ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ហាម បាវ ប្រធាន​ផ្សារ​កំពង់ត្រាច រង​ការ​រិះគន់​ថា អសមត្ថភាព​ក្នុង​ការគ្រប់គ្រង និង​លួច​សង់​តូប​បន្ថែម ​យកលុយ​ដាក់​ហោប៉ៅ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​កំពង់ត្រាច បានឱ្យដឹងថា ផ្សារ​កំពង់ត្រាច តាំងពី​មុន មក តែងតែ​មាន​បញ្ហា​ជាច្រើនលើក​ជា​ច្រើន​សារ​មកហើយ រវាង​លោក ហាម បាវ អ្នកគ្រប់គ្រង​ទីផ្សារ​កំពង់ត្រាច និង​អាជីវ ករ​លក់ដូរ តែងតែ​មាន​ទំនាស់​ហើយ​និង​មាន​ភាព​រញ៉េរញ៉ៃ​ជា​រៀងរាល់ថ្ងៃ ធ្វើឱ្យ​អាជីវករ​លក់ដូ​រទាំង​អស់ មានការ​ក្តៅ ក្រហាយ​យ៉ាងខ្លាំង ចំពោះ​លោក ហាម បាវ ដែល​ចូលចិត្ត​បង្កជម្លោះ​ជា​រៀង​រាល់ថ្ងៃ​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំង​ចិត្ត ទាំង​ឆ្ងាយ ជាពិសេស​លោក ហាម បាវ សព្វ​ថ្ងៃនេះ​ជា​មនុស្ស​មិន​ចេះអក្សរ ហើយ​ចេះតែ​វ៉ៃ​អែប​ស៊ី​អប​តែប៉ុណ្ណោះ គ្មាន​យល់ អ្នក​ដទៃ​ឡើយ ចេះ​តែ​សន្សំរឿង​មកលើ​អាជីវករ ឬ​អ្នកដទៃ​តែប៉ុណ្ណោះ ។​

​តាម​ប្រភព​ព័ត៌មាន​មួយទៀត​បាន​ឱ្យដឹងថា លោក ហាម បាវ សព្វថ្ងៃនេះ​កំពុងតែ​ឃុបឃិត​គ្នា​ជាមួយ​អ្នក​នៅ​ពី​ខាង ក្រោយ​ឱ្យ​បុគ្គល​មួយចំនួន​សាងសង់​តូប​ឡើង​ជា​បន្តបន្ទាប់​ទៀត ហើយ​ធ្វើឱ្យ​ផ្លូវ​ចូល​ទីផ្សារ​កាន់តែ​ហិត​ទៅៗ ហើយ​គ្មាន​អាជ្ញាធរ​ស្រុក​ណា​ចុះ​មើល​ឡើយ ទុកឱ្យ​លោក ហាម បាវ ធ្វើ​តាមតែ​អំពើ​ចិត្ត ជា​ពិសេស​ផ្លូវ​ចូល​ច្រក​ផ្សារ​កំពង់ត្រាច​ខាងលិច ។​

​លោក​ហាម បាវ បានឱ្យ​អាជីវករ​លក់​សាច់​ជ្រូក​ក្នុង​ផ្សារ​មួយចំនួន​ចេញ​មក​ដាក់​លក់​លើ​ចំណី​ផ្លូវ​ផ្សារ​អស់ហើយ ធ្វើឱ្យ ស្ទះផ្លូវ​ចេញ​ចូល​ជា​រៀងរាល់ថ្ងៃ ហើយ​លោក ហាម បាវ បាន​និយាយថា ផ្លូវ​ចូល​ច្រក​ផ្សារ​ខាងលិច​នេះ និង​រៀបចំ​អ្នកលក់ សាច់​ជ្រូក​ឱ្យ​បានល្អ និង​ឱ្យ​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​តែ​ទីបំផុត​លោក ហាម បាវ និយាយ​បាន​តែ​មាត់​តែប៉ុណ្ណោះ គ្មាន​ធ្វើ​អ្វី បាន​នោះឡើយ ។ ធ្វើឱ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​មាន​ការរិះគន់​លោក ហាម បាវ យ៉ាងខ្លាំង ចំណែក​លោក​អភិបាលស្រុក អ៊ុំ ស៊ី​ណាត សព្វថ្ងៃ​នេះ​ពុំ​ដែល​បាន​ចុះមក​មើល​ប្រជាពលរដ្ឋ ឬ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​កំពង់ត្រាច​ឡើយ ទុកឱ្យ​លោក ហាម បាវ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​ជាមួយ​អាជីវករ​ក្នុង​ផ្សារ​កំពង់ត្រាច​ជា​រៀងរាល់ថ្ងៃ ទោះបីជា​មាន​រឿង​អ្វី​តវ៉ា ឬ​មាន​ពាក្យ បណ្តឹង​អី​ក៏ដោយ ក៏​លោក​អភិបាលស្រុក អ៊ុំ ស៊ី​ណាត មិន​ដែល​ដោះស្រាយ​បាន​ឱ្យ​ប្រជាពលរដ្ឋ ឬ​អាជីវករ​ណា​បាន​សោះឡើយ ។ សារព័ត៌មាន​យើង​មិនទាន់សុំការបំភ្លឺពីបុគ្គលពាក់ព័ន្ធខាងលើនេះទេ។/
​ដោយ​ ៖ សារ៉ាត់​+ដារ៉ា

 

market kompongtrac (1) market kompongtrac (2) market kompongtrac (3) market kompongtrac (4)

Filed in: ព័ត៌មានជាតិ