មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា នៅ​ខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កំពង់ឆ្នាំង ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​ជ័យជំនះ​៧​មករា ១៩៧៩ ៧-​មករា​- ២០១៦ នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី ៧ ខែ​មករា ឆ្នាំ​២០១៦​នេះ មាន​រៀបចំ​ប្រារព្ធ​មិ​ទិ្ទញ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេចចៅហ្វា​វាំង គង់​សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​មាន​ការអញ្ជើញ​ចូលរួម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ថ្នាក់កណ្តាល អាជ្ងាធរ​ដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ប្រមាណ​៩៦២០​នាក់ ។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​សុន្ទរកថា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន រំលឹក​ពី​គុណូបការៈ​ដ៏​ថ្លៃថ្លា​បំផុត​របស់ បុព្វបុរស វីរ​យុទ្ធជន យុទ្ធ​នារី​ស្នេហា​ជាតិ​នៅ គ្រប់​ជំនាន់ ដែល​ពុះពារ​ប្រយុទ្ធ​ហ៊ាន​ធ្វើ​ពលី​កម្ម​អង់អាច​ក្លាហាន​បំផុត ដើម្បី​ការ ពារ​ជាតិ​មាតុភូមិ និង​ប្រជាជន ឲ្យ​រូច​ចេញផុត​ពី​មហា​សោកនាដកម្ម នៅក្នុង​របប​ប្រល័យ ពូជសាសន៍ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​យង់​ឃ្នង់​បំផុត មកលើ​មាតុភូមិ និង ប្រជាជន​ខ្លួន​ឯង​។​សុន្ទរកថា​បាន​បញ្ជាក់បន្ថែម​ថា ក្នុង​កាលៈទេសៈ​ដ៏​ធ្ងន់ធ្ង​ង​បំផុត​នេះ កម្មាភិបាល​យុទ្ធជន យុទ្ធ​នារី​ស្នេហា​ជាតិ បាន​ប្រមូលផ្តំ​គ្នា​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស និង​ដឹកនាំ​ប្រជាជន ធ្វើ​ការតស៊ូ​រំដោះ​ប្រទេស​ជាតិ​ឡើងវិញ​ជា​ថ្មី រហូត​ទទួលបាន​ជ័យជំនះ​នា​ថ្ងៃ​៧ មករា ឆ្នាំ ១៩៧៩ ដែល​បាន​បញ្ចប់​យុគសម័យ​ខ្មៅ​ងងឹត​បំផុត ហើយ​បើក​ឡើង​នូវ​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ប្រ ជា​ជន​បាន​រូ​ច​ផុត​ពី​ភាព ទាសករ មក​ជា​ធ្វើ​ជា​ម្ចាស់​លើ​ជោគវាសនា​របស់​ខ្លួន​ពិតប្រាកដ​។​

​សុន្ទរកថា​បាន សង្កត់ធ្ងន់​ទៀត​ថា រយៈពេល​៣៧​ឆ្នាំ​កន្លងមកនេះ ព្រះរាជាណាចក្រ កម្ពុជា​ក្រោម​ការដឹកនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានចាប់ផ្តើម ការស្តារ និង​កសាង​ជាតិ​ឲ្យមាន​ការរីកចំ​រើន​ដូច​សព្វថ្ងៃ អនុវត្ត​គោលនយោបាយ​ផ្សះផ្សា​ជាតិ បង្រួប​បង្រូម​ជាតិ នយោបាយ​ឈ្នះ​-​ឈ្នះ នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​ជូន​ជាតិ​មាតុភូមិ ការពារ​បូរណភាព​ទឹកដី ខឿន​ឯករាជ្យ​ជាតិ ប្រឆាំង​ការឈ្លានពាន និង បាន​ធ្វើការ​ស្តារ​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​រីកចំរើន​ស្មើ​មុខ ស្មើ​មាត់ ដូច​អារ្យ​ប្រទេស នានា​ក្នុង​ពិភពលោក​។​

​ទន្ទឹម​នេះ​សុន្ទរកថា បាន​បញ្ជាក់​ជា​ថ្មី​ទៀត​នូវ​ការគាំទ្រ បេក្ខភាព សម្តេច​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី សំរាប់​អាណត្តិ​ក្រោយៗ​ទៀត​ជា​រៀងរហូត ។​

​តំណាងឲ​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ទាំងមូ​ល បាន​សំដែង នូវ​កតញ្ញូតាធម៌ គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​វីរ​យុទ្ធជន យុទ្ធ​នារី កម្មា​ភិ បាល កងទ័ព​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្មគ្រ័ចិត្ត​វៀតណាម បាន​វាយ​ផ្តូលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រំដោះ ជាតិ រំដោះប្រជាជន​ឲ្យ​រួចផុត ពី​សេចក្តីស្លាប់ វិនាស​ព្រាត់ប្រាស់ ការពារ កសាង ស្តារ​ប្រទេសជាតិ​ឡើង វិញ ប្រកប ដោយ​សិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​។​

​ទន្ទឹម​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប បាន​ចាត់ទុក​ថ្ងៃ​៧ មករា ១៩៧៩ ជា​ថ្ងៃ​មហា ជ័យជំនះ ដែល​បាន​ផ្តល់​នូវ​ការរស់រានមានជីវិត​ថ្មី ជា​មាតា ទី​២ ដែល​បាន​ផ្តល់កំណើត ដល់​យើង​ទាំងអស់គ្នា​។ មាន​ថ្ងៃ​ជ័យជំនះ ៧​មករា ទើប​មាន​យី​ង​ទាំងអស់គ្នា មាន​អ្វីៗ នៅថ្ងែនេះ​។​
​បន្ទាប់​មក​សម្តេចចៅហ្វា​វាំង​គង់​សំអុល រួមជាមួយ ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ទាំងអស់ បាន​អញ្ជីញ រាប់បាត្រ​ព្រះសង្ឃ​ផងដែរ ៕

ដោយ ៖ ប៉េ ឡង

2016_01_07ch (2) 2016_01_07ch (3) 2016_01_07ch (1)

Filed in: ខេត្តកំពង់ឆ្នាំង

Recent Posts

Bookmark and Promote!

© 7638 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.