ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

កក្រើក​ឡើង​វិញ​ទៀត​ហើយ​ល្បែងស៊ីសង​ដល់​ធំ​ប្រជល់មាន់ អាប៉ោង បៀរ​និង យូគី​កាស​ស៊ីណូ​ស្វាយ​អាង៉ោង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រៃវែង ៖ លោក តី ម្ចាស់កា​ស​ស៊ីណូ​ស្វាយ​អាង៉ោង បែកធ្លាយ​ថា ហ៊ាន​បើក​លេង​ល្បែងស៊ីសង​ដល់​ធំ​គ្រប់​ប្រភេទ ដែល​មិន​ស្ដាប់​បញ្ជា​ប្រសាសន៍​សម្ដេច និង​ក្រសួង​សុខាភិបាល​មិន​ឲ្យមាន​ការជួបជុំ​ប្រមូលផ្ដុំ​ជាច្រើន​នាក់​ទេ និង​មាន​ការផ្អាក​បិទ បណ្តោះអាសន្ន​សិន ដូចជា ខារ៉ាអូខេ KTV ក្លឹប​កម្សាន្ត កាស​ស៊ីណូ រោងភាពយន្ត ស្រប​ពេល​កម្ពុជា​កំពុង​ជួប​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់​លិចលង់​និង​ជំងឺ​ដ៏​កាច​សាហា​វកូវី​ត​១៩​ក្រុម​អ្នក​ញៀន​ល្បែង​នៅ​តែ​បន្ត​លេង​ស​ប្បាល​ស្រែក​ហ៊ោ​កញ្ជៀ​វ ។​

​ពលរដ្ឋ​ម្នាក់​នៅក្នុង​ស្រុក​កំពង់ត្របែក​បាន​លួច​ប្រាប់ អ្នកសារព័ត៌មាន​ថា កាស៊ីណូ​នោះ​គាត់​បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ​ស្វាយ​អា​ង៉ោង​បាន​រត់ការ​រួចរាល់​អស់ហើយ ម្ចាស់ កាស៊ីណូ នេះ អាង មាន ខ្នងបង្អែក​រឹងមាំ ទើប​ហ៊ាន​ធ្វើ​អ្វីៗ ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន ជាពិសេស បើក​ល្បែង​បញ្ជល់មាន់ ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​គ្រេង រហូតដល់​បច្ចុប្បន្ន ម្ចាស់​កាស៊ីណូ​ស្វាយ​អា​ង៉ោង​បាន​ជួល​កាស៊ីណូ​ឲ្យ​ខ្មែរ​ជា​អ្នកលេង​បន្ត​វិញ​ម្តង ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ប្រសិន​បើ​ម្ចាស់​កាស៊ីណូ​ស្វាយ​អា​ង៉ោង​គ្មាន​ខ្នង បង្អែក​រឹងមាំ​ទេនោះ គឺ​គេ​មិន​ហ៊ាន​បើក លេង​ល្បែងស៊ីសង ដោយ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាក់ព័ន្ធ​បែប​នេះ​ឡើយ ហើយ អភិបាលខេត្ត ព្រៃវែង លោក ជា សុ មេ​ធី និង ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ព្រុំ សន្ធរ កំពុង រក្សា ភាពស្ងប់ស្ងាត់ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចាម ស្រុក កំពង់​ត្របែក ខេត្ត ព្រៃវែង បាន លើកឡើង ថា ចាប​ចាប់តាំងពី​កាស៊ីណូ​ស្វាយ​អា​ង៉ោង​ដំណើរការ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ គឺ បទល្មើស ផ្សេងៗ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​កើតឡើង គួរ​ឲ្យ​ភ័យខ្លា​ចជា​ពិសេស​អំពើ​ចោរកម្ម ហេតុនេះ លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង គួរ​ចាត់វិធានការ​ទប់ស្កាត់ ជាបន្ទាន់ ដើម្បី​ឲ្យស្រប ទៅ​តាម​គោលនយោបាយ ភូមិ – ឃុំ មាន​សុវត្ថិភាព ទាំង ៩ ចំណុច ។

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថ​ម​ត្ថ​កិច្ច​មូលដ្ឋាន​ក្នុង ស្រុក​កំពង់ត្របែក ខេត្ត ព្រៃវែង បានឲ្យដឹងថា ល្បែងស៊ីសង ច្រើន ប្រភេទ កំពុងបើក​លេង​យ៉ាង​គគ្រឹក​គគ្រឹកគគ្រេង​នៅ​ក្នុង​កាស៊ីណូ​ស្វាយ​អា​ង៉ោង​ម្ចាស់​ទីតាំង​ឈ្មោះ​លោក តី ជា​ជនជាតិ​វៀតណាម ខេត្ត​ព្រៃវែង បើ​ទោះបី​មិន​ទាន់​ទទួលបាន អាជ្ញាប័ណ្ណ ក៏ដោយ ។​

​ប្រភព​ប្រាភព​បានឲ្យដឹង​ទៀត​ថា កាស៊ីណូ​ស្វាយ​អា​ង៉ោង ស្ថិតនៅក្នុង​ឃុំ​ចាម ភូមិ​រោង ស្រុក​កំពង់ត្របែក បាន​បើក​លេង​ល្បែងស៊ីសង​ជាង​ថ្ងៃ​មកហើយ ទោះបី​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​យ៉ាងណាក៏ដោយ ដូច្នេះហើយ ទើប​មាន​សេចក្ដីអំពាវនាវ ឲ្យ លោក ជា សុ​មេធី អភិបាលខេត្ត ព្រៃវែង និង លោក ព្រុំ សន្ធរ​ស្នងការ នគរបាល​ខេត្ត​ព្រៃវែង​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់ ដើម្បី​កុំឲ្យ​លោកមេកា​កាស៊ីណូ​ស្វាយ​អាង៉ោង​ឈ្មោះ​លោក តី និង​លោក អូន ធ្វើ អ្វីៗ​ស្រេច តែ​អំពើ​ចិត្ត​របស់​ខ្លួន​បន្តទៀត ។

​ប្រភព​ពី​សមត្ថ​ម​ត្ថ​កិច្ច​មូលដ្ឋាន​ក្នុងស្រុក​កំពុងត្របែក​បាន​បង្ហើប​ឲ្យដឹងថា លោកតី មាន ត្រឹម ស​.​ជ​.​ណ ពី ទីស្ដីការគណៈរដ្ឋមន្ត្រី​សម្រាប់​សាងសង់​មជ្ឈមណ្ណល​កម្សាន្ត​ភោជនីយដ្ឋាន​សណ្ឋាគារ ក្លឹប ម៉ាស្សា និង​កន្លែង​ភ្នាល់​ល្បែង​ប៉ុណ្ណោះ ។ ប៉ុន្តែ ជាក់​តែ​ជាក់ស្ដែង​នៅ​ក្នុង​កាស៊ីណូ​ស្វាយ​អា​ង៉ោ​ង មាន ល្បែងស៊ីសង ច្រើន ប្រភេទ​កំពុង​ដំណើរការ​យ៉ាងរ​លូន បើ​ទោះបី​មិន​ទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ យ៉ាងណាក៏ដោយ ។​

​លើស​នេះ​ទើស​នេះ​ទៅទៀត​នៅ​ក្នុង​កាស៊ីណូ​ស្វាយ​អា​ង៉ោ​ង មាន ល្បែង បញ្ជល់មាន់ និង​អាប៉ោង​យូគី​បៀរ​យ៉ាង​ពេញបន្ទុក ហើយ ម្ចាស់ កាស៊ីណូ បើ​កដៃ ឲ្យ ពលរដ្ឋ ខ្មែរ ចូល លេង ស្រេច តែ អំពើ ចិត្ត ដូច្នេះ​លោក ព្រុំ សន្ធរ ស្នងការ នគរបាល ខេត្ត ព្រៃវែង មិនគួរ បណ្ដែតបណ្ដោយ តទៅទៀត ទេ ស្រប​ពេល​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​ឲ្យ​លោក​អភិបាល​រាជធានី​ខេត្ត​ឈប់​ឲ្យ​កើតមាន​ល្បែងស៊ីសង​ខុស​ច្បាប់​បើ​នៅ​មាន​កន្លែង​ណា​ទៀត​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​ធ្វើ​ការបង្ក្រាប​តាម​គោលនយោបាយ​ភូមិ​ឃុំ​ឲ្យមាន​សុវត្ថភាព​ទាំង ៩ ចំណុច ៕

Filed in: ព័ត៌មានជាតិ