នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយកិច្ចប្រជុំ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់ នៅតាម សួនច្បារ និងជុំវិញ ទីតាំង ដែល ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិនស្នាក់នៅក្នុងសណ្ឋាគារ Reffles Hotel Le Royal ឃើញថា មានភាពប្រសើរ មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ។