​រថយន្ត​សាំ​យ៉ុង​ដឹក​ដូន​តាជី​យាយជី​បណ្តាលឲ្យរ​បួសធ្ង​ន​៦​នាក់​

ស្ទឹងត្រែង ៖ រថយន្ត​ស​សាំ​យ៉ុង​មួយគ្រឿង បាន​បើក​ដឹក​យាយជី​តាជី​ជាង​១០​នាក់ ដោយ​អ្នកបើកបរ​មិន​ស្គាល់​ស្ថានភាព​ផ្លូវ​ពេល​បើក​ដល់​ចំណុច​ផ្លូវ​កោង់​ក៏​ ក្រឡាប់​បណ្ដាល​ឲ្យ​យាយជី​តាជី​រងរបួស​ធ្ងន់​៦​នាក់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​នៅ​ចំណុច​ ផ្លូវ​ចូល​អូរ​ស្វាយ​ចម្ងាយ​៤​គីឡូម៉ែត្រ ចេញ​ចូល​ពី​ផ្លូវជាតិ​លេខ​៧ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​

​សេចក្ដីរាយការណ៍​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​សាំ​យ៉ុង​មួយ​គ្រឿង​ ដឹក​តាជី​យាយជី​ជាង​១០​នាក់ ធ្វើដំណើរ​ទៅ​ចំណុច​ភូមិ​អូរ​ស្វាយ ហើយ​ដោយសារ​តៃកុង​មិន​ស្គាល់​ស្ថានភាព​ផ្លូវ​ច្បាស់​នោះ ដល់​កន្លែង​ផ្លូវ​កោង​(​ផ្លូវលំ​) ក៏​ចាប់​ហ្វ្រាំង​រេ​ចង្កូត​ក្រឡាប់​បណ្ដាល​ឲ្យ​តាជី យាយជី​ចំនួន​៦​នាក់ រងរបួស​ធ្ងន់ ក្នុងនោះ​តាជី​២​នាក់ និង​យាយជី​៤​នាក់​។ ក្រោយ​កើតហេតុ​គេ​មិនឃើញ​វត្តមាន​តៃកុង​នោះទេ ។​ទំនង​ជា​រត់គេចខ្លួន​បាន​ហើយ រីឯ​ជនរងគ្រោះ​ទាំង​៦​នាក់​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យបង្អែក​ខេត្ត​។

​ករណី​នេះ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​ការវាស់វែង និង​ចាត់ការ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

 

2015_11_08b (2) 2015_11_08b (1)

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.