(សៀមរាប) ៖ នាពេលថ្ងៃទី ១៣ ខែកញ្ញា ខាងមុខនេះ នឹងមានការរៀបចំប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាបថ្មី ដោយស្នងការចាស់ លោក ទិត្យ ណារ៉ុង ត្រូវចូលនិវត្តន៍ ។
ប្រភពព័ត៌មានអោយដឹងថា លោក តេង ចាន់ណាត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចរណ៍ ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោក ទិត្យ ណារ៉ុង ។
ពិធីតែងតាំងស្នងការខេត្តសៀមរាបថ្មីនេះ នឹងត្រូវរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕