ជន​មិន​ស្គាល់​មុខ​បាញ់​ស្លាប់ មន្ដ្រីរដ្ឋបាល​ព្រៃឈើ និង​នគរបាល​២​នាក់​និង​យោធា​ម្នាក់​របួសស្រាល់​

ខេត្ដ​ព្រះវិហារ ៖ ជន​មិន​ស្គាល់​មុខ​បាញ់​ស្លាប់​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​នគរបាល​២​នាក់​និង​យោធា​ម្នាក់​របួស​ស្រាល​ពេល​ចុះ​បង្ក្រាប​បទល្មើស​អា ​ឈើ​និង​ដករ​ណា​យន្ត​៥​គ្រឿង​នៅ វេលា​ម៉ោង​២​រំលងអធ្រាត្រ​ថ្ងៃ​ទី​៧ ខែ វិច្ឆិកា ឆ្នាំ​២០១៥ ចំណុច​អណ្ដែត​ស្នប់ ស្ថិតក្នុង​ភូមិ​របុញ ឃុំ​មរកត ស្រុក ជាំ​ខ្យា​ន្ដ ។​

​តាម​សេចក្ដីរាយការណ៍​បានឱ្យដឹងថា ក្រុម​ជន​មិន​ស្គាល់​មុខ​ដែល​បាញ់ស្រោច មក​លើ​ក្រុម​សមត្ថកិច្ច​ចម្រុះ​នេះ​នៅ បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​បាន​ចាប់​ម៉ាស៊ីន អារឈើ​ចំនួន​២​កន្លែង​ផ្សេង​គ្នា ។ គោលដៅ​ដែល​ក្រុម​មន្ដ្រី​ចុះ​ចាប់​ម៉ាស៊ីន​អារ ឈើ​ទី​១. ដកហូត​បាន​ម៉ាស៊ីន​អារឈើ ចំនួន​៦​គ្រឿង​និង​កាំភ្លើង​កាប៊ីន​កែច្នៃ មួ​យ​ដើម ។ នៅ​គោលដៅ​ទី​២. ចាប់បាន ម៉ាស៊ីន​អារឈើ​ចំនួន​៥​គ្រឿង​និង​កាំភ្លើង​កាប៊ីន​១​ដើម​ដូច​គ្នា ។​

​តាម​ប្រភព​បាន​បន្ដថា ជនរងគ្រោះ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ឱ្យស្លាប​ឈ្មោះ ឈាង តារា ជា​មន្ដ្រីរដ្ឋបាល​ព្រៃឈើ មកពី​ភ្នំពេញ និង​ម្នាក់​ទៀត ឈ្មោះ សា​ប់ យស ជា​មន្ដ្រី​នគរបាល ស្រុក ស្លាប់​នៅ​កន្លែង​និង ឈ្មោះ ណេ​ត សុភ័ណ្ឌ ស្លាប់​នៅ​មន្ទីរពេទ្យ​យប់​ថ្ងៃទី​៧​ខែ​វិឆ្ឆិកា​។ ចំណែកឯ​មន្ដ្រី​យោធា​ការពារ ព្រំដែន​គោក​កងពល​លេខ​៩​រងគ្រោះ​ឈ្មោះ​ឃឹម​ចិន្តា​រង​របួសស្រាល​។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់មុខ ។​

​ជុំវិញ​ករណី​ជន​មិន​ស្គាល់​មុខ​បាញ់ សម្លាប់​សមត្ថកិច្ច​ខាងលើនេះ គេ​សង្ស័យ ថា អាច​ក្រុម​ជនដៃដល់​ជា​ក្រុម​អារ​ឈើ ដែល​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​រណា​អារឈើ និង​កាំភ្លើង​កែឆ្នៃ​បាញ់​សត្វ​របស់គេ​។ នេះ​គ្រាន់តែ​ជា​ការសន្និដ្ឋាន​ជំហាន​ដំបូង​ប៉ុណ្ណោះ​។

​តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា លោកនាយ ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគ​បាល​ជាតិ​បាននិងកំពង់​បញ្ជា​ឲ្យមាន​ការស្រាវជ្រាវ​ ករណីនេះ​ជាបន្ទាន់ ទៅ​លោក​ស្នងការ​ខេត្ត​ព្រះវិហា​និង​ខេត្ត​ដែល​ជាប់​ ​ព្រំប្រទល់​ជាមួយនិង​ខេត្ត​ព្រះវិហា ដើម្បី​តាម​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន​។

​តាម​ប្រភពព័តិមាន​បានឲ្យដឹងថា សាកសព​ជនរងគ្រោះ ត្រូវបាន​ដឹក​បញ្ជូន​ចេញពី​ព្រៃ​មក​ប្រគល់អោយ​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ ប្រពៃណី​ចំណែក​ជនរងគ្រោះ​បញ្ជូន​ទៅ​កាន់​ក​មន្ទីរពេទ្យ ៕

 

2015_11_08a (4) 2015_11_08a (5) 2015_11_08a (1)

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 8071 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.