លោក ពុំ វិមុល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់​ថា អនុញ្ញាត​ឲ្យ​មេ​ឈ្មួញ​រត់​ការ​ដាក់​ឆ្នុក​

ខេត្ត​ពោធិ៏សាត់ ៖ ការប្រើ​ឧបករណ៍​នេសាទ​ដាក់​ឆ្នុក​នៅ​ពេលយប់​ត្រូវ​បា ន​គេ​មើល​ឃើញ​ភ្លើង​ព្រោងព្រាត​ប្រៀប​បាន​ទីក្រុង​បណ្ដែត​ទឹក​ក្នុង​បឹង​ទន្លេសាប មាន​ចាប់ពី​ចំណុច​ជ្រោយ​យាយ​ហ៊ីង​ភូមិ​ថ្កោល ឃុំ​អន្សា​រ​ចំបក់ និង​ឃុំ​កំពង់​លួង​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់​និង​នៅ​ចំណុច​ភូមិ​សា ស្ត្រ​តំបន់​កោះ​ក្អែក​កំពង់​ប្រាក់​កំពង់​លួង​ជ្រោយ​ស្ដី ចំណុច​ខាងលើ​នេះ​ស្ថិត​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់​។​

​បច្ចុប្បន្ន ការនេសាទ​ប្រើ​ឧបករណ៍​ឆ្នុក​ចាប់​អំពូល​ភ្លើង​និង​ប្រើ​ចំណី ដើម្បី​ទាក់ទាញ​ត្រី​នៅ​ភូមិ​ឃុំ​ដូច​ខាងលើ​ក្នុង​ខេត្ត ត្រូវបាន​គេ​ដឹងថា មាន​ជនជាតិ​វៀតណាម​ជា​អ្នក​រត់ការ​ដោយ​មាន​ការទំនាក់ទំនង ល្អ​ជាមួយ​ជំនាញ​ជលផល​ផ្នែក​កំពង់តែ​សប្បាយចិត្ត និង​សកម្មភាព​យកលុយ​ពី​នាក់​រកស៊ី​របរ​នេសាទ​ប្រើ​ឧបករណ៍​ឆ្នុក​ទាំងនោះ មិនឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា មួយ​មាន​វិធានការ​ចុះបង្ក្រាប​ឡើយ​។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​សព្វថ្ងៃឆ្នុ​ក​កំពង់​កើត​មាន​ពាសពេញ​ផ្ទៃ​ទឹក​ទន្លេសាប​ដូច​ជា​ចំណុច​ខាងលើ​។​ កំពង់​លួង​ក្នុងស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់​ដែល ជា​ចំណុច​កដប និង​ជា​តំបន់​សេដ្ឋកិច្ច​ក្នុងការ​ចរាចរណ៍​ត្រី​ដែល​រកបាន​ពី​បទល្មើ​សឧបករ ណ៍​ឆ្នុក​ហើយ​អ្នក​ដែល​ប្រមូល​ទិញ​ត្រី​ពី​តំបន់​ដែល​ប្រើ​ឧបករណ៍​ឆ្នុក​ចាប់​អំ ពូ​ល​ខាងលើ​ត្រូវបាន​គេ​ស្គាល់ (1) ឈ្មោះ វៀង យាំង​យ៉ុង (2) ឈ្មោះ វៀ ង​យាំង​ញៀវ (3) ឈ្មោះ វៀង យាំង​យ៉ាង ជា​ជនជាតិ​វៀតណាម​រកស៊ី​ដុះ​ស្លែ​រាប់​ឆ្នាំ​មកហើយ ដែល​ម្ចាស់ មាន​ទូ​កឌុក​ធំៗ​(2)​ទៅ​(3)​គ្រឿង ហើយ​ធ្វើ​សកម្មភាព​ដឹក​ត្រី​នុយ​ពី​តំបន់​ខាង លើ​យក​មក​ឡើង​ឡាន​នៅ​ផ្សារ​ជើង​កំពង់​លួង និង​ជើង​កំពង់​ឆ្នុកទ្រូ​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុង​មួយថ្ងៃៗ​ដឹក​បាន​ចំនួន​ពី​ទៅ​បី​ទូ​កឌុក​ក្នុង​មួយ​ម្ចាស់​ដោយ​យក​ពី​កន្លែង​ផ្សេងៗ​គ្នា​បើ​ស​រុ ប​ទិន្នផល​ត្រី​ក្នុង​មួយថ្ងៃៗ​មិនតិច​ជាង​(50)​តោន​នោះ​ទេ​ដែល​ថ្ងៃ​ឡាន​ចូល ដឹក​ត្រី​នុយ​យ៉ាងហោចណាស់​ក៏​មាន​ចំនួន​ចាប់ពី​ដប់​គ្រឿង​ទៅ​។​

​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យដឹងថា ឆ្នុក​នេះ​កើតមាន​ជា​រៀងរាល់​យប់​លើ​ផ្ទៃ​ទឹក​ទន្លេសាប​។​
​បើ​យោង​តាម​សំដី​របស់​ម្ចាស់​ឆ្នុក​ខាងលើ​នោះ​បានឲ្យដឹងថា ពួក​គាត់​អាច​ដាក់​ឧបករណ៍​ឆ្នុក​ចាប់​ត្រី​បាន​យ៉ាង​រលូន​ដោយសារ​មាន​មេខ្យល់​ដែល​គេ​ស្គាល់ឈ្មោះ​ជនជាតិ​វៀតណាម​ជា​អ្នក​រត់ការ​និង​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​ប្រមូល​លុយ ពី​ម្ចាស់​ឆ្នុក​ក្នុង​មួយ​ម្ចាស់ៗ​ប្រមាណ​ពីរលាន​រៀល​ក្នុង​មួយ​រដូវ​សម្រាប់​សមត្ថកិច្ច​ជលផល​លោក ច្រឹង តាំង​លី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល កំពង់​លួង​ឈ្មោះ វុទ្ធី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ក្រគ​រហើយ​យក​បង់​ឲ្យ ជំនាញ​ផ្សេង​ក្នុង​ឆ្នុក​មួយ​សម្រាប់​មួយ​ជំនាញ​(100)$​អាមេរិក ជា​ថ្នូ​នឹង​ការ​មិន​បង្ក្រាប​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យដឹង​ទៀតថា ក្រុម​មេខ្យល់​ជា​អ្នក​រត់ការ​ខាងលើ​នេះ​ប្រមូល​លុយ​ទៅឲ្យ​សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​បរិស្ថាន ប៉ូលិស​ប៉េអឹម​ក្នុង​មួយ​រដូវៗ​រាប់ពាន់​ដុល្លារ​សម្រាប់​សមត្ថកិច្ច​ក្នុង ខេត្ត​ដែល​ពាក់ព័ន្ធ​ខាងលើនេះ ។​

​ពាក់ព័ន្ធ​ព័ត៌មាន​បទ​ល្មើស​ខាងលើ​នេះ​អ្នកយកព័ត៌មាន​យើង​មិន​អាច​សុំ ការទំនាក់ទំនង​បាន​នៅឡើយ​ទេ​ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​នៅ​ព្រឹក​ថ្ងៃទី​៣​ខែ វិច្ឆិកា ឆ្នាំ​២០១៥​នេះ ។​

​រីឯ​លោក​វុទ្ធី​នាយ​សង្កាត់​ជលផល​ក្រគរ​បាន​ពន្យល់ថា បទល្មើស​ខាងលើ​ពិតជា​មាន​មែន ។ ប៉ុន្តែ​មិន​ស្ថិតនៅក្រោម​ការ​គ្រ ប់​គ្រង​របស់លោក​ទេ​គឺ​នៅ​ខាង​សង្កាត់​រាំង​ទិល​ស្រុក​កណ្ដៀង ដែល​លោក ចំរើន ជា នាយ​សង្កាត់​។​

​ចំណែក​លោក វុទ្ធី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ក្រគរ​បាន​ប្រាប់ ឲ្យដឹងថា ត្រី​ឆ្នុក​ដឹក​ចូល​រាប់​តោន​ក្នុង​តំបន់​ខាងលើ លោក​ថា​ច្បាប់​មិន​ហាមឃាត់​ផងដែរ ។ ព្រោះ​ជា​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​។​

​ជុំវិញ​សេចក្ដីរាយការណ៍​ខាងលើ គឺជា​សារ​មួយ​បន្ថែម​ផ្ញើ​ជូន​និង សំណូមពរ​ដល់​ថ្នាក់លើ​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​មាន​វិធានការ​ទប់ស្កាត់​បើ​មិន​ដូច្នោះ​ទេ​ពូជ​ត្រី​និង​ហិនហោច​អស់​ជាក់​ជា​មិនខានឡើយ​ហើយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ក៏​មិន​បាន​ស្គាល់​នូវ​ពូជ​មច្ឆជាតិ​ផងដែរ​។ នៅ​មាន​វគ្គ​បន្តទៀត​៕

 

nesat posat (6) nesat posat (7) nesat posat (1) nesat posat (2) nesat posat (3) nesat posat (4) nesat posat (5)

Filed in: ខេត្តពោធិសាត់, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 7460 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.