ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​មួយ​រដ្ឋមន្ត្រីការបរទេស​ចិន​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​មួយ​រដ្ឋមន្ត្រីការបរទេស​ចិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ក្រោយពី​បាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

លទ្ធផល​នៃ​ជំនួប​នោះ សម្តេច​តេជោ និង ឯកឧត្តម វ៉ាង យី បាន​ធ្វើ​សន្និសីទ​សា​ព័ត៌មាន​រួម​គ្នា​ក្រោយ​ពិធី​ចុះហត្ថលេខា​។ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​ប្រមាណ​៣​លាន​ដូស​ថែមទៀត ដល់​ប្រទេស​កម្ពុជា ដើម្បី​ទុក​សម្រាប់​ចាក់​ដូសទី​៣ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។

សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា វ៉ាក់សាំង​សម្រាប់​ចាក់​ដូសទី​៣​នេះ បាន​មក​ដល់​ចំនួន​២​លាន​ដូ​សហើយ ហើយ​នឹង​មកដល់​៣​លាន​ដូ​សទៀត ដែល​មាន​ចំនួន​សរុប​៥​លាន​ដូស ហើយ​បូក​ថែម​នឹង​ជំនួយ​របស់​មិត្ត​ចិន​ថ្មី​នេះ​ចំនួន​៣​លាន​ដូ​សទៀត និង​ការចាក់​កន្លងមក​ជិត​១​លាន​ដូស យើង​នឹង​មាន​៩​លាន​ដូស​។ បើ​យើង​ត្រូវ​ការចាក់​១២​លាន​ដូ​សទៀត យើង​ត្រូវការ​តែ​៣​លាន​ដូ​សទៀត​ប៉ុណ្ណោះ​។

ជាមួយនឹង​ការ​ផ្តល់​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ចិន​បាន​ក្លាយជា​ប្រទេស​បង្អែក ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​កម្ពុជា​។ មកដល់ពេលនេះ ប្រទេស​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ការពារ​មេ​រោគកូ​វីដ​-១៩ ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិន​ចំនួន ២៦.៨ លាន​ដូ​សហើយ​។​

ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន បាន​អះអាង​ប្រាប់​សម្តេច​តេជោ ថា​ចិន​នឹង​នាំ​ចូល​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​កើន​តែ​ច្រើន ដើម្បី​ប្រយោជន៍​សម្រាប់​កសិករ​ខ្មែរ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា​នៅក្នុង​ជំនួប​ថា សម្តេច​បាន​លើក​បញ្ហា​កសិផល​ជាមួយ ឯកឧត្តម វ៉ាង យី ស្ដី​ពី​ការនាំ​កសិផល​កម្ពុជា​ត្រង់​ទៅកាន់​ប្រទេស​ចិន ដែល​ក្នុងនោះ​ដូចជា​មាន​ប៉ៃលិន​ជាដើម​។

សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ចិន​កំពុង​បើក​ទូលាយ​ទីផ្សារ ហើយ នៅពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​- ចិន ដែល​នឹង​ចូល​ជា​ធរមាន​នៅពេល​ខាងមុខ យើង​នឹង​អាច​ប្រើប្រាស់​ទីផ្សារ​របស់​ចិន និង​ទទួលបាន​ផលប្រយោជន៍​ពី​ទីផ្សារ​របស់​ចិន​។ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព ជាមួយនឹង​ការប្តេជ្ញា​ជួយ​ពី​មិត្ត​ចិន​។​

ឆ្លើយតប​នឹង​ការលើកឡើង​នេះ ឯកឧត្តម វ៉ាង យី បាន​ថ្លែងថា ការលំបាក​របស់​ប្រជាជន​កម្ពុជា គឺជា​ការលំបាក​របស់​ប្រជាជន​ចិន យើង​នឹង​ពួតដៃគ្នា​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន​។ ឯកឧត្តម អះអាងថា ចិន​នឹង​គាំទ្រ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ ប្រទេស​ចិន​នឹង​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​ច្រើន ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​កាន់តែច្រើន​សម្រាប់​កសិក​រ​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ