សកម្មភាព​ដឹកឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ របស់​ក្រុម​គ្រួសា​រយាយ​ព្រឿង និង​កូន​ឈ្មោះ តឹង គ្មាន​សមត្ថកិច្ច​បង្ក្រាប !

​ខេត្ត​ស្ទឹងត្រែង​ ៖ ក្រុម​ឈ្មួញ​ទុច្ចរិត​ឆ្លៀតឱកាស​ឱ្យ​កូន​យាយ​ព្រឿង​ឈ្មោះ អា​តឹង ធ្វើ​សកម្មភាព​ដឹក ជញ្ជូន​ឈើ​ប្រណីត​តាម ទូក​ចេញពី​ស្រុក​សៀម​ប៉ាង រាប់សិប​ម៉ែត្រគូប ចូល​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង​មក​ស្តុក​ទុក​នៅ​ផ្ទះ​យាយ ព្រឿង ដែល​មាន​ទីតាំង ជាប់​នឹង​ដង​ទន្លេ​តែម្តង ។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខាងលើ​សារព័ត៌មាន​យើង បាន​ទូរស័ព្ទ​ទៅកាន់​មេ​ឈ្មួញ​ឈើ​ឈ្មោះ តឹង ដែរ តែ​ត្រូវ បាន​មេ​ឈ្មួញ​ឈើ​រូប​នេះ​បញ្ជាក់ថា នៅ​អាណាចក្រ​ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​មេ​ឈ្មួញ​ធំ​បំផុត​ឈ្មោះ ទ្រី ភាព គឺ​មាន​ក្រុម​ឈ្មួញ ធំៗ​លំដាប់​ទី​២ ឈ្មោះ យាយ​ព្រឿង កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណីត​យ៉ាងសកម្ម ។ ហើយ​លទ្ធភាព​ដែល​យាយ​ព្រឿង អាច​ធ្វើ​សកម្មភាព​បំផ្លាញ ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​បាន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចុះបង្ក្រាប ព្រោះ​តែ​គាត់​មាន​ខ្នង បង្អែក​កូនប្រសារ​ជា​មេ​ប៉េអឹម ខេត្ត​នេះ​តែម្តង រួម​ទាំង​ផ្តល់​ផលប្រយោជន៍​ឱ្យ​មន្ត្រី​ជំនាញ​ខ្លះៗ​ដែល​ជា​ឱកាស​ងាយស្រួល ក្នុងការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ព្រៃឈើ បាន​ដោយ​រលូន​បែប​ហ្នឹង ។​

​មេ​ឈ្មួញ​យាយ​ព្រឿង​វិញ​ក៏​បាន​អះអាង​តាម​ទូរស័ព្ទ​ថា ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​នេះ គឺ​បាន​ឱ្យ​កូន​គាត់ ដោះស្រាយ ហើយ​តើ ។ ជុំវិញ​ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​នេះដែរ សារព័ត៌មាន​យើង​ក៏​បាន​ទូរស័ព្ទ​ទៅ​ស្ថាប័ន​ពាក់ ព័ន្ធ​ទាំងអស់ នៅ​ខេត្ត​ស្ទឹងត្រែង ប៉ុន្តែ​គ្មាន​ការទំនាក់ទំនង​បានទេ ព្រោះ​តេ​ទូរស័ព្ទ​មិន​ចូល ៕

 

wood_stoengtreng_tamtoek

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!