ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត​ត្រៀម​ទាំង​មធ្យោបាយ​សម្ភារៈ​និង​យន្តការ​ដើម្បី​ឆ្លើយតប​ជួយសង្គ្រោះ​ពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​កំពត​បាន​បង្កើន​ការត្រៀម​លក្ខណៈ​បន្ថែម​ទាំង​មធ្យោបាយ​សម្ភារៈ និង​យន្តការ​ដើម្បី​ឆ្លើយតប​ជួយសង្គ្រោះ​នឹង​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ក្នុងករណី​មាន​គ្រោះធម្មជាតិ ឬ​ហេតុការណ៍​អាក្រក់​កើតឡើង​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ដើម្បី​ពិនិត្យ​លើ​សេចក្ដីព្រាង នៃ​ខ្លឹមសារ​សេចក្ដីសម្រេច​កែសម្រួល​សមាសភាព​របស់​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា គ្រប់​សមាសភាព និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្រោយពី​ទទួលបាន​នូវ​យន្តការ​នៃ​សេចក្ដីសម្រេច​ថ្មី​នេះ ត្រូវ​ចូលរួម​បង្កើន​ស្មារតី​ឆន្ទៈ ត្រៀមលក្ខណៈ អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​ដូច​បាន​កំណត់​ក្នុង​សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការ ពោល​គឺ​ត្រូវ​ត្រៀម​លក្ខណៈ​ទាំង​មធ្យោបាយ​សម្ភារៈ និង​យន្តការ​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ ព្រមទាំង​ការកាត់បន្ថយ​ហានិភ័យ​ផ្សេងៗ ដោយ​ប្រើ​វិធានការ​សរុប មធ្យោបាយ​សរុប កម្លាំង​សរុប ឲ្យបាន​សកម្ម​ថែមទៀត​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា យើង​មិន​អាច​មើលឃើញ ឬ​កំណត់​គ្រោះមហន្តរាយ​ធម្មជាតិ​បាន ប៉ុន្តែ​យើង​អាច​ត្រៀមលក្ខណៈ​ទុកជាមុន ដើម្បី​អាច​ចៀសវាង​បាន ឬ​កាត់​បន្ថយ​ហានិភ័យ​ឲ្យបាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើទៅបាន នៅតាម​ក្រុង​ស្រុក​និមួយៗ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ជាវ តា​យ បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ខេត្ត​កំពត​បញ្ហា​ដែល​តែងតែ​កើតមាន​ជា​រៀងរាល់​ឆ្នាំ​គឺ​ទឹកជំនន់​លិច​ក្រុង និង​បណ្តា​ស្រុក​មួយចំនួន តែ​ឆ្នាំនេះ​ខេត្ត​កំពត​មិន​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នោះទេ ហើយ​ជា​បន្តបន្ទាប់​ទៀត រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ក្រុង​ឲ្យ​កាន់តែ​ស្អា​ត់ ជាពិសេស​ការស្តា និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន​ផ្លូវថ្នល់ ប្រព័ន្ធ​លូបង្ហូរទឹក ប្រឡាយ​ព្រែកជីក ការស្តា​ព្រែក​កំពង់បាយ និង​ការរៀបចំ​អាង​ចម្រុះ​ទឹក​កខ្វក់​ជាដើម ដើម្បី​បង្កើន​សោភ័ណ្ឌភាព និង​ធានាបាន​ថា ខេត្ត​កំពត​មិន មានការ​ជន់​លិច​ក្រុង​ទៀត​ទេ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬ​ពេល​បើកទ្វារ​ទឹក​ទំនប់​វា​រី​អគ្គីសនី​កំចាយ​។​

​ជាមួយ​ឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អភិបាលក្រុង ស្រុក ក៏​ត្រូវតែ​អនុវត្ត​រៀបចំ កែសម្រួល​សមាសភាព​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្នាក់​ក្រុង ស្រុក និង​ឃុំ សង្កាត់ ដូចគ្នា​នោះ​ថ្នាក់​ខេត្ត​ផងដែរ​។ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​យន្តការ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នេះ​ស្រប​តាម​អនុក្រឹត្យ​លេខ​១៨៨ អនក្រ​.​បក​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ ឲ្យបាន​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព និង​ឆ្លើយតប​ក្នុង​ការជួយ​សង្គ្រោះ ព្រមទាំង​កាត់​បន្ថយ​បាន​នូវ​ហានិភ័យ​ផ្សេងៗ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ នៅក្នុង​សហគមន៍​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ