ចេញ​បញ្ជា​ឲ្យ​ឃាត់ខ្លួន លោក​អភិបាលស្រុក ជុំ​សាមឿន​ពី​បទ​បើករថយន្ត បុក​មនុស្ស​ស្លាប់​ដោយ​ស្រវឹងស្រា​កាលពី​យប់​ថ្ងៃ​ទី ១៤ មករា ឆ្នាំ ២០១៦ វេលា ម៉ោង ៦ និង ១៦ នាទី រវាង​រថយន្ដ​បង្ក​ម៉ាក​លុច​ស៊ី​ស RX300  ពណ៌​ត្រី​ឆ្លួញ ពាក់​ស្លាក​លេខ​ភ្នំពេញ ២០ បើកបរ​ដោយ​លោក​អភិបាលស្រុក ជុំ សាមឿន ផ្ទាល់ បាន​បុក​ម៉ូតូ​ម៉ាក C125 ឥត​ស្លាក​លេខ​ពត៌​ខ្មៅ  បណ្ដាលឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ។​

​ជនរងគ្រោះ​ឈ្មោះ គង់ ធន អាយុ ៣៨ ឆ្នាំ​ភេទ​ប្រុស​រស់នៅ​ភូមិ​(4)​ឃុំ​ព្រែក​ខ្សាយ​(​ខ​)
​ស្រុក​ពាម​រក៍ បាន​បើក​បញ្ចាស់ទិស​គ្នា​រវាង​រថយន្ដ និង​ម៉ូតូ​ជនរងគ្រោះ ។ ភ្លាមៗ​នោះ លោក ជុំ សាមឿន ជនបង្ក​បាន​រត់​ចេញពី​កន្លែង​កើត​ហេ​ត​បាត់ ។

​លុះ​ក្រោយមក សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឃាត់​ខ្លួន​អភិបាលស្រុក​ពាម​រក៍ យក​ទៅ​ស្នងការ​ខេត្ត​ទាំង​យប់​ផងដែរ ។​

​ក្រុម​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់ឲ្យដឹង​ថា ការឃាត់ខ្លួន​ជន​បង្ករ​នេះ គី​ជា​បញ្ជា​របស់​ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​ផងដែរ ៕

 

 IMG-20160115-WA0028

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 7571 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.