​លោក​មេបញ្ជាកា​រគ​៣ ដ៏​មាន​អំណាច​ឃុបឃិត​ឱ្យ​ឈ្មួញ ដឹក​ឈើ​ចេញ​ទៅ វៀតណាម យ៉ាង​កក្រើក​ទឹកដី ស្រុក​កោះ​ញែក​

ខេត្ត​មណ្ឌលគិរី​ ៖ សហគមន៍​ការពារ​ព្រៃឈើ ទូទាំង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា បទល្មើស​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​នោះ គេ​តែង​សង្កេតឃើញថា មាន​ឈើ​ប្រភេទ​សុ​ក្រំ ស្រឡៅ និង​ផ្ចឹក កាប់បំផ្លាញ​រង្គើរ​ពេញ​ព្រៃ ដឹកជញ្ជូន​តាម ត្រាក់ទ័រ​សណ្តោង​រឺ​ម៉ក​ធំៗ របស់​វៀតណាម​ឆ្លងដែន​ខុសច្បាប់ ចូល​ទៅ​ប្រទេស​វៀតណាម យ៉ាង​រលូន តាម​ចន្លោះ​ច្រករបៀង ការពារ​ព្រំដែន​អូរ​រ៉ូ និង​ម្រើច ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ដែល​ច្រករបៀង​ទាំងនោះ គ្រប់គ្រង​ដោយ​លោក​មេ​បញ្ជា ការ​គ​៣ គឺ​លោក ហ៊ឹម សុផាត ជា​ប្រធាន​គ និង​លោក កែវ សុភាក់ ជា​មន្ត្រី​យោធា និង​មាន​មន្ត្រី​ប៉ូលីស ជាច្រើនរូប​ទៀត ឈរជើង នៅ​ទីនោះ​។

​សមត្ថកិច្ច​បាន​បង្ក្រាប ត្រាក់ទ័រ​ដឹក​ឈើ ៥​គ្រឿង ក្នុង​ដែន​ព្រៃ​ការពារ​មណ្ឌលគិរី ដែល​មាន​ផ្ទៃដី ប្រមាណ ៣៧២​ពាន់​ហិច​តា គ្រប់គ្រង​ដោយ លោក ឡុង ប៊ុង ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី និង​ជា​នាយរង រដ្ឋបាល​ព្រៃឈើ មេគង្គ អាច​ប្រឈម​ទៅរក ការ​រិច​រិល និង​រលាយ​ហិនហោច ព្រោះ​បច្ចុប្បន្ន មន្ត្រី​រូប​នេះ​ហាក់បីដូចជា បណ្តែតបណ្តោយ​អោយ បទល្មើស​កើតមាន​ព្រោងព្រាត ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន មិនសូវ​ឃើញ មានការ​បង្ក្រាប​ទេ​។

​ប្រភព​បាន​បន្តថា មន្ត្រី​ជាច្រើន ប្រចាំការ​នៅ​ទីនោះ រួមទាំង​លោក ឡុង ប៊ុង ប្រធាន​ព្រៃ​ការពារ  ​និង​ជា​នាយរង រដ្ឋបាល​ព្រៃឈើ​មេគង្គ ត្រូវបាន​មហាជន ដាក់​ការសង្ស័យថា មានការ​ត្រូវរ៉ូវ​គ្នា អនុញ្ញាត​ឱ្យ ត្រាក់ទ័រ​ជនបរទេស វៀតណាម ចូល​មក​ធ្វើការ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ គ្មាន​ការទប់ស្កាត់​ឡើយ​។ ជាក់ស្តែង​មាន​ត្រាក់ទ័រ ចំនួន ៥​គ្រឿង សណ្តោង​រឺ​ម៉ក និង​ឈើ​ចំនួន ៣០​កំណាត់ ប្រភេទ​ឈើ​ហ៊ុប​ធំៗ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​។ ពាក់ព័ន្ធ​ការឃាត់​ចាប់ បទល្មើស​ខាងលើ​នេះ អាចមកពី​ចរចា​លុយកាក់​មិនត្រូវ​គ្នា ក៍​ស្រាប់តែ​ខាង​មន្ត្រី​តូចតាច ព្រៃ​ការពារ​មណ្ឌលគិរី ធ្វើការ​ចាប់​បង្ក្រាប​តែម្តង ដែល​ករណី​នេះ កើតឡើង​នៅ​ចន្លោះ ប៉ុស្តិ៍​អូរ​រ៉ូ និង​ប៉ុស្តិ៍​ម្រិច ក្នុង​ស្រុក​កោះ​ញែក​។

​លោក កែវ សុភ័គ អនុប្រធាន​ព្រៃ​ការពារ មណ្ឌលគិរី និង​ជា​នាយរង ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កោះ​ញែក បានឱ្យដឹងថា ករណី​បទល្មើស​ខាងលើនេះ គឺ​ពិតជា​មាន​មែន រហូត​ដល់​រសៀល​ថ្ងៃ​នេះ ក្រុមការងារ​កំពុង​ធ្វើកា​រ នាំយក​វត្ថុតាង​ល្មើស មក​រក្សាទុក​នៅ​ស្នាក់ការ​ម្រើច ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ សហគមន៍​ជា​ច្រើន នៅ​មណ្ឌលគិរី បាន​ស្នើ​ឱ្យ​មន្ត្រី​ធំៗ​នៅ ខេត្ត​មណ្ឌលគិរី ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អា​រឿង​ព្រៃឈើ ជួយ​ធ្វើ​ការត្រួតពិនិត្យ រាល់​ការ​កើត​មាន​បទល្មើស ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចូល​ទៅកាន់​ប្រទេស​វៀតណាម នៅតាម​បន្ទាត់​ព្រំដែន ក្នុងស្រុក​ចំនួន​៣ ជាប់​ព្រំប្រទល់​ដែន ជាមួយ​ប្រទេស​វៀតណាម ឱ្យបាន​តឹងរឹង​ផង រួម​មាន​ស្រុក កោះ​ញែក ស្រុក​កែវ​សីមា ។​

​ភ្នាក់ងារ​ព័ត៌មាន​យើង​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ពី​បុគ្គល​ពាក់ព័ន្ធ​ខាងលើ​នេះ​បាន​ទេ ៕

 

wood_mundulkiri_k3 (2) wood_mundulkiri_k3 (1)

Filed in: ខេត្តក្រចេះ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.