​លោក ​ឃួន ​សៅ​រុំ​ អភិបាលស្រុក​បរិបូណ៍​បាន​និង​កំពុង​ដំណើរកា​រ​សាងសង់​អគារ​រដ្ឋបាល​ស្រុក​និង​សាលប្រជុំ​

​ខេត្ត​កំពង់ឆ្នាំង ៖ បើ​តាម​លោក ឃួន សៅ​រុំ ជា  អភិបាល​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា គម្រោង​សាង  សង់​គំរូ​ប្លង់​អគារ​រដ្ឋបាល​ស្រុក និង សាលប្រជុំ​ថ្មី​នេះ ជា​គម្រោង​សាង  សង់​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី  ហៅ​កាត់​ថា​(​ឌៅ​ព​)​តាមរយៈ​ក្រសួង  មហាផ្ទៃ សព្វថ្ងៃ​កំពុងដំណើរការ  សាងសង់ ។ ចំពោះ​អគារ​រដ្ឋបាល ស្រុក​ចាស់ ដែល​មន្ត្រីរាជការ​កំពុង បំពេញ​ការងារ​សព្វថ្ងៃ​នេះ​មាន​សភាព ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ​ធ្វើ ឱ្យ​ជួប​នឹង​ផល​លំបាក​ជាច្រើន​ក្នុង ការបំពេញ​ការងារ ។​

​លោក​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា ក្រៅ​ពី​កិច្ចការ​កសាង​អគារ រដ្ឋបាល​ស្រុក​និង​សាលប្រជុំ​ក៏​នៅ  មាន​ការអភិវឌ្ឍន៍​លើ​វិស័យ​ជាច្រើន ទៀត​ដូចជា ការធ្វើ​ផ្លូវលំ​ទាំង ១១ ឃុំ​ក្នុងស្រុក ដើម្បី​ជួយ​សម្រួល​ដល់  ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ​ចុះ  ឡើង ។​

​ក្នុងនោះដែរ ក៏​មាន​គម្រោង ប្រព័ន្ធធារាសាស្ត្រ​ថ្នាក់ជាតិ ធ្វើ​ប្រ​- ឡាយ​មេ ១​ខ្សែ ដែល​មាន​ប្រវែង  ១៩​គ​.​ម​, ប្រឡាយ​រង ១០​ខ្សែ ជា ថវិកា​កម្ចី​របស់​ចិន សម្រាប់​បំរើ​ឱ្យ ឃុំ​ទាំង ៩ ក្នុងស្រុក ។ ជាមួយគ្នា នោះដែរ​រាជរដ្ឋាភិបាល​កំពុងទ​ទួល បន្ទុក​ធ្វើ​ការដោះស្រាយ​លើ​ផល​ប៉ះ ពាល់​ប្រជាពលរដ្ឋ​ផងដែរ ។​

​លោក​អភិបាល​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ  សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ​ក្នុងស្រុក ដោយ​បាន​រៀបចំ​ជា​កម្លាំង​ប្រជា​ការពារ​តាម ភូមិ ឃុំ ក្នុងស្រុក​ទប់ស្កាត់​និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ដែល​កើតមានឡើង ជា​បន្តបន្ទាប់ ។ បទល្មើស​ផ្សេងៗ  មាន​ការថយចុះ​ប្រជាពលរដ្ឋ​បាន រស់នៅ​ក្នុង​ក្តី​សុខសាន្ត​ដោយ​ពុំមាន ការភិតភ័យ​ព្រួយបារម្ភ​អ្វី​ឡើយ ៕​

 

boribo district (1) boribo district (2)

Filed in: ខេត្តកំពង់ឆ្នាំង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.