​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ ចុះ​សាកសួ​សុខទុក្ខ កងទ័ព​និង​ពិនិត្យ​សម្ភារៈ​គ្រឿងចក្រ​បច្ចេកទេស​

​ខេត្ត​ព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥​នាយ​-​នាយ​ទា​ហ៊ាន​រង និង​ពល​ទា​ហ៊ាន​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស និង បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ប្រចាំការ​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ដឹកនាំ​កម្លាំង​ប្រតិភូ​អញ្ជើញ​ចុះសួរសុខទុក្ខ ព្រមទាំង​ចុះ​ត្រួតពិនិត្យ​សម្ភារៈ​គ្រឿងចក្រ​បច្ចេកទេស​ផងដែរ ។​
​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​នេះ នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ ពី​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, អគ្គមេបញ្ជាការ​កង​យោធពល ខេមរភូមិន្ទ​និង​នាយសេនាធិការ​ចម្រុះ ជូន​ដល់​កងទ័ព​ទាំងអស់ ។​

​នាយ​ឧត្តមសេនីយ៍ ហ៊ីង​ប៊ុន​ហៀ​ង បានបញ្ជាក់​ថា «​ថ្នាក់ដឹកនាំ តែងតែ​គិតគូរ​ដល់​សុខទុក្ខ​បងប្អូន​នាយ​-​ពល​ទា​ហ៊ាន ដែល​ប្រចាំការ ការពារ​បូរណភាព​ទឹកដី​ពិសេស​នៅតាម​បន្ទាត់​ព្រំដែន​តែ​ម្តង​»​។​

​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង​បាន​ចែកជូន​ដល់​ពល​ទា​ហ៊ាន ក្នុង​ម្នាក់ៗ ៤​ម៉ឺន​រៀល និង​នាយ​ទា​ហ៊ាន​ក្នុង​ម្នាក់ៗ​២០​ម៉ឺន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, មេបញ្ជាកា​ខ​.​ភ​.​ម​, នាយសេនាធិការ​ចម្រុះ​។​

​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង​បាន​ផ្តាំផ្ញើ​ដល់​នាយ​-​ព​លទ​ហ៊ាន​ទាំងអស់ ត្រូវ​ហ្វឹកហ្វឺន​បំប៉ន​បន្ថែម​នឹង​ត្រូវ​ថែទាំ​សម្ភារៈ​គ្រឿងចក្រ បច្ចេកទេស​ឲ្យបាន​ល្អ​។​ក្រៅពី​ការហ្វឹកហ្វឺន​នឹង​ថែទាំ​សម្ភារៈ​បច្ចេកទេស នាយ​-​ពល​ទា​ហ៊ាន​ត្រូវ​ឆ្លៀត​ដាំ​ដំណាំ​ផ្សេងៗ និង​ចិញ្ចឹមសត្វ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​អង្គភាព ៕

 

2015_09_11a (3) 2015_09_11a (2)

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.