​ដំណឹង​បាត់​កូនស្រី​នៅ​ភូមិ​តា​សែង ឃុំ​រណៈសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​

ខ្ញុំបាទ​ឈ្មោះ ច្រាញ់ សោ​ន អាយុ ៣៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អាត់ ពិន អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​តា​សែង ឃុំ​រណៈសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ បាន​បាត់​កូនស្រី ឈ្មោះ ជ្រៀន ស្រី​ណ​យ អាយុ ៨​ឆ្នាំ បាន​ត្រូវ​ស្ត្រី​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​បាន​បញ្ឆោត​នាំយក​កូន​ខ្ញុំ​ទៅ​បាត់ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង ៦​ៈ​៣០​នាទី​ព្រឹក លុះដល់​ម៉ោង ៨​ៈ​០០​យប់ ទើប​ផ្អើលឆោឡោ​នៅពេល​ម្តាយ​ឪពុក​មក​ពី​ធ្វើស្រែ ទើប​បាន​ដឹងថា បាត់​កូនស្រី​ទើប​ស្រែក​ទ្រ​ហ៊ោ​យំ​ប្តឹង​ទៅ​ដល់​លោក​មេ​ប៉ុស្តិ៍​ឃុំ​-​ស្រុក​ឱ្យ​ជួយ​តាមរក តែ​រហូត​មកដល់​ថ្ងៃនេះ ក៏​នៅតែ​បាត់​ដំណឹង​សូន្យឈឹង ។

​ដូច្នេះ​ខ្ញុំ​ជា​ឪពុក​-​ម្តាយ​ក្មេងស្រី សូម​អំពាវនាវ​ដល់​ស​ម​ត្ថ​កិច្ច​គ្រប់​ជាន់ថ្នាក់​តាម​ឃុំ​-​ស្រុក​-​ខេត្ត និង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​សង្គ្រោះ​ដល់​រូប​ខ្ញុំ​ផង បើ​បានឃើញ​ក្មេងស្រី​ឈ្មោះ ជ្រៀន ស្រី​ណ​យ ដូច​តាម​រូបថត​ខាងលើ មេត្តា​ជួយ​ផ្តល់​ដំណឹង​ដល់​ខ្ញុំ​ផង ។ ពុក​ម៉ែ​បងប្អូន​សប្បុរសជន​ទាំងអស់ សូម​មេត្តា​ករុណា​ដល់ យើងខ្ញុំ​ផង ជួយ​ផ្តល់​ដំណឹង​តាម​អាស័យដ្ឋាន​ខាងលើ ឬ​តាម​វេបសាយ​ដែល​បាន​បង្ហោះ​រឿងនេះ សូម​អរគុណ !​។​/

 

IMG_0344 IMG_0346

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.