​ប៉ូលីស​បង្ក្រាប​ល្បែង​ជល់​មាន់​បាញ់​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​របួស​ក្មេង​ម្នាក់​ប្រជាពលរដ្ឋ​ថា​ការអនុវត្ត​ជ្រុល​ហួសហេតុ​

ខេត្ត​ព្រៃវែង ៖ លោក​អធិការ​ស្រុក​ស្វាយ​អន្ទង​បាន​ដឹកនាំ​កំលាំង​ចុះ​ទៅ​បង្ក្រាប​ល្បែង​ជល់​មាន់​មួយកន្លែង ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ពេល​អ្នកលេង​រត់ចេញ​ពី​វង់ល្បែង បណ្តាលឲ្យ​ចំ​បុរស​ម្នាក់​ស្លាប់ កំពុង​ឈពរ​កូន​មើល​ហេតុការណ៍​បង្ក្រាប​នេះ និង​ខ្ទាត​កូន​ចេញពី​ដៃ រងរបួស​ផងដែរ កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ​២០១៦ ស្ថិតនៅ ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អន្ទរ​ខេត្តព្រៃវែង​។

​ប្រពន្ធ​ជនរងគ្រោះ​និង​អ្នកភូមិ​ឃើញ​ដូច្នេះ បាន ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។​

​ជនរងគ្រោះ ឈ្មោះ កិ​ត អី​ម អាយុ​៣៨​ឆ្នាំ ភេទ ប្រុស​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ប្រពន្ធ​ឈ្មោះ ស៊ឹម ម៉េង​អាយុ​៣៤​ឆ្នាំ ជាតិ​ខ្មែរ​រស់នៅ​ជាមួយគ្នា ។ ខណៈ​ពេល​សមត្ថកិច្ច​ទៅដល់​អ្នកលេង​ល្បែង​ជល់​មាន់​នាំគ្នា​រត់ ចេញពី​សៃវៀន​យ៉ាងច្រើន​ប្រហែលជាង​១០០​នាក់ ។​

​លោក​មេឃុំ សៅ ផៃ បានឲ្យដឹងថា ល្បែងស៊ីសង នៅក្នុង​ភូមិ​នេះ មាន​ជា​ច្រើន​កន្លែង​តែ​សមត្ថកិច្ច ហាក់​មើលរំលង ពេល​មក​បង្ក្រាប បែរជា​មាន​រឿង​យ៉ាងនេះ​ទៀត ។ លោក​បាន​បន្តទៀតថា ចំពោះ​ការបាញ់​ត្រូវ​មនុស្ស​ស្លាប់ សមត្ថកិច្ច​ថ្នាក់លើ​ច​កំពុង​និង​ចាត់ការ​តាម​ច្បាប់​ហើយ​។

​មន្ត្រីរាជការ​សង្គម​សី​វិល​និង​ប្រជាពលរដ្ឋ​ថា​ការអនុវត្ត​ជ្រុល​ហួស​ហេ​ត​យក​មុខមាត់​ជា​ង​បង្ក្រាប​ចោរ​ប្លន់​ទៅទៀត ៕

 

FB_IMG_1452696351308 FB_IMG_1452696359572 IMG-20160114-WA0000

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!