​នាយ​ឧត្តមសេនីយ៍ គន់ គីម និង​នាយ​ឧត្តមសេនីយ៍ ជា តារា ជួប​សំណេះសំណាល​និង​ផ្តល់​អំណោយ​ដល់​និវត្ត​ជន

​ឧត្តរមានជ័យ​ ៖ ​ការ​ថ្លែង​របស់​លោកនាយ​ឧត្តមសេនីយ៍​ គន់ គីម ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ឧត្តរមានជ័យ ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និវត្តជន​អតីតៈយុទ្ធជន​នៅ​ស្រុក​ចុងកាល់​ខេត្តឧ​ត្ត​រ​មានជ័យ ​៤៥០ ​នាក់​ នា​ព្រឹក​ថ្ងៃទី​២៧ ​សីហា​ ឆ្នាំ​២០១៥ ​ដែល​អមដំណើរ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​ ជា​ តារា ​ជា​អនុប្រធាន​ព្រមទាំង​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ជាច្រើន​រូប​ទៀត​។ ​

​នៅក្នុង​មតិ​សំណេះសំណាល​ប្រកបដោយ​ក្តី​គោរព​ស្រឡាញ់​ លោកនាយ​ឧត្តមសេនីយ៍​ គន់ គីម ​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និ​ង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ចំពោះ​អតីតៈយុទ្ធជន​ នូវ​គំរូ​វីរៈភាពដ៏​អង់អាច​ក្លាហាន​ ហ៊ាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ ដើម្បី​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​របស់​យើង ​។ ​ដោយសារ​ពលី​កម្មនេះ​ហើយ ​ដែល​ធ្វើឲ្យ​ប្រទេស​យើង​រក្សាបាន​នូវ​ឯករាជ្យ​ជាតិ​ ការ​ពារ​បាន​នូវ​បូរណភាព​ដែនដី​ រក្សាបាន​នូវ​សន្តិភាព​ស្ថេរភាព​ នាំមក​នូវ​ការអភិវឌ្ឍន៍​រីកចំរើន​ដល់​បច្ចុប្បន្ន​នេះ​។ ​

​លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាលដឹក​នាំដោ​យ​សម្តេច​តេជោ​ ហ៊ុន ​សែន ​ជា​នាយករដ្ឋមន្ត្រី​ជានិច្ចកាល​តែងតែ​រួមសុខទុក្ខ​យកចិត្តទុកដាក់​គិតគូរ​ ដឹងគុណ​គោរព​ស្រឡាញ់​ដល់​និវត្តជន​អតីតៈយុទ្ធជ​ន ហើយ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ​ដើម្បី​ជួយ​បងប្អូន​ឲ្យមាន​ជីវភាព​ សម​រម្យ ដូចជា​ការបន្ថែម​ប្រាក់​គោល​របប​គោលនយោបាយ​ជា​បន្តបន្ទាប់​ជូន​បងប្អូន​មួយជីវិត​ ។

​លោកនាយ​ឧត្តមសេនីយ៍​ គន់ គីម ​បាន​ឧបត្ថម្ភ​ជូន​និវត្តជន​អតីតៈ​យុទ្ធជន​ ជា​អង្ករ​១០​គ​.​ក្រ ​មី​មួយ​កេស ​ថវិកា​ពីរម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ ។​
​តាម​របាយការណ៍​ឲ្យដឹង​ពី​លោក ​សុខ គឹម​សាន ​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតៈយុទ្ធជន ​និង​យុវនីតិសម្បទា​ខេត្ត​ បាន​ឲ្យដឹងថា ​ស្រុក​ចុងកាល់​មាន​អតីតៈយុទ្ធជន​កំពុង​ទទួល​របប​១១០​លាន​រៀល ​ក្នុង​មួយ​ខែ​ដោយ​បងប្អូន​បើក​ផ្ទាល់​តាមរយៈ​ធនាគារ​អេស៊ីលីដា​ ជា​រៀងរាល់​ខែ​ ប្រកបដោយ​តម្លាភាព​ និង​ទាន់​ពេលវេលា ​ក្នុងនោះ​ មាន​គ្រួសារ​យុទ្ធជន​ពលី​មរណៈ​៧៣​ គ្រួសារ​ ជនពិការ​ ៩៥ ​នាក់​ និវត្តជន ​២៣៤ ​នាក់​ បាត់បង់​សមត្ថភាព​ការងារ​ ១១ ​នាក់ ៕

 

2015_08_31ch1 (2) 2015_08_31ch1 (1)

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 7225 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.