ឯកឧត្តម អ្នកឧកញ៉ា សំ ប៊​ន និង​លោក ហ៊ុន សុខា តំណាង​ឯកឧត្តម ជា តារា​ចូលរួម​ក្នង​កម្មវិធី​បំពាក់​ឯកសណ្ឋាន​ប្រជា​ការពារ​សង្កាត់​បារាយណ៍

តាកែវ​៖ កាលពី​រសៀល​ថ្ងៃ​ទី​២១​ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ឯកឧត្តម​អ្នកឧកញ៉ា សំ ប៊​ន និង​លោក​ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ និង​ជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តម​នា​យ​ឧត្តមសេនីយ៍ ជា តារា និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ យុត្តិ​បុត្រ បាន​ចូលរួម​ក្នង​កម្មវិធី​បំពាក់​ឯកសណ្ឋាន​ជូន​ប្រជា​ការពារ​នៅ​ក្នុង​សង្កាត់​បារាយណ៏ ក្រុង​ដូន​កែវ ខេត្តតាកែវ​ក្រោម​ការចូលរួម​ពី​លោក ឈុន ស្រ៊ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ដូន​កែវ លោក មូល វិចិត្រ អភិបាល​នៃ​គណ​អភិបាលក្រុង​ដូន​កែវ លោក ឥ​ន មណ្ឌល អធិការ​ស្តីទី​ក្រុង​ដូន​កែវ និង​លោក​ចៅសង្កាត់​បារាយណ៏ ព្រមទាំង​ក្រុម​ការងារ​ជាច្រើនរូប​ទៀត​។​

​ក្នុង​ពិធី​នេះ​ផង​ដែរ​បន្ទាប់​ពី​លោក​ចៅសង្កាត់​បា​រ​យណ៏បាន​អាន​របាយណ៏ការ​ស្តីពី​សក​ម្ម​ភាព​ទូទៅ​ក្នុង​សង្កាត់​បារាយណ៍​រួចមក​លោក​មូល វិចិត្រ អភិបាលក្រុង​ដូន​កែវ បាន​មានមតិ​ស្វាគ​ម​ន៏​ចំពោះ​គណៈអធិបតី ដែល​បាន​អញ្ជើញ​ចូលរួម ក្នុងការ​ជ្រោមជ្រែង​ដល់​ប្រជា​ការពារ ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​បារាយណ៍​នេះ ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។ លោក​បាន​បន្តថា នេះ​មិន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ហ៊ុន សុខា តំណាង​របស់​ឯកឧត្តម ជា តារា និង​ឯកឧត្តម ចៅ យុត្តិ​បុត្រ អញ្ជើញ​មក​ជួយ​ដល់​ប្រជា​ការពារ​សង្កា​តក់​បារាយណ៍ តែ​នេះ​ជា​លើក​ទី​៣​ហើយ ដែល​លោក​អញ្ជើញ​មក​។ ម្យ៉ាងទៀត​ការយកចិត្តទុកដាក់​ពិ​សំណាក់ ថ្នាក់​ដឹកនាំ​នេះ គឺ​មិន​ចង់​បាន​ប្រយោជន៍​អ្វី​ពី​ប្រជាពលរដ្ឋ​ឡើយ គឺជា​ការស្ម័គ្រចិត្ត​ដោយ​ចំណាយ​ទាំង​ពេលវេលា កម្លាំង និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បារាយណ៍​ទាំងមូល​មាន​សុ​វត្តិភាព​ផ្នែក​សន្តិសុខ និង​សណ្តាប់ធ្នាប់​។ លោក មូល វិចិត្រ ក៏​បាន​ថ្លែងអំណរគុណ​ដល់ ថ្នាក់ដឹកនាំ​ដែល​តែង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​។​

​បន្ទាប់មក​លោក ឈុន ស្រ៊ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ដូន​កែវ ក៏​បាន​មាន​ប្រសា​ស​ន៏​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ​ព្រមទាំង​មេភូមិ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​។​ផងដែរ និង​បាន​ណែនាំ​ឲ្យ​ប្រជា​ការពារ​ខិត​ខម​ប្រឹងប្រែង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​មិន​ត្រូវ​ភ្លេច​នូវ​តួនាទី​សំខាន់​ទាំង​៣​របស់​ខ្លួន​ឡើយ​។​

​លោក​ហ៊ុន សុខា​តំណាង​ឲ្យ​ឯកឧត្តម​នា​យ​ឧត្តមសេនីយ៏ ជា តារា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ នឹង​ជា​មេបញ្ជាការ​សមរភូមិ​មុខ​ទិស​ប្រាសាទព្រះវិហារ និង​ឯកឧត្តម ឧត្តមសេនីយ៏ឯក ចៅ យុត្តិ​បុត្រ នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​សមរភូមិ​មុខ​ទិស​ប្រាសាទព្រះវិហារ បាន​ឡើង​មានមតិ​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ និង​លោក​មេភូមិ ក្រុមប្រឹក្សា​សង្កាត់ មន្ត្រីរាជការ​ក្នុង​ក្រុង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​។​

​ក្នុង​កម្មវិធី​នោះ​ដែរ លោក ហ៊ុន សុខា បាន នាំយក​អំណោយ​របស់ សប្បុរសជន និង​ថវិកា​ជូន​ប្រជា​ការពារ​សង្កាត់​បារាយណ៍​ចំនួន​១៥០​នាក់ ទទួលបាន​ថវិកា​ចំនួន​១​លាន ២​សែន​រៀល អាយកូម​បី​គ្រឿង ថវិកា​សម្រាប់​សាងសង់​រោង​ប្រជា​ការពារ​ចំនួន​៤​រោង ដោយ​ក្នុង​មួយ​រោង​ចំណាយ​ថវិកា​ចំនួន​១​លាន​រៀល សរុប​៤​លាន​រៀល មេភូមិ​១៧​នាក់ ទទួលបាន​ថវិកា​១៧​ម៉ឺន រៀល​នគរបាល​ប៉ុស្តិ៍​១០​ម៉ឺន​រៀល នគរបាល​ក្រុង​ចំនួន​៧​ម៉ឺន​រៀល  ក្រុមប្រឹក្សា​សង្កាត់​១០​ម៉ឺន​រៀល​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​បី​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ​១​បាវ​ត្រីខ​១​ឡូ ទឹក​សា​អ៊ីវ​១​យួរ ថវិកា​១០​ម៉ឺន​រៀល​ក្នុង​១​គ្រួសារ និង​ជួយ​ជា​ថវិកា​ជួសជុលផ្ទះ​ដោយសារ​ខ្យល់​កន្ត្រាក់​អស់​២០​ម៉ឺន​រៀល​ជូន​ដល់​លោកយាយ​ទុរគត់ ។​អំណោយ​ទាំងនេះ​បាន​ពី​ឯកឧត្តម ចៅ យុត្តិ​បុត្រ ១​លាន​៥​សែន​រៀល ឯកឧត្តម សំ ប៊​ន ១​លាន​រៀល លោក​ជឹម ផល ៤០​ម៉ឺន​រៀល សប្បុរសជន​១​លាន​រៀល ក្រៅពី​នោះ​ទឹកប្រាក់​ផ្ទាល់​របស់​លោក ហ៊ុន សុខា ដោយ​អនុវត្ត​តាម​ការចង្អុល​បង្ហាញ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៏ ជា តារា ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ដាក់​ទាំង​សមរភូមិ​មុខ​និង​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ​កម្ពុជា​របស់​យើង​៕

 

2015_09_27ch1 (5) 2015_09_27ch1 (1) 2015_09_27ch1 (2) 2015_09_27ch1 (3) 2015_09_27ch1 (4)

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

© 7715 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.