ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​ស្ថានភាព​ស្ពានដែក​បាឡេ​ទ្រុឌទ្រោម ស្ថិតនៅក្នុង​ភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ​

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​ស្ថានភាព​ស្ពានដែក​បាឡេ​ទ្រុឌទ្រោម ស្ថិតនៅក្នុង​ភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​រសៀល ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ស្ពានដែក​បាឡេ​ដែល​មាន​សភាព​ទ្រុឌទ្រោម ត្រូវ​ជួសជុល​បន្ទាន់ ស្ថិតនៅក្នុង​ភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ដោយ​មាន​ការ​អមដំណើរ​ពី លោក លោកស្រី​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ អភិបាលស្រុក​ទឹកឈូ មេឃុំ និង​មន្ត្រី​ជំនាញ​។​

​គូរ​បញ្ជាក់ថា ស្ពានដែក​បាឡេ​នេះ​(​ស្ពាន​ចិន​) មាន​បណ្តោយ​៤២​ម៉ែត្រ ទទឹង ៧​ម៉ែត្រ ត្រូវបាន​សាងសង់​ឡើង​កាលពី​ឆ្នាំ​២០០៧ ដោយ​ក្រុមហ៊ុន​ម៉ៅការ​សាង់​សាង​វា​រី​អគ្គិសនី ត​ភ្ជាប់​ឃុំ​ម៉ាក់​ប្រាង្គ និង​ឃុំ​កំពង់​គ្រែង សម្រាប់​បម្រើ​ការងា​រដឹក​ជញ្ជូន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កំចាយ និង​សម្រាប់​ការ​ចរាចរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។ ក្រោយ​ការងារ​សាងសង់​វា​រី​អគ្គិសនី​ចប់ បាន​ប្រគល់ឲ្យ​អាជ្ញាធរ ជា​អ្នកគ្រប់គ្រង ជួសជុល ថែទាំ ប្រើប្រាស់​ជា​សាធារណៈ​។​

​ស្រប​ជាមួយនឹង​ការចុះពិនិត្យ​ស្ពាន​នេះ ឃើញថា​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ឯកឧត្តម ជាវ តា​យ បាន​ឲ្យ​មន្ទីរ​ជំនាញ និង​រដ្ឋបាល​ស្រុក​ទឹកឈូ សិក្សា​ជា​បន្ទាន់​ឲ្យ​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស ដោយ​ផ្តោត​សំខាន់​ទៅលើ​គ្រឿង​បង្គុំ​ស្ពាន​ផ្នែក​ខាងលើ ដែល​ជា​ចំណុច​សំខាន់ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទៅ​ស្រែចំការ ក៏ដូចជា​ការដឹកជញ្ជូន​កសិផល និង រថយន្ត​ដឹក​ជញ្ជូន ប្រភេទ​ធំ​និង​តូច​ផ្សេងៗ​យ៉ាង​ច្រើន​ទៀត​ជា​រៀងរាល់ថ្ងៃ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ