ទាន់ហេតុការណ៍
ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា

ឃាត់ខ្លួន​យុវជន​សង្ស័យ ក្រោយ​រង​បណ្តឹង​ពី​បទ​រួមភេទ​នឹង​អនីតិជន​

ឃាត់ខ្លួន​យុវជន​សង្ស័យ ក្រោយ​រង​បណ្តឹង​ពី​បទ​រួមភេទ​នឹង​អនីតិជន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ នា​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០២១ សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេល បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ថា​បាន​រួមភេទ​ជាមួយ​អនីតិជន ។​

​នា​ថ្ងៃ​ទី ១៧ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ១៧.២០​នាទី សមត្ថកិច្ច​នគរបាល​បាន​ទទួល​បណ្ដឺង ឈ្មោះ លុយ ប៊ី ភេទ​ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ​ក្រុម​ទី ០៤ ភូមិ​បឹង​សំរោង ឃុំ​ល្វា​ស្រុក​ប​វេល ខេត្ត​បាត់ដំបង អំពី​ករណី​យុវជន​សង្ស័យ ថា បាន​រួមភេទ​ជាមួយ​អនីតិជន​នៅក្នុង​បន្ទប់ទឹក ។​

​ជនរងគ្រោះ ឈ្មោៈ ម​.​ស​.​ភ​. ភេទ ស្រី អាយុ ១៤ ឆ្នាំ​រស់​ភូមិ​-​ឃុំ​កើតហេតុ ។​

​ជនសង្ស័យ​ឈ្មោះ វុន វេ​ត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ស្នាក់នៅ​វត្ត​បឹង​សំរោង ស្ថិតនៅ​ភូមិ​បឹង​សំរោង ឃុំ​ល្វា​ស្រុក​ប​វេល​។

​ករណី​រួមភេទ​ជាមួយ​អា​នីតិ​ជន (​អាយុ​ក្រោម​១៥​ឆ្នាំ​) ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ០៥ មករា ២០២១ វេលា​ម៉ោង ១០.០០​នាទី ព្រឹក នៅ​ចំនុច​ក្នុង​បន្ទុប់ទឹក ក្នុង​បរិវេណ​វត្ត​បឹង​សំរោង ស្ថិតនៅ​ភូមិ​បឹង​សំរោង ឃុំ​ល្វា ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។​

​ដោយ​មាន​ការអនុញ្ញាត​ពី​ឯកឧត្តម​ស្នងការ​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​។​

​បច្ចុប្បន្ន ករណីនេះ កំលាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ចូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​អនុវត្ត​បន្ត​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ