ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ចំណតរថយន្ដ​ក្រុង​សែន​មនោ​រម្យ​ត្រូវបាន​បោះបង់ចោល ស្ងាត់​ដូច​ផ្ទះ​ខ្មោច​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​មណ្ឌលគិរី ៖ ចំណតរថយន្ដ​ក្រុង​សែន​មនោ​រម្យ​សព្វថ្ងៃ ប្រៀប​ដូចជា​ផ្ទះ​ខ្មោច​ដែល​ស្ងាត់ជ្រងំ គ្មាន​រថយន្ដ​មួយ​ណា​ចូល​ឈប់​ចត​នៅ​ទីនោះ​ទេ បែរជា​នាំគ្នា​ទៅ​ចត​នៅ​កន្លែង​សាធារណៈ បង្ក​ឲ្យមាន​ភាព​រញ៉ែរញៃ​គ្មាន​សណ្ដាប់ធ្នាប់​ទៅវិញ ។

​ចំណតរថយន្ត​ដែល​គេ​ធ្វើឡើង​មាន​ភាពស្រស់ស្អាត​និង​មាន​សោភ័ណភាព តែ​គ្មាន​ឡានក្រុង​ណា​ឈប់​ចត​នៅ​ទីនោះ មាន​ទីតាំង​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​នោះ​បាន​និយាយថា ចាប់តាំងពី​មាន​កន្លែង​ចំណតរថយន្ត​ក្រុង​នោះ​ហើយ គេ​មិន​ដែល​ឃើញ​មាន​ឡាន​ណា​មួយ​ទៅ​ចត​ទីនោះ​ទេ ពួកគេ​បាន​ទៅ​ឈប់​ចត​ដាក់​ម៉ូយ​នៅ​នឹង​ទីផ្សារ ដែល​ធ្វើឲ្យ​គ្មាន​សណ្ដាប់ធ្នាប់ រញ៉ែរញ៉ៃ​ប៉ៈពា​ល់​ដល់​អ្នក​ធ្វើ​ដំណើរតា​មដង​ផ្លូវនិង​អ្នក​រកស៊ី​ក្នុង​ផ្សារ ធ្វើ​មាន​ការកកស្ទះ​ចរាច​រណ៍ បង្ក​ឲ្យ​កើត​មាន​ជម្លោះ​ជាមួយអ្នក​ធ្វើ​ដំណើរ​នឹង​មាន​គ្រោះថ្នាក់​ដល់​ការបាត់បង់​អាយុជីវិត​ផងដែរ ។

​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​នឹង​រូបភាព​បែប​នេះ​ណាស់ ព្រោះ​វា​ធ្វើឲ្យ​គ្មាន​សណ្ដាប់ធ្នាប់​ក្នុង​សង្គម ក្នុង​នោះ​ដែល​ប្រជាពលរដ្ឋ​មាន​ការងឺ​ឆ្ង​ល់នឹង​បញ្ហា​នេះ​ណាស់​ថា ហេតុ​អី​បាន​មាន​កន្លែង​ដែល​គេ​រៀបចំ​ឲ្យ​ហើយ​មិន​ទៅ​ឈប់​ចត​ទៅ​បែរជា​មក​ឈប់​នៅ​កន្លែង​សាធារណៈ​ប៉ៈពា​ល់​ដល់​អ្នកដទៃ​ទៅវិញ​។

​ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​មាន​មតិ​ថា ហេតុ​អី​បាន​ជា​អាជ្ញាធរខេត្ត​មិន​យកចិត្តទុកដាក់​សោះ​អញ្ចឹង នៅ​ទុក​ឲ្យមាន​បញ្ហា​បែប​នេះ​ទៅ​វិញ ធ្វើឲ្យមាន​ភាពអនាធិបតេយ្យ​ពីមួ​យ​ថ្ងៃ​ទៅ​មួយថ្ងៃ​កាន់តែ​កើនឡើង​។​

​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​សែន​មនោ​រម្យ​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មេត្តា​ជួយ​ចាត់​វិធានការ​នឹង​ដោះស្រាយ​ប​ញ្ហ​នេះ​ឲ្យ​មាន​ភាពល្អប្រសើរ​ឡើង​វិញ និង​រៀបចំ​សណ្ដាប់ធ្នាប់​ទីសាធារណៈ ឲ្យមាន​សណ្ដាប់ធ្នាប់​ឡើង​វិញ​ផង ព្រោះ​នេះ​មិនមែន​គ្មាន​ទី​កន្លែង​ចត​នោះទេ ។​

​សូមបញ្ជាក់​ថា ចំណតរថយន្ដ​ដែល​គ្មាន​អ្នក​ឈប់​ចត​ប្រៀប ដូច​ជា​កន្លែង​ចំណត​រថយន្ដ​ខ្មោច​ទៅហើយនោះ គេ​ទុក​ចោល​រយៈពេល​២​ទៅ​៣​ឆ្នាំ​មកហើយ ។

​លោក​អភិបាលក្រុង​សែន​មនោ​រម្យ​បាន​មានប្រសាសន៍​ឲ្យដឹងថា ចំណតរថយន្ដ​ក្រុង​នេះ គេ​ធ្វើ​បាន​រយៈពេល​៥​ឆ្នាំ​មកហើយ និង​កាន់កាប់​ដោយ​ក្រុមហ៊ុន​ឯកជន ហើយ​លោក​មក​កាន់​តំណែង​នៅទីនេះ ទើបតែ​បាន​រយៈពេល​ពីរ​ឆ្នាំ​នៅ​មិនទាន់​បាន​ដឹង​ពី​មូលហេតុ​ឲ្យ​ច្បាស់លាស់​បញ្ហា​កន្លែង​ចំណតរថយន្ដ​ក្រុង​នេះ​នៅឡើយ ៕
​ហេង ចាន់​ណុប​

 

2015_12_27ch1 (4) 2015_12_27ch1 (3)

Filed in: ព័ត៌មានជាតិ