ជនសង្ស័យ​ម្នាក់​រួម​និង​វត្ថុតាង​គ្រឿងញៀន​ម៉ា​ទឹកកក​៧​កញ្ចប់​តូច​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ស្រែអំបិល​បង្ក្រាប​

កោះកុង ៖ ​លោកវរ​សេ​នីយ៏ទោ ម៉ា ទី អធិការ​ស្រុក​ស្រែអំបិល បាន​ដឹកនាំ​កម្លាំង​អធិការ​ស្រុក​ស្រែអំបិល ដោយបាន​ប្រើ​វិធានការ​ញុះញង់​ ឈាន​ទៅ​បង្ក្រាប​និង​ឆែកឆេរ ​បន្ទប់​ផ្ទះសំណាក់​ និង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មួយចំនួន ព្រមទាំង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ម្នាក់ នាព្រឹក​​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​១០.៣០​នាទី​ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​ធ្វើកា​រ​ឃាត់ខ្លួន ​ឈ្មោះ ​ម៉េង លាង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុក​ស្រែអំបិល ខេត្ត​កោះកុង និង ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាមព័​ណស​ថ្លា សង្ស័យ​ជា​មេតំ​ហ្វេ​តា​មីន ( ICE ) ចំនួន​៧​កញ្ចប់​តូច ។​

​លោក ម៉ា ទី ​បានអោយដឹងថា ការចុះ​បង្ក្រាប​ករណី​ខាងលើ គឺ​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក វេរ​សេ​នីយ័ឯក យឹម ផេង ស្នងការរង​កណ្តាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កោះកុង រួម​ទាំង​កម្លាំង​សហការ​មួយចំនួន​ថែមទៀត ។​

​បច្ចុប្បន្ន​ជន សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ស្រែអំបិល​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកោះកុងដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់បន្ត ៕

 

2015_09_04a (1) 2015_09_04a (2)

Filed in: ខេត្តកោះកុង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.