ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​តា​ម៉ាប់​មេ​កន្ទុយ​​លេខ​ដុះ​ស្លែ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ល្បែង​កន្ទុយលេខ​ជាច្រើន​កន្លែង​ក្នុងនោះ​មាន​នៅ ផ្សារ​ចំនួន​៣​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ដូចជា​ផ្សារ​កា​ណា​ស៊ី​ធី ផ្សារ​ត្រពាំង​ថ្លឹង​និង​ផ្សារ​ទួល​ពង្រ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជយ័ រាជធានី​ភ្នំពេញ ។ កត្តា​ទាំង​នេះ ប្រជា​ពលរដ្ឌ​នៅ​ទីនោះ​បាន​អោយដឹងថា ឈ្មោះ​តា​ម៉ាប់​បាន​ពង្រាយ​ដាក់​កូនកញ្ច្រែង​តាម​ផ្សារ ព្រមទាំង​បើ​ចំហរ យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្វល់​ពី​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ។​

​កូនកញ្ច្រែង​របស់​ឈ្មោះ​តា​ម៉ាប់​ដែល​គេ​អះអាងថា​គ្មាន​ន​ណា​ហ៊ាន​បង្ក្រាប បាន​នោះ​ទេ ព្រោះ​គេ​ថា​មាន​អាជ្ញា​បណ្ណ័​អស់ហើយ ទៅ​ខ្លាច​អី​សមត្ថកិច្ច ។ ល្បែង​កន្ទុយលេខ កំពុង​បញ្ចេញ​សកម្មភាព​កត់​ឆ្នោត​យ៉ាង​សកម្ម​ខាងលើនេះ បាន​ផ្គើន​យ៉ាង​ខ្លាំង​ទៅ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជា​ពិសេស​គោលការណ៍​ណែនាំ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ជា​កត្តា​ធ្វើអោយ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ហើយ​សង្ស័យ​ថា នគរបាល​ជំនាញ​ជាពិសេស អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ទទួលបាន​លាភសក្ការៈ​ពី​តា​ម៉ាប់​យ៉ាង​ក្រាស់ក្រែល ទើប​គេ​ពុំ​ដែល​ឃើញ​មានការ​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូច្នេះ ។

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់ អភិបាល​រាជធានី​ភ្នំពេញ ជួយ​មើល​កន្លែង​ល្បែង​កត់​កន្ទុយលេខ (​ឆ្នោត​យួន​) ដុះ​ស្លែង​ខាងលើ​នេះ​ផង ព្រោះ​គេ​សង្ស័យ​ថា​សមត្ថកិច្ច​មូលដ្ឋាន ទៅ​យក​លុយ​រៀងរាល់ខែ​អស់ហើយ ទើប​សមត្ថកិច្ច​មិន​ធ្វើការ​បង្ក្រាប​។ បច្ចុប្បន្ន​ដោយសារល្បែ​
​ង​កន្ទុយលេខ​នេះហើយ​មាន​ក្រុមគ្រួសារ​ខ្លះ​ចាក់​កន្ទុយលេខ ចាញ់​អស់​លុយ ប្តី​វ៉ៃ​ប្រពន្ធ ប្រពន្ធ​វ៉ៃ​ប្តី បង្ក​អំពើហិង្សា រហូត​អាច​ឈាន​ដល់​បទល្មើស​ផ្សេងៗ​ទៀតផង ៕

 

2015_12_27d (1)

2015_12_27d (2)

Filed in: ព័ត៌មានជាតិ