ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

មេ​បន​ល្បែងស៊ីសង​ដុះ​ស្លែ ឈ្មោះ ភា លោក​អធិការ​ទើប​មាន​ការភ្ញាក់ផ្អើល ?

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប​ ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្បែង​បន​ល្បែងស៊ីសង​បៀរ អាប៉ោង​យ៉ាង​ដុះ​ស្លែ នៅ​ភូមិ​ចុង​កៅស៊ូ និង​បើក​ជល់​មាន់នៅ​បារាយណ៍​មាន​ម្ចាស់​ឈ្មោះ ភា លោក​អធិការ​ក្រុង​សៀមរាប ទើប​មាន​ការ ភ្ញាក់ផ្អើល នៅ​ពេល​ថ្មីៗ​នេះ ពេល​អ្នកសារព័ត៌មាន​ធ្វើការ​បទសម្ភាសន៍ ។​

​ប្រភព​ពី​អ្នក​លេង​ល្បែងស៊ីសង និង​ប្រជាពលរដ្ឋ​បន្ត​ឱ្យដឹងទៀតថា ឈ្មោះ ភា បាន​បើក​លេង​ល្បែង អាប៉ោង​យូរ​ឆ្នាំ មកហើយ ប្រជាពលរដ្ឋ​ក៏​មាន​ការ​ធុញថប់​ខ្លាំង​ដែរ ពេល​មាន​រឿង​ឈ្លោះប្រកែក​គ្នា​ពី​អ្នកលេង​ល្បែង និង​សម្លេង​ហូ​រ​កញ្ច្រៀវ និង​សម្លេង​ម៉ូតូ​-​ឡាន ចេញ​ចូល​រាល់ថ្ងៃ​យប់ ប៉ុន្តែ​មិនដឹង​ទៅ​ប្តឹង​សមត្ថកិច្ច​ណា​ទេ ព្រោះ​ពេល​រាយការណ៍​ប្រាប់​អស់លោក គឺ​វា​ដដែលៗ ។ ហើយ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ធ្វើឱ្យ​មាន​បទល្មើស​ផ្សេងៗ​ទៀត កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​អ្នក ញៀន​ល្បែង​ខ្លះ​ចាញ់​អស់​ដី ផ្ទះសម្បែង អស់​លុយ​អស់​ទ្រព្យសម្បត្តិ​នាំឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៀតផង ។ ដោយឡែក​ល្បែងស៊ីសង គឺជា​ប្រភព​នៃ​អសន្តិសុខ សណ្តាប់ធ្នាប់​ដល់​សង្គម​ជាតិ ព្រោះ​ដើម្បី​ស្រង់ដើម​អ្នក​ចាញ់ល្បែង​ខ្លះ​បាន ប្រព្រឹត្ត​អំពើចោរកម្ម លួច​ឆក់​ប្លន់​បាញ់សម្លាប់ គួរឱ្យ​ព្រួយបារម្ភ ។

​ប្រភព​បន្តទៀតថា ឈ្មោះ ភា មិន​ត្រឹម​តែ​បើក​វង់​អាប៉ោង​ទេ ថែម​ទាំង​បើក​សង្វៀន​ជល់​មាន់នៅ​បារាយណ៍​ទៀតផង ម្យ៉ាងទៀត​បើ​មាន​ល្បែង​លេង​ក្រុមគ្រួសារ​ពួក​ខ្ញុំ​ដែ់​រស់នៅ​ជិត​គ្នា​រកចំណូលបាន​តិចតួច ឆ្លៀត​យក​ប្រាក់​ទៅ​លេង​ចាញ់​អស់​រក ប្រាក់​ឱ្យ​កូន​ទៅ​រៀន​មិនបាន និង​ប្រាក់​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ​គ្មាន ។ ដូច្នេះ​សូម​សមត្ថកិច្ច​ទើប​មក​កាន់​តំណែង​ថ្មី ក្នុង​ខេត្ត​សៀមរាប មេត្តា​ជួយ​បង្ក្រាប​វង់ល្បែង​នេះ​ផង ។ ហើយ​ក្នុង​ការពង្រឹង​សន្តិសុខ សង្គមជាតិ ត្រូវគោរព​គោលនយោបាយ​ភូមិ​-​ឃុំ សង្កាត់ មាន​សុវត្ថិភាព ទាំង ៩​ចំណុច របស់​រដ្ឋាភិបាល ។​

​ពាក់ព័ន្ធ​វង់​ល្បែងស៊ីសង​របស់​ឈ្មោះ ភា ពេល​អ្នកយកព័ត៌មាន​យើង​ធ្វើ​បទសម្ភាសន៍ លោក ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង​សៀមរាប យោងតាម​សំដី​របស់​លោក​បាន​ថ្លែងប្រាប់​ថា លោក​កំពុង​រៀបចំ​ផែនការ និង​កំពុង​សហការ​ជាមួយ កងរាជអាវុធហត្ថ​ខេត្ត ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឃឹម ប៊ុន​សុង ដើម្បី​ចុះ​ទៅ​បង្ក្រាប បន​ល្បែងស៊ីសង​របស់​ឈ្មោះ ភា នោះ​ហើយ ។​/ ដោយៈ គឹម ឃុន​

 

game_phea1

Filed in: ព័ត៌មានជាតិ