​ឈ្មួញ​ហ៊ុំសម្រា​ស់ចាប់​ត្រី​នៅក្នុង​តំបន់​អភិរក្ស​បឹង​ផ្សោត​អតីត​ឡូ​តិ៍លេខ​១០

​ខេត្ត​កំពង់ឆ្នាំង​៖ ឈ្មួញ​យក​សាច់​អួន​ហ៊ុ​សម្រា​ស់ចាប់​ត្រី ចំណុច​សណ្តាន់ ស្តី​បន្លិច ប៉ប្រក ពាម​បា​លូ​ង និង​ភូមិ​គ្រួស ទល់មុខ​កោះ​បូរ ។ ជា​ពិសេស​តំបន់​សំរោង​សែន និង​តំបន់​អភិរក្ស​បឹង​ផ្សោត អតីត​ឡូ​តិ៍លេខ​១០ ខេត្ត​កំពង់ឆ្នាំង​។​

​ដោយឡែក បទល្មើស ឆក់​ក្តៅ​និងឆ​ក់​ត្រជាក់​បាន​នឹង​កំពុង​បញ្ចេញ​សកម្មភាព​យ៉ាង​គគ្រឹក​គ្រេង​ផងដែរ​។​តែ​គ្មាន​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ចុះ​បង្ក្រាប​អោយ​មាន​ប្រសិទ្ធិភាព​នៅឡើយ​ទេ ខណៈ​ប្រភព​បាន​ទម្លាយ​ថា មាន​អ្នក​រត់ការ​យក​លុយ​បិទ​ភ្នែក​សមត្ថកិច្ច ។​

​ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​ធ្វើ​ចំការ​នៅ​តំបន់​ខាងលើ បានអោយដឹង​ថា​បច្ចុប្បន្ន​នេះ​រាល់​ពេល​ល្ងាចៗ​គាត់​បាន​ឃើញ​ក្រុម​ជនល្មើស​ស្ពាយ​ឧបករណ៍​ឆក់​ត្រី បញ្ចេញ​សកម្មភាព​ប្រសេចប្រសាច​មិន​មាន​សមត្ថកិច្ច​ណា​បង្ក្រាប ។
​ដោយឡែក បទល្មើស​ហ៊ុ​សម្រា​ស់ចាប់​ត្រីក៍​ចាប់ផ្តើម​សម្រុក​ដោយ​បំប្លោក​ពីលើ​មែកឈើ​ពីក្រោម សកម្មភាព​ទាំងនេះ​ត្រូវបាន​ក្រុម​អ្នក​ហ៊ុ​សម្រាស់​អះអាងថា បាន​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​រួច​ហើយ រាប់បញ្ចូល​ទាំង​ប៉ុស្តិ៍​មូលដ្ឋាន​ផងដែរ ។ ចំ​ណែ​ទាំងនេះ ត្រូវបាន​គេ​ទម្លាយ​អោយដឹងថា លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ទទួលបាន​ច្រើន​ជាង​គេ ក្រុម​អ្នក​ហ៊ុស​ម្រាស់​បានបញ្ជាក់​ថា ក្នុង​មួយ​គុម្ព ឬ​ហ៊ុម្ត​ងបង់​អោយ​សង្កាត់​១​គុម្ពៗ​១៥​ម៉ឹន​រៀល ផ្នែក​១៥​ម៉ឺន​រៀល រីឯ​លោក​នាយខ​ណ្ឌ​៤០​ម៉ឹន​រៀល ដែល​ថវិកា​ទាំងនេះ​ត្រូវបាន​អ្នក​រត់ការ​យក​ទៅ​ដង្វាយ​ដល់​កន្លែង​តែ​ម្តង ។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើ អ្នក​យក​ពត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៦ នេះ ។ ដោយឡែក មន្ត្រីជលផល​ថ្នាក់​ផ្នែក​បាន​បដិសេធ​ការចោទប្រកាន់​នេះ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​បង្ក្រាប​ទាន់ពេលវេលា ៕​

 

nesat_kpchnnaing (2) nesat_kpchnnaing (3) nesat_kpchnnaing (1)

Filed in: ខេត្តកំពង់ឆ្នាំង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!