លោក​អភិបាលរង​ខេត្ត ដឹកនាំ​កំលាំង សមត្ថកិច្ច​ចំរុះ​បង្ក្រាប​កូន​ត្រី​ឆ្តោរ​ចិញ្ចឹម​ខុសច្បាប់​ចំនួន​២​ម៉ឺន​ប្រាំ​ពាន់​ក្បាល នៅ​ស្រុក​ជល​គី​រី​

​ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ លោក ចេង ញ៉ាន់ អភិបាលរង​ខេត្ត និង​លោក សោម ភិរុណ នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​កំពង់ឆ្នាំង​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​ចំនួន​៧​កន្លែង និង​កូន​ត្រី​ឆ្តោរ​២​ម៉ឺន​៥​ពាន់​កូន​ត្រូវបាន​សម្លាប់ ហើយ​ចុះ​អនុវត្តន៍​នូវ​វិធានការណ៍​ការពា​រធន​ធាន​ជលផល​ជាតិ និង​ដើម្បី ឆ្លើយតប​ទៅនឹង​លិខិត​ជូនដំណឹង​លេខ​៥៩៦៧ ក​សក របស់​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ស្តីពី​ការ​រំលឹក​ការ​បឈ្ឈប់​សកម្មភា​ពការ​ចិញ្ចឹម​ត្រីឆ្តោរ និង​ត្រី​រ៉​ស់ កិច្ច​ប្រតិ​បត្តការណ៍​នេះ​បាន​ធ្វើឡើង​នៅក្នុង​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង​ដែល​មាន​ការចូលរួម​ពី​លោក សំ ស​ត្យា អនុប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​វិវាទ​ជា​តំណាង​រដ្ឋបាល​ជលផល និង​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ផងដែរ​។​

​នៅ​ថ្ងៃ​ដដែល​នោះ លោក​អភិបាលរង ខេត្ត​បាន​អោយ​កម្លាំង​សមត្ថកិច្ច​ចំរុះ​រួមមាន ខ័ណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​, កម្លាំង នគរបាល​ខេត្ត​,​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​,​និង​អាជ្ញាធរ​ឃុំ​ស្រុក សរុប​ចំនួន​៣២​នាក់ ចុះ​គៀរ​យក​កូន​ត្រី​ឆ្តោ​ពី​ក្នុង​ស្រះ​ទាំង​៧​កន្លែង ដោយ​ប្រមូល​បាន​កូន​ត្រី​ឆ្តោរ​ប្រមាណ​ជាង​២​ម៉ឺន​ក្បាល យក​មក​សម្លាប់​និង​ប្រគល់ ត្រី​ងាប់​ទាំងនោះ​អោយ​ម្ចាស់​ដើម​វិញ​។​

​លោកនាយ​ខ័ណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង សោម ភិរុណ បានអោយដឹងថា​ ៖ ថ្ងៃ​នេះ​អាជ្ញាធរ​ខេត្ត​ស្រុក​ឃុំ រួម​នឹង​សមត្ថកិច្ច​ចំរុះ បាន​បង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រីឆ្តោរ​៧​កន្លែង​ដោយឡែក​ស្រះ​ដទៃទៀត​ដែល​នៅ​សេសសល់ សមត្ថកិច្ច​ចំរុះ​នឹង​បន្ត​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​ទៀត ដើម្បី​លុបបំបាត់​អោយ​អស់​នូវ​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉​ស់ ព្រោះ​ត្រី​ទាំង​២​ប្រភេទ​នេះ ដែល​ជា​ត្រី​ស៊ីសាច់​ត្រី​ជា​អាហារ គឺ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ណាស់​ដល់​ធន​ធាន ជលផល​ធម្មជាតិ​របស់​យើង នៅ​ពេល​ម្ចាស់​ស្រះ​ត្រី​ទាំងនោះ​ស្វែងរក​ចំណី​ផ្តល់អោយ​វា​។​

​លោក​និយាយ​បន្ថែមទៀតថា​ ៖ ប្រជាពលរដ្ឋ​គួរតែ​បង្វែ​ការចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉​ស់ មក​ចិញ្ចឹម​ប្រភេទ​ត្រី​ណា​ដែល​មិនមាន​ផលប៉ះពាល់​ដល់​ធនធាន​ជលផល​ជាតិ​របស់​យើង ព្រោះ​ការចិញ្ចឹម​ត្រី​ឆ្តោរ និង​ត្រី​រ៉​ស់ គឺ​មាន​ការចំណាយ​ទុន​ធំ ហើយ​មិន​មាន​ផលចំណេញ​នោះទេ ។ នេះ​បើ​យោង​តាម​ការស្រាវជ្រាវរ​បស់​អ្នកជំនាញ​រដ្ឋបាល​ជល​ផល តែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​តែងតែ​ជឿ​តាម​ឃោសនា​របស់​ឈ្មួញ​ជា​អ្នក​លក់​កូន​ត្រីឆ្តោរ​។

​ក្នុងឱកាស​នោះ លោក ចេង ញ៉ាន់ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើការ​ពន្យល់​ណែនាំ ប្រជាពលរដ្ឋ​ថាៈ​ការចិ​ញ្ចឹម​ត្រីឆ្តោរ និង​ត្រី​រ៉ស់​នេះ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ធនធាន​ជលផល​ជាតិ​ទើប​ច្បាប់​មិន​អោយ​ចិញ្ចឹម និង​មួយថ្នែក​ទៀត​ប៉ះពាល់​ដល់​ជីវភាពប​ង​ប្អូន​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ព្រោះ​ថា​អ្នក​ចិញ្ចឹម​ត្រីឆ្តោរ និង​ត្រី​រ៉ស់​ត្រូវការ​ចំណី​ដែល​ជា​កូន​ត្រី​គ្រប់​ប្រភេទ​ពី​ជន​ខិលខូច​មួយចំនួន​ដែល​ដាក់​បទល្មើស​តាម​បឹង​ទន្លេ​យកមក​លក់​។​នៅ​ពេល​អស់​កូន​ត្រី​គ្រប់​ប្រភេទ ថា​តើ​ប្រជា​នេសាទ​រាប់ពាន់​គ្រួសារ គាត់​មាន​អ្វី​ចិញ្ចឹមជីវិត ។​

​លោក​អភិបាលរង​ខេត្ត បានដាក់​គោលការណ៍​អោយ​គណៈបញ្ជាការ​ឯកភាព​ស្រុក ចុះ​ផ្សព្វផ្សាយ អោយ​អ្នក​ចិញ្ចឹម​ត្រីឆ្តោរ ត្រី​រ៉ស់ ដែល​នៅ​សេសសល់​ទាំងអស់ អោយ​ស្ម័គ្រចិត្ត​បញ្ឈប់​ការចិញ្ចឹម ត្រី​ឆ្តោរ និង​ត្រី​រ៉ស់​ជាបន្ទាន់ ដើម្បី​កុំអោយ​ខាតបង់​លុយកាក់​របស់​គាត់​បន្ត​ទៀត​។​
​ដោយឡែក លោក​អភិបាលរង​ខេត្ត​បាន​ណែនាំ​រួច​មក ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រះ​ទាំង​៧​កន្លែង ដែល​សមត្ថកិច្ច​ចំរុះ​បាន​បង្ក្រាប បាន​សំណូមពរ​ដល់​លោក​អភិបាលរង​ខេត្ត និង​សមត្ថកិច្ច​ចំរុះ​ទាំងអស់ ជួយ​ធ្វើ​ការបង្ក្រាប​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ ត្រី​រ៉ស់​ទាំងអស់​អោយបាន​គ្រប់គ្នា កុំអោយ បង្ក្រាប​មួយ​ទុក​មួយ នោះ​គឺ​មិន​យុត្តិធម៌​ឡើយ​។ អ្នក​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំង​៧​កន្លែង ត្រូវបាន​សមត្ថកិច្ច​ជំនាញ ហៅ​អោយ​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការចិញ្ចឹ​ត្រី​ប្រភេទ​នេះ​ជាបន្តទៀត តែ​បើ​ថ្ងៃក្រោយ​នៅតែ​ចិញ្ចឹម ខ័ណ្ឌ​រដ្ឋបាល​ជលផល​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ជលផល​មិន​លើកលែង​ឡើយ ៕

 

 

pured_02-(1) pured_02

Filed in: ខេត្តកំពង់ឆ្នាំង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.