ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គម្រោង​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ​ប្រវែង​១,២៥០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ត្រូវបាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​នៅ​ព្រឹក​នេះ​

គម្រោង​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ​ប្រវែង​១,២៥០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ត្រូវបាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​នៅ​ព្រឹក​នេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ គម្រោង​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ ប្រវែង​១,២៥០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុង​/​ខេត្ត​កែប ត្រូវបាន​រៀបចំ​ពិធីបើកការដ្ឋាន នៅ​ព្រឹក​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត កែប ។ ដោយ​ផ្លូវ​មួយ​នេះ​បាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣៣ កាត់​ខាងក្រោយ​វត្ត​កែវ​ក្រសាំង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣៣​អា​។

​ពិធី​នេះ​ក៏​មាន​វត្ត​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ​សាលាខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត លោកស្រី អភិបាលក្រុង​កែប ក្រុមប្រឹក្សា​សង្កាត់ មេភូមិ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា ការបើក​ការដ្ឋាន​ជួសជុល និង​ចាក់​បេតុង​អា​មេ​លើផ្លូវ​មួយ​ខ្សែ​នេះ គឺ​អនុវត្តន៍​តាម​ផែនការ​អភិវឌ្ឍន៍​ខេត្ត ដើម្បី​រួមចំណែក​សម្រាល និង​បំពេញ​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់ ដែល​កន្លង​មក​តែង​ជួប​នូវ​ការលំបាក ម្យ៉ាង​ទៀត​ក៏​ជា​ការចូលរួមចំណែក កែលម្អ សោភ័ណ្ឌភាព ក្នុង​ក្រុង​កែប របស់យេ​ី​ង​ផងដែរ​។​

​ឯកឧត្តម​បាន​បន្ថែមទៀតថា នេះ​ជា​សកម្មភាព​មួយ​ដោយ​អនុវត្ត​តាម​គោលនយោបាយ​ជាតិ​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​គ្រប់ពេលវេលា ដោយ​ផ្តោត​សំខាន់​លើ មនុស្ស ទឹក ផ្លូវ ភ្លើង ហើយ​ផ្លូវ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាច​ធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នេះ​ទៅកាន់​ឆ្នេរកែប ឬ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​ផងដែរ​។​

​ឯកឧត្ដម អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​សូម​ចូលរួម​សហការ​គ្នា ថែរក្សា និង​ដាំ​ដើមឈើ នៅតាម​បណ្តោយ​ផ្លូវ​នេះ ដេ​ី​ម្បី​បង្កេី​តនូវ​សោភ័ណភាព និង​ជា​ប្រយោជន៍​សាធារណ​:​បាន​យូរអង្វែង​។​

​ជាមួយនេះ ឯកឧត្តម បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស ឪពុកម្ដាយ ដែល​មាន​កូន​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ សូម​នាំ​កូន​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ឱ្យបាន​គ្រប់ៗ​គា្ន និង​ត្រូវ​ចូលរួម​អនុវត្ត​វិធានការណ៍ ៣​ការពារ ៣​កុំ ទើប​មិន​មាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​របស់​យើង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ