រថយន្ត​កា​ម៉ា​រី​ដឹកឈើ​មួយ​គ្រឿង​បែក​កង់​ក្រោយ​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ អ្នកបើកបរ​ស្លាប់​កន្លែងកើតហេតុ​

ខេត្ត​ក្រចេះ ៖ រថយន្ត​កា​ម៉ា​រី​ដឹកឈើ​មួយគ្រឿង បើក​លឿន​បែក​កង់​ក្រោយ រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ ក្រឡាប់​បណ្តាលអោយ​អ្នកបើកបរ​ស្លាប់​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី ទៀប​ភ្លី ឈានចូល​ថ្ងៃ​ទី​៩ ខែវិច្ឆកា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​៧ ភូមិ​កសាង​ឃុំ​ចង្គ្រង់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា បុរស​អ្នក បើកបរ​ឈ្មោះ ផាត់ សុផាន់​ណា  អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ។ ម្ចាស់​រថយន្ដ ដឹកឈើ​ឈ្មោះ ធី ហៅ ធី​កា​ប៉ូ ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​មាន សមត្ថកិច្ច​ជំនាញ​ណា ធ្វើកា​រ​បង្គ្រាប​ម្ដងណា​ឡើយ​។ ឈ្មោះ ធី​កា​ប៉ូ​នេះ ជា​ថៅកែ​ឈើ ជា​យូ​ឆ្នាំ​មកហើយ កន្លង​ធ្លាប់​មាន​រឿង ជាមួយ​សមត្ថកិច្ច​តាម​ដងផ្លូវ និង​ធ្លាប់​ដេញ​វាយ អ្នកកាសែត ពេល​ពួកគាត់​ទៅ​ថត​រថយន្ត​របស់​គាត់​។​

​លោក ចាន់ ធី នាយ​ផ្នែក​ចរាចរណ៍​ស្រុក​ចិត្រ​បុរី បានឲ្យដឹងថា មូលហេតុ​បណ្ដាល​ឲ្យ រថយន្ដ​ដឹកឈើ​នេះ​ក្រឡាប់ ធ្លាក់​ពីលើ​ផ្លូវ គឺ​បណ្ដាលមកពី​បែក​កង់​ក្រោយ ហើយ នៅពេលនោះ ល្បឿន​លឿន​ក្រឡាប់​តែ​ម្ដង​។ ចំណែក​សាកសព ត្រូវ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​រីឯ​រថយន្ដ និង​ឈើ ត្រូវ​នគរបាល​ស្រុក​ចិត្រ​បុរី យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ចិត្រ​បុរី ដើម្បី​ដោះស្រាយ តាមច្បាប់ ៕

 

2015_11_10c

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.