ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ចូលរួមចំណែក​ក្នុង​ការគិតគូ​ដោះស្រាយ​នូវ​រាល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ទាំង​បី​

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ចូលរួមចំណែក​ក្នុង​ការគិតគូ​ដោះស្រាយ​នូវ​រាល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ទាំង​បី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ស្រុក​ជើងព្រៃ និង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​បំពេញ​តួនាទី​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​នាម​រាជរដ្ឋាភិបាល ដោយ​បាន​ចូលរួមចំណែក​ក្នុង​ការគិតគូ​ដោះស្រាយ​នូវ​រាល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ទាំង​បី​ធ្វើ​យ៉ាងណា ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​លើ​គ្រប់​វិស័យ ធានាបាន​នូវ​សន្តិសុខ​ស្បៀង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ជា ពិសេស​សកម្ម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ តាមរយ​:​ការជួយឧបត្ថម្ភ​សំភារ​បរិក្ខា​ពេទ្យ ជា​ស្បៀងអាហារ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​ការណែនាំ​រប​ស់រាជ​រដ្ឋា​ពិ​បាល និង​ក៏​ដូចជា​ក្រសួង​សុខាភិបាល ហើយ​ចាំ​ចាប់​អនុវត្តឲ្យ​បាន​ជាប់​ជាប្រចាំ​នូវ​វិធានការ ៣​កុំ ៣​ការពារ​។​

​ដើម្បី​ជួយ​សម្រួល​បញ្ហា​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ នៅ​សាលាស្រុក​ជើងព្រៃ នា​រសៀល​ថ្ងៃ​សៅរ៍ ៥​កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា​នេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ​រួម​ជាមួយ​សហការី​នៃ​សមាជិក​ក្រុម ការងារ​ចុះ​មូលដ្ឋាន​ស្រុក​ជើងព្រៃ បាន​នាំយក​គ្រឿង​បរិភោគ​មក​ជូន​អភិបាលស្រុក​ទុក​សម្រាប់​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​។ ភ្ជាប់​ជាមួយ​អំណោយ​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ស្រុក គ្រូពេទ្យ​ស្ម័គ្រចិត្ត មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​ស្រុក​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​គ្រប់គ្រង និង​អនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​បាន​រៀបចំ​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​ចំនួន ៤១៨ គ្រួសារ ស្នើ ២៤២​ខ្នង​ផ្ទះ ក្នុងភូមិ​ទ​ទោល ឃុំ​គោក​រវៀង ទទួលបាន​លទ្ធផល​គួរឲ្យកត់សម្គាល់​។ ទោះបីយ៉ាងណា​ក៏ដោយ ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​ណែនាំ​ឲ្យ​អភិបាលនៃ​គណៈ​អភិបាលស្រុក លោក​មេឃុំ ភូមិ និង​ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ជើងព្រៃ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​ជា​ពិសេស​ត្រូវ​អនុវត្ត ៣​កុំ ៣​ការពារ ដើម្បី​រួម​គ្នា​បង្កា និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ដោយឡែក​បងប្អូន​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​នោះ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តាម​ការ ណែនាំ​ពី​មន្ត្រី​សុខាភិបាល​ឲ្យបាន​ជាប់​ជាប្រចាំ ហើយ​បាន​ជូនពរ និង​ផ្តល់​កំលាំងចិត្ត​ឲ្យបាន​ឆាប់​ជា​សះស្បើយ​គ្រប់ៗ​គ្នា​។​

​លោក​បាន​ណែនាំ​ឲ្យ​លោក​អភិបាលស្រុក ប្រញាប់​នាំ​យក​ស្បៀង​នេះ ទៅ​ចែក​ជូន​បងប្អូន​ឲ្យបាន​ទាន់​ពេលវេលា ហើយ​ត្រូវ​រួម​គ្នា​សហការ​ជាមួយ​ឯកឧត្តម​ប្រធាន អនុប្រធាន និង​សមាជិក​ក្រុម ការងារ​ចុះ​មូលដ្ឋាន​ឃុំ ពិនិត្យ​តាមដាន​ស្ថានភាព​ទូ​ទៅឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ចៀសវាង​នូវ​រាល់​បញ្ហា​ប្រឈម​ដែល​អាច​បណ្តាលឲ្យ​មាន​ការ​រាល​ឆ្លង​ជំងឺ​នេះ (​ការពារ​ប្រសើរ​ជាង​ព្យាបាល​)​។ សូម​ជម្រាប​ជូន​ថា គ្រឿង​បរិភោគ​ដែល​បាន​យក​មក​ជូន​នា​ថ្ងៃនេះ​មាន ៖ អង្ករ ១០​តោន មី ៥០០​កេះ ត្រីខ ៥០០​យួរ សរុប​ទឹកប្រាក់​អស់​ចំនួន ១០ ០០០​ដុល្លារ និង​ឧបត្ថម្ភ​ថវិកា ២ ០០០ ០០០​រៀល​ជូន​លោក​អភិបាលស្រុក​បន្ថែមទៀត ទុក​ដោះស្រាយ​ការងារ​បន្ទាន់​ចំពោះមុខ​តាម​ការចាំបាច់ ៕

Filed in: ព័ត៌មានជាតិ