មន្ត្រី​ធនធានទឹក​ខេត្ត​ពោធិ៍សាត់ ស្តារ​ប្រឡាយ​ប្រវែង ១.៥០០​ម៉ែត្រ សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ជាង ២.០០០​ហិកតា​

​ខេត្ត​ពោធិ៍សាត់ ៖ លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​ការិយាល័យ​និពន្ធ​យើង​ឱ្យ ដឹងថា ប្រឡាយ​គោក​រាក់​ដើម្បី​នាំ​ទឹក​ស្រោចស្រព​ដំណាំ​ស្វ្រូវ​របស់​ប្រជា​កសិករ​ដែល​ខ្វះខាត​ទឹក ។ ហើយ​ការចុះ​ស្តារ ប្រឡាយ​ដែលមាន​ប្រវែង ១.៥០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​កំពង់ក្តី ឃុំ​រំលេច ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ដើម្បី​នាំ ទឹក​ពី​ប្រព័ន្ធ​ធា​រាស្ត្រ​ដំណាក់​អម្ពិល​កាត់​តាម​អាងទឹក អន្លង់​ស្វាយ សម្រាប់​ស្រោចស្រព​ដំណាំ ស្រូវ​របស់​ប្រជាពលរដ្ឋ ចំនួន ៤​ភូមិ គឺ​ភូមិ​កូន​ត្នោត​, ភូមិ​រោង​តា​កុក​, ភូមិ​កំពង់ក្តី និង​ភូមិ​ប្រាសាទ នៅក្នុង​ឃុំ​រំ​លេច និង​បន្ត​ទៅ​ឃុំ​អូរ​តា​ប៉ោង ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ២.០០០​ហិកតា ក្នុង​នោះ​ឃុំ​រំ​លេច ផ្ទៃដី​ចំនួន ៥០០​ហិកតា និង​នៅ​ឃុំ​អូរ​តា​ប៉ោង ផ្ទៃដី​ចំនួន ១.៥០០​ហិកតា ដែល​កំពុង​ត្រូវការ​ទឹកជា​ចាំបាច់ ។​

​លោក​ប្រធាន​មន្ទីរ កែវ វ័យ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា នឹង​បន្ត​ដឹកនាំ​ក្រុម​ការងារ​ចុះ​អនុវត្ត​តាម​ផែន ការ​របស់​ថ្នាក់លើ ជា​បន្តបន្ទាប់ ខណៈ​នៅ​ខេត្តពោធិ៍សាត់​ឆ្នាំនេះ​មិនសូវ​សម្បូរ​ភ្លៀង​ទឹក​នោះទេ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ទឹក​សង្គ្រោះ​ស្រូវ​ជា​ចាំបាច់ ។ ហើយ​ប្រជាពលរដ្ឋ​សូម​អរគុណ​ដល់​លោក​ប្រធាន​មន្ទីរ កែវ វ័យ យ៉ាងខ្លាំង ក្នុង​ការ​ដែល​លោក​ប្រធាន​បាន​ជួយួសង្គ្រោះ​ពូជស្រូវ​របស់​ពួកគាត់​ទាន់ពេលវេលា ៕

 

2015_09_15ch2

Filed in: ខេត្តពោធិសាត់

Recent Posts

Bookmark and Promote!

© 7465 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.