​សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ចុះ​សួ​សុខទុក្ខ​ប្រជារាស្ត្រ​ចំនួន ២៥ គ្រួសារ និង​នាំយក​អំណោយ​ទៅ​ផ្តល់​ជូន​បងប្អូន​ដែល​ឆ្លងទន្លេ​និង​មរណ​:​ភាព

ខេត្ត​ព្រៃវែង ៖ កាលពី​ព្រឹក ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦ ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ  បាន​អញ្ជើញ​ចុះ​សួ​សុខទុក្ខ​ប្រជារាស្ត្រ​ចំនួន ២៥ គ្រួសារ  ក្នុង​ខេត្ត​ព្រៃវែង និង​នាំយក​អំណោយ​ទៅ​ផ្តល់​ជូន​បងប្អូន​គ្រួសារ ឆ្លង​ទន្លេ​និង​គ្រួសារ មរណ​:​ភាព ។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ប្រតិភូ​អមដំណើរ​មកពី​ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​លោកស្នងការ ស្នងការរង អភិបាល នៃ​គណៈ​អភិបាលស្រុក និង​មន្ទីរ​ជុំវិញ​ខេត្ត យ៉ាងច្រើន​កុះករ ។​

​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ជូន​ដល់ ក្រុមគ្រួសារ ឆ្លង​ទន្លេ​និង​គ្រួសារ មរណ​:​ភាព  ក្នុង​១​គ្រួសារ​ទទួលបាន​- មី 1​កេស , ទឹកក្រូច 1​កស​,​ទឹក​សុទ្ធ 1​កស , – ទឹកដោះគោ 6​កំប៉ុង​,​ស្ករ ស 1Kg និង​ថវិការ​មូលនិធិ​របស់​សម្តេច ចំនួន ២០ ម៉ី​ន​រៀល  មាន​ស្រុក ពាម​រក៍ ចំនួន ៥ គ្រួសារ , ស្រុក បាភ្នំ​ចំនួន ៥ គ្រួសារ ,​ស្រុក​ព្រះស្តេច ចំនួន ៥ ក្រួសារ ស្រុក ស្វាយ​អន្ទរ ចំនួន ៥ គ្រួសារ  និង ស្រុក ពារាំង ចំនួន ៥ គ្រួសារ ៕

 

IMG-20160109-WA0005 IMG-20160109-WA0007 IMG-20160109-WA0004

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.