ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​មាន​រណីពល​រដ្ឋពុល កើនឡើង​ដល់​៣៦​នាក់​ហើយ​នៅក្នុង​ស្រុក​បាកាន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ពោធិ៍សាត់ ៖ គិត​មកដល់​ថ្ងៃ​ទី​២៦.​ខែ​ធ្នូ​.​ឆ្នាំ​២០១៥ ករណី​ប្រជាពលរដ្ឋ​ចូលរួម ក្នុង​ពិធីសែនព្រេន​គូ​ស្វាមីភរិយា ០១ គូ កាល​វេលា​ម៉ោង​១១​និង ៣០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ បាន​កើនឡើង​ដល់​៣៦​នាក់​ហើយ ដោយសារ​ពួក​គាត់​បាន​ហូ​ម​ទឹកក្រូច​កូការ​កូ​ឡា​។​

​លោក សារុន ចាន់​ធី ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ពោធិសាត់​បានឲ្យដឺងថា កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ មាន​ពិធីសែនព្រេន​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ ដែល​ប្ដី​ឈ្មោះ ហុន ហន អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វិន ភឿន អាយុ​៣៨​ឆ្នាំ​។

​បន្ទាប់​ពី​ពិធីសែនព្រេន​តាម​ប្រពៃណី​រួច​សាមីដើមការ​បាន​អញ្ជើញ​ភ្ញៀវ​០៤.០៥​តុ​ក​ដើម្បី​ចូលរួម​ពិសារ​អាហារ​អបអរសាទរ និង​ទទួល​ដឹងឮ​គូ​ស្វាមីភរិយា​ថ្មី ។

​លោក​អធិការដ្ឋាន​នគ​បាល​ស្រុក​បាកាន​បាន​បន្ត​ឲ្យដឹងថា ម្ហូបអាហារ​មាន​០២.០៣.​មុខ មាន​ស្រា និង​ទឹកក្រូច​កូកាកូឡា​ផងដែរ ។ ពេល​ដែល​ហូប​ភ្លាមៗ​នោះ មិនទាន់​មាន​អ្នកណា ពុល​នោះ​ទេ លុះ​ត្រឡប់​ទៅដល់​ផ្ទះ​វិញ ស្រាប់តែ​មានអ្ន​ខ្លះ​ក្អួត អ្នកខ្លះ​វិលមុខ ទន់ដៃទន់ជើង និង​នោម​ចេញឈាម ទើប​ដឹងថា​ពុល​អាហារ​ក្នុង​ពិធី​សែន​ប្ដី​ប្រពន្ធ​នោះ ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សុខភាព​ឃុំ ខ្លះ​ទៅ​មន្ទីរពេទ្យ​បង្អែក​បឹង​ខ្នារ ខ្លះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិសាត់​ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយសារ​ស្ថានភាព​អ្នកជំងឺ​មួយចំនួន​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំងពេក ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ​ចំនួន ០៧​នាក់​ហើយ ។​

​លោកស្នងការ​នគរបាល​ខេត្ត​ពោធិសាត់ បាន​បញ្ជាក់បន្ថែម​ថា ចំពោះ​ករណី ខាង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​សុខាភិបាល​ខេត្ត​ពោធិសាត់​បាន​បញ្ជូន​មន្ត្រី​ជំនាញ ដើម្បី​ចុះ​ទៅ​កាន់​ភូមិ​តាំងគោក​ឃុំ​កើតហេតុ​ខាងលើ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​មូលហេតុ​ពិតប្រាកដ ៕

 

2015_12_27ch1 (5)

 

2015_12_27ch1 (6)

Filed in: ព័ត៌មានជាតិ