ឯកឧត្តម ទេព ឃុន​ណាល់់ រៀបចំ​ទិវា​ខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យ​ជំ​នៈ​ថ្ងៃ​៧​មករា​១៩៧៩-២០១៦ ស្រុក​ម៉ាឡៃ​

កំពង់ធំ ៖ គ្រួសារ​ទីទាល់ក្ររ​មួយ​គ្រួសារ មាន​កូន​នៅ​ក្នុង​បន្ទុក​ចំនួន ១០​នាក់ បាន​ជួន​នូវ​វិបត្តិ​ក្រីក្ររ លំបាក​គ្មាន​ទីជម្រក​រស់​នៅក្នុង​ខ្ទម​កំសត់ ត្រូវបាន​យកចិត្តទុកដាក់ ពី​សំណាក់​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ជំនួយការ​ស្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានប្រ​ត្តិ​បិ្ត​ក្រុមស​ម្ព័​ន្ឋ​យុវជន​សេនា​នាគ​បាន​ប្រគល់​ភារៈកិច្ច​ឲ្យ​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ ដឹកនាំ​មន្ត្រី​ក្រោម​ឳ​វាទ​ចំនួន ១៧​រូប ចុះ​ទៅ​សាងសង់​លំនៅដ្ឋាន​ជូន​គ្រួសា​ត​ទីទាល់ក្ររ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ព្រមទាំង​លោក កុល សុធា នាយរង​សេនាធិការ​និង លោក សៀង​ហុក​ឃាន់ មេបញ្ជាការ​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន បាន​ដឹកនាំ​កម្លាំង​យោធិន​ចំនួន​១៧ នាក់​បាន​សាងសង់​ផ្ទះ​មួយ​ខ្នង​ដែល​មាន​ទំហំ​៥​ម គុណ​៦​ម ធ្វើ​អំពី​ឈើ ប្រក​ស័ង្ខ​សី​ជូន​ដល់​គ្រួសារ​ទីទាល់ក្ររ ស្ថិតនៅ​ភូមិ​បឹង​លាស សង្កាត់​អូរ​កន្ឋរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ មករា ឆ្នាំ​២០១៦ ឯកឧត្តម សោម ស៊ុន ថ្លែងអំណរគុណ ចំពោះ​ការឧបត្ថម្ភ​ថវិកា សម្រាប់​ការជួយ​សាងសង់​លំនៅដ្ឋាន​ជូន ពលរដ្ឋ​ក្រីក្រ ខណៈពេល​ដែល​គ្រួសារ​នេះ មានកូន​១០​នាក់ ហើយ​មាន​ជីវភាព​ក្រីក្ររ លំបាក​និង​ខ្វះខាត​ទីជម្រក ដើរ​ជ្រក​ក្រោម​សម្យាបផ្ទះ​អ្នក​ដ៏​ទៃ តែ​ពេល​នេះ​គឺ​បាន​ទទួល​ផ្ទះ​ថ្មី ដែល​ជា​ទឹកចិត្ត​របស់ ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន​។​

​គ្រួសារ​ដែល​ទទួល​បាន​ផ្ទះ​ថ្មី​ត្រូវបាន​ដឹង​ឈ្មោះ​លោក នៅ  ឆែ និង​ប្រពន្ធ គ្រួសារ​ទីទាល់ក្ររ  បាន​ថ្លែងអំណរគុណ​សម្រាប់​ទឹក​ចិត្តសប្បុរស​ធ​ម៍ របស់ ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន  និង​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់សឹក ដែល​បាន​ជួយ​សាងសង់​ផ្ទះ ជូន​ដល់​គ្រួសារ​របស់គាត់ ខណៈពេល​ដែល​កំពុង​តែ​ជួយ​ប្រទះ​និង​ការខ្វះខាត យ៉ាង​ខ្លាំង​និង​សូម​ជូនពរឲ្យ ជួប​តែ​និង​សេចក្តីសុខ ឈ្នះ​អស់​មាស​ត្រូវ ។​

​ឯកឧត្តម សោម ស៊ុន បានឲ្យដឹងថា នេះ​ជា​ការយកចិត្តទុកដាក់​របស់ ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន  ប្រធាន ប្រត្តិ​បិ្ត​ក្រុមស​ម្ព័​ន្ឋ​យុវជន​សេនា​នាគ ដោយ​មើលឃើញ​ទុក្ខលំបាក់​និង​ភាព​ក្ររ​ខ្ស​ត់របស់​ប្រជាពលរដ្ឋ បាន​ជួយ​តាមរយះ​ឯកឧត្តម ដើម្បី​ទិញ​ជា​សម្ភារៈ​សម្រាប់​សាងសង់​លំនៅដ្ឋាន​ជូន​គ្រួសារ​ក្រីក្រ​នេះ ៕

​ដោយ ៖ ប៊ុន  រដ្ឋា

2016_01_06d (1) 2016_01_06d (2) 2016_01_06d (3)

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 7260 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.